video

ឯកសារសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នក្រៅផ្លូវការ បង្ហាញពីការដកហូតសិទ្ធិសេរីភាពស្ទើរទាំងស្រុង និងការដាក់ទោសទណ្ឌធ្ងន់ធ្ងរ

ឯកសារនៃសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នក្រៅផ្លូវការ ដែលត្រូវបានចែកចាយលើបណ្តាញសង្គម ឱ្យដឹងថាសេចក្តីព្រាងច្បាប់នេះ មាន៥ ជំពូក និងមាន១១ មាត្រា។ ច្បាប់នេះធ្វើឡើងក្នុងគោលបំណងកំណត់អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន នៅពេលប្រជាជាតិប្រឈមមុខ និងគ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈការពារអាយុជីវិត សុខភាពរបស់ពលរដ្ឋ និងការពារទ្រព្យសម្បតិ្ត ព្រមទាំងបរិស្ថានផង។ ច្បាប់នេះ មាត្រា ២ បានចែងអំពីវិសាលភាពអនុវត្ត នៅពេលដែលប្រទេសជាតិត្រូវបានដាក់ក្នុងស្ថានភាពអាសន្នស្របតាមមាត្រា...
video

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ខណៈសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នកំពុងដំណើរការ

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិននៅថ្ងៃស្អែកនេះ។ ក្នុងព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃអង្គារនេះឱ្យដឹងថា នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០ ព្រះអង្គ និងសម្តេចម៉ែ...
video

ឥណ្ឌូនេស៊ី ប្រកាសដោះលែងអ្នកទោស ជិត៣ម៉ឺននាក់ ដើម្បីបញ្ចៀសការឆ្លងមេរោគកូរ៉ូណា

រដ្ឋាភិបាល ឥណ្ឌូណេស៊ី បានប្រកាសថា នឹងដោះលែងអ្នកទោស យ៉ាងតិចជិត៣ម៉ឺននាក់ ជាបន្ទាន់នៅពេលឆាប់ៗនេះ ដើម្បីបង្ការ នៃការឆ្លងមេរោគកូរ៉ូណា នៅក្នុងពន្ធនាគារ ។ ឥណ្ឌូនេស៊ី ជាប្រទេសមួយនៃសមាគមអាស៊ាន ដែលមានប្រជាជនជាង២៧៣លាននាក់ ។ ប្រទេសកាន់សាសនា ម៉ូស្លីមដ៏ធំមួយនេះ ត្រូវបានរាយការណ៏មកថា មានការឆ្លង មេរោគកូរ៉ូណា ដែលមានប្រភពដើមចេញពីប្រទេសចិន គឺបានកើនឡើងជាង១ពាន់ ៥៥០ករណី ហើយយ៉ាងហោចណាស់មនុស្សចំនួន១២២នាក់ បានស្លាប់។...
video

អង្គការ Human Right Watch ស្នើឲ្យរដ្ឋាភិបាលមានវិធានការបញ្ឈប់ការរើសអើងជាតិសាសន៍ នៅកម្ពុជា ដោយសារជំងឺកូវីដ១៩

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch ស្នើឱ្យរដ្ឋាភិបាលកម្ពុជាគួរតែបញ្ឈប់ការចេញនូវសេចក្តីប្រកាសព័ត៌មានជាសាធារណៈណាមួយពាក់ព័ន្ធជំងឺកូវីដ១៩ ដែលលើកទឹកចិត្តដល់ការស្អប់ខ្ពើម ការរើសអើង និងជំរុញឱ្យមានការប្រើអំពើហិង្សាប្រឆាំងនឹងក្រុមណាមួយ ឬប្រជាជនណាម្នាក់ ពិសេសក្រុមងាយរងគ្រោះ ឬជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា។ អង្គការ Human Right Watch បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញ ដោយលើកឡើងថា ទំហំនៃភាពរើងអើងក្រុមមនុស្សងាយរងគ្រោះឬ ជនបរទេសនៅកម្ពុជាមានការកើនឡើងក្នុងរយៈពេលចុងក្រោយនេះ ដោយសារវិបត្តិនៃជំងឺកូវីដ១៩។ អង្គការអន្តរជាតិមួយនេះ លើកឡើងថាដើម្បីការពារបុគ្គលដែលមានជំងឺកូវីដ១៩...
video

សាលាឧទ្ធរណ៍បដិសេធបណ្តឹងសុំដកយកឯកសារផ្ទាល់ខ្លួនរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី

សាលាឧទ្ធរណ៍នៅថ្ងៃអង្គារ៍នេះ បានសម្រេចច្រានចោលបណ្តឹងរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់ដែលស្នើសុំដកឯកសារផ្ទាល់ខ្លួន ដូចជា អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនដើម្បីយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃវិញ។ ការបដិសេធរបស់សាលាឧទ្ធរណ៍ពេលនេះ ក្រោមហេតុផលថា ឯកសារទាំងនោះនៅតែមានភាពចាំបាច់ក្នុងដំណាក់កាលស៊ើបសួរលើសំណុំរឿងរបស់ពួកគេនៅឡើយ។ អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូប រួមមានលោក យាង សុធារិន្ទ និងលោក អួន ឈិន ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មុននឹងពួកគេទាំងពីរត្រូ វបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីខែសីហាឆ្នាំ២០១៨។ ពួកគេទាំងពីរ ត្រូវបានតុលាការចោទប្រកាន់ពីបទ ផ្តល់ព័ត៌មានឱ្យរដ្ឋបរទេស ឬបទចារកម្ម ប៉ុន្តែក្រោយមកដើម្បីបន្ថែមកម្រិតទោសដល់ពួកគេឱ្យបានច្រើននោះ តុលាការក៏បានចោទប្រកាន់អ្នកទាំងពីរមួយករណីទៀតពាក់ព័ន្ធការផលិតវីដេអូ អាសអាភាស។
video

