អ្នក​ប្រើបាស់​អុីន​ធើ​ណិត​ និង​ទូរស័ព្ទ​សាធារណៈ​ត្រូវថតរូបទុក

ហ៊ុលរស្មីនិង Kate Bartlettរដ្ឋា​ភិ​បាល​បាន​ណែ​នាំ​ឲ្យ​​ម្ចាស់​អាជីវ​កម្ម​ទាំង​អស់​ ​ដែល​បម្រើ​សេវា​កម្ម​អីុន​ធើ​ណិត​ និង​ទូរសព្ទ័​​សា​ធារណៈ ឲ្យ​ដំឡើង​កាមេរ៉ា​សុវត្ថិ​ភាព​​នៅ​​បរិ​វេណ​​ធ្វើ​អាជី​វ​កម្ម​របស់​ខ្លួ​ន​ ដើម្បី​​ថត​អត្ត​សញ្ញាណ​​អ្នក​ប្រើ​ប្រាស់ ​​នៅ​ក្នុង​កិច្ច​​ខំ​ប្រឹង​ប្រែង​មួយ​ ដើម្បី​បង្ក្រាប​អំពើ​ភេរវ​កម្ម ​​និង​​បទ​ឧក្រិដ្ឋ​​តាម​អុីន​ធើ​ណិត ​នេះ​បើ​យោង​តាម​សារា​ចរ​មួយ​របស់​រដ្ឋា​ភិបាល​ដែល​ទទួល​បាន​កាល​ពី​ម្សិល​មិញ។ យោង​តាម​សារា​ចរ​ណែ​នាំ​​ចុះ​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ របស់​​ក្រ​សួង​មហា​ផ្ទៃ និង​ក្រ​សួងប្រៃ​សណីយ៍​ និង​ទូរគម​នា​​គមន៍​​​នេះ​ បាន​ឲ្យ​ដឹង​ថា ​​​ក្រុម​ហុ៊ន​ទូរគម​នាគមន៍​ ​សា​​ខា​លក់​និង​​ចែក​ចាយ​បន្ត​ទាំង​អស់ ​​​ត្រូវ​​​ចុះ​បញ្ជី​អាសយ​ដ្ឋាន​អាជីវ​កម្ម​របស់​ខ្លួន។ ​​​​​​​​​យោង​តាម​សារា​ចរ​​ណែ​នាំ​ចុះ​ហត្ថ​លេ​ខា​ដោយ​លោក ​សូរ ឃុន ​រដ្ឋ​មន្ត្រី​​ក្រ​សួង​​ប្រៃ​ស​ណីយ៍​ និង​ទូរគម​នាគមន៍ ​និង​លោកស ​ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​នេះ ​​​បាន​ឲ្យ​ដឹង​ថាទីតាំង​ទាំង​អស់​ដែល​បម្រើ​សេ​វា​អុីន​ធើ​ណិតនិង​ទូរសព្ទ័​សា​ធារណៈ​ ដូច​ជា​​​​​ហាង​អីុនធើ​ណិត​និង​ផ្ទះ​សំណាក់​​ជា​ដើម​នោះ ​ត្រូវ​តែ​​​ដំឡើង​កាមេ​រ៉ា​ដើម្បី​​​​​​ថត​រូប​អតិថិជននីមួយ​ៗ​ និង​រក្សា​ទុក​រូបភាព​ទាំង​នោះ​យ៉ាង​ហោច​ណាស់​រយៈពេល​បី​ខែ​។ ​យោង​តាម​​សារា​ចរដដែល​​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​អាជី​​វកម្ម​តូច​តាច​តាម​ចិញ្ចើមផ្លូវ​ទាំង​អស់​ ក៏​ត្រូវ​​កត់ត្រា​អត្ត​សញ្ញាណ​​អ្នក​ប្រើ​ប្រាស់​ និង​ថត​រូប​អ្នក​ប្រើ​ប្រាស់​នោះ​ទុក​ដែរ​​។​ចាំ​​បាច់​ត្រូវ​តែ​​អនុ​វត្ត​​តាម​វិ​ធាន​ការ​ថ្មី​​នេះ​​ជា​បន្ទាន់។ សា​រាចរ​ណែ​នាំ​​នេះ​​​មាន​ខ្លឹមសារ​ទៀត​​ថា “ បទ​ពិ​សោធន៍នៃ​ការ​ស៊ើប​អង្កេត​ និង​ការ​បង្ក្រាប​លើ​បទ​ល្មើស​ផ្សេងៗ​​ក្នុង​ពេល​កន្លង​មក​​ បាន​បង្ហាញ​ថា ឧក្រិដ្ឋជន​ជារឿយៗ​​ប្រើ​ប្រាស់​​សេ​វា​ទូរគ​ម​នាគមន៍​​​ដូច​ជា ​​ទូរស័ព្ទដៃ ការ​​ទូរស័ព្ទតាម​អីុនធើ​ណិត​ និង​អីុន​ធើ​ណិត​ ជា​​ មធ្យោ​បាយ​​​​​ប្រ​ព្រឹត្ត​​អំ​ពើ​ភេរវ​កម្ម ​បទ​ឧក្រិដ្ឋ​ឆ្លង​ដែន​ ​អំពើប្លន់ចាប់​ជំរិតឃាតកម្មគ្រឿង​ញៀនការជួញដូរមនុស្សបទ​ល្មើស​សេដ្ឋ​កិច្ច​ និង​ការ​បញ្ជូន​រូប​ភាព​អាស​អាភាស​ និង​ទង្វើ​អនាចារ​ផ្សេងៗ​ទៀត​ ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​​ប្រ​ពៃណី​ជាតិ​​​ និង​សីល​ធម៌​ក្នុង​សង្គម​”។ សា​រាចរ​នេះ​ក៏​បាន​លើក​​ឡើង​​ដែរ​ថា ​អ្នក​បម្រើ​សេ​វា​កម្មអីុន​ធើ​ណិត និង​ទូរ​ស័ព្ទទាំង​អស់​ ​ត្រូវ​តែ​​មាន​ការ​ប្រុង​​ប្រ​យ័ត្ន​ក្នុង​ការ​ប្រ​មូល​​ព័ត៌មាន​លម្អិត​ផ្ទាល់​ខ្លួន​របស់​អតិ​ថិ​ជន​ ​និង​​មាន​ពេល​មួយ​ខែ​​សម្រាប់​ពិនិត្យ​​មើល​ឯក​សារ​សម្គាល់​ខ្លួន​​ចាស់​ៗ​របស់​អតិថិ​ជន​​ ដើម្បី​ធ្វើ​ឲ្យ​ប្រា​កដ​ថា ​អតិ​ថិ​ជន​នី​មួយ​ៗ​​ត្រូវ​បាន​ចុះ​ឈ្មោះ​ត្រឹម​ត្រូវ។ លោក​ស្រី សុខ ចាន់​ដា ​​ប្រ​ធាន​និង​ជា​​នាយិ​កា​ប្រ​តិ​បត្តិ​នៃ​ក្រុម​ហ៊ុន​ មេគង្គ ណិត (Mekong ​Net) ​​បាន​​លើក​ឡើង​​ថា ​​លោក​ស្រី​​មិនជឿ​ថា ​​បទ​បញ្ជា​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​​អ្នក​ផ្តល់​សេវា​អីុន​ធើ​ណិត ដោយ​​​សារ​​ច្បាប់​​តម្រូវ​ឲ្យ​​កត់​ត្រា​អត្តសញ្ញាណ​​​អតិ​ថិ​ជន​របស់​​​ខ្លួន​​នោះទេ ​ប៉ុន្តែ​​នឹង​ប៉ះ​​ពាល់​ដល់​អា​ជីវកម្ម​តូចៗ​​ដូច​ជា​​ហាង​អីុន​ធើ​ណិត​ជា​ដើម​។ ​លោក​ស្រី​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា “ ពួកគេ​​​នឹង​ត្រូវ​ចំណាយ​​ប្រាក់​ទិញ​កាមេរ៉ា និង​​​ដំឡើងសឺវើ (server) ​និង​ហាតដ្រាយ (hard drive) ធំ​​។ទោះ​បី​ជា​​ពួក​គេ​ថត​រូប​អ្នក​ប្រើ​ប្រាស់​​​សេវា​​កម្ម​របស់​ខ្លួន​បាន​ច្បាស់​ក្តី​ ​តើ​​ធ្វើ​ម៉េច​យើងដឹង​​ថា ពួក​គេ​នៅ​ទី​ណា​។​មាន​មនុស្ស​​រាប់​លាននាក់​​ប្រើ​ប្រាស់​អីុន​ធើ​ណិត​។ វា​ពិ​បាក​នឹង​គ្រប់​គ្រង​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​​ណាស់​”។ លោក ​ជួ ឧត្តម ​​​នាយក​គ្រប់​គ្រង​នៅ​ក្រុម​ហ៊ុន Friends Travel...

រដ្ឋមន្ត្រីក្រសួ​ង​​បរិស្ថាន​បដិ​សេធ​​កា​រលំបា​ក​ដោ​យសារគម្រោង​ទេសចរណ៍​ចិន

ក្រសួ​​​ង​​បរិស្ថានបា​​​ន​បដិសេធ​ចំពោះ​​​កា​​​រ​​​​​​អ​​​ះ​​​អា​​​ង​​​របស់​​​​​​បុគ្គលិ​​​ក​​​​​​សិទ្ធិ​​​ម​​​នុស្ស​​​​​​ម្