IDEA TALK៖ តើវិស័យនាំចេញ និងនាំចូលរបស់កម្ពុជាកំពុងជួបរងវិបត្តិអ្វីខ្លះស្របពេលដែលកម្ពុជាកំពុងជួបមហាគ្រោះ Covid-19?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីអំពី៖ តើវិស័យនាំចេញ និងនាំចូលរបស់កម្ពុជាកំពុងជួបរងវិបត្តិអ្វីខ្លះស្របពេលដែលកម្ពុជាកំពុងជួបមហាគ្រោះ Covid-19?
video

អាមេរិកនិងចិនបង្កភាពតានតឹងនៅសមុទ្រចិនខាងត្បូង ខណៈពិភពលោកស្លាប់រាប់ម៉ឺននាក់ ដោយ ជំងឺCovid-19

ក្នុងរយៈពេលចុងក្រោយនេះ មហាអំណាច អាមេរិក និងចិន បានក្លាយជាប្រទេសហានិភ័យចំពោះពិភពលោក គឺមិនទាន់ចប់សង្រ្គាមពាណិជ្ជកម្មផង ហើយឥឡូវ ចូលដល់សង្គ្រាមកូរ៉ូណា នៃការរីករាលដាលជំងឺឆ្លងសាកល ក៏អាមេរិក និងចិនបង្កភាពតានតឹងដែរ។ នៅពេលនេះ ប្រទេសមហាអំណាចទាំងពីរ បង្កភាពតានតឹងដាក់គ្នា ទៀតហើយ នៅសមុទ្រចិនខាងត្បូង។ កាសែត The South China Morning...
video

លោក ហ៊ុន សែន ព្រមានចាប់ខ្លួនលោក អំ សំអាត មុនពេលដាក់ប្រទេសក្នុងគ្រាអាសន្នមកដល់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានខ្លាំងៗទៅកាន់ នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ឱ្យប្រយ័ត្នប្រយែងពាក្យសម្តីរបស់ខ្លួនក្នុងស្ថានភាពនេះ ដោយលោកអាចបញ្ជាឱ្យចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សរូបនេះបានគ្រប់ពេល។ សារព្រមាននេះ ធ្វើឡើងបន្ទាប់ពីលោកបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់មិញ អំពីការចាប់ខ្លួនពលរដ្ឋជាបន្តបន្ទាប់ ដោយលោកស្នើឱ្យរដ្ឋាភិបាលពិចារណាលើវិធានការអប់រំដល់ពួកគេជាចាំបាច់ មុននឹងឈានដល់វិធានការច្បាប់ ចំពោះពលរដ្ឋដែលបានលើកឡើងអំពីបញ្ហាជំងឺកូវីដ១៩ក្នុងស្ថានភាពនេះ។ លើសពីនេះ លោកថាត្រូវបែងចែកឱ្យច្បាស់រវាងសិទ្ធិបញ្ចេញមតិ និងបទល្មើស នៃការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលនាំឱ្យគេមើលឃើញពីការរំលោភសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋក្នុងស្ថានភាពនេះ។ ថ្លែងពីវិមានរដ្ឋសភា...
video

អ្នកវិភាគមើលឃើញថា ការអនុវត្តយុទ្ធសាស្ត្រលាភក្នុងគ្រោះ របស់លោក ហ៊ុន សែន អាចនាំគ្រោះភ័យដល់ខ្លួនឯង

អ្នកវិភាគនយោបាយលើកឡើងថា ល្បែងយុទ្ធសាស្រ្តលាភក្នុងគ្រោះរបស់លោក ហ៊ុន សែន កំពុងលេងពេលបច្ចុប្បន្ន អាចនឹងមិនមានផលល្អ ប៉ុន្តែអាចជះគ្រោះអាក្រក់ដល់ខ្លួនឯងថែមទៀតផង។ អ្នកវិភាគនយោបាយលោក គឹម សុខ បានសរសេរលើគណនី                 ហ្វេសប៊ុករបស់លោកនៅថ្ងៃច័ន្ទនេះថា ការនាំគ្រោះដល់ខ្លួនឯងនោះ ដោយសារលោក ហ៊ុន សែន ប្រឹងស្រវាចិនជ្រុល ដែលធ្វើឱ្យវៀតណាមអន់ចិត្តខ្លាំងណាស់។
video

ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ធ្លាប់មានបន្ទូលថាបុគ្គលិកលក្ខណៈ របស់សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ មានភាព នឹងន ប៉ុន្តែសាវា

តាមសារលិខិតចំហរពីទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ថ្វាយសម្តេច នរោត្តម សីហនុ នៅថ្ងៃទី២៧ សីហា ១៩៧៣ ព្រះអង្គលើកឡើងថា៖ ក្នុងវិចារណកថាក្នុងទស្សនាវដ្តី ឡឺសង្គម ខែកញ្ញា ១៩៦៦ សម្តេច នរោត្តម សីហនុ បានបរិហារ ពួកខ្មែរក្រហមគឺសុទ្ធតែជាពួកក្បត់ជាតិ គឺ មិនមែនខ្មែរ ដែលដាក់ប្រទេសខ្លួនចាប់តាំងសម័យក្រោយកិច្ចព្រមព្រៀងក្រុងហ្សឺណែវឆ្នាំ១៩៥៤ មកឲ្យនៅក្រោមអាណានិគមនិយម សាធារណរដ្ឋប្រជាធិបតេយ្យយៀកណាម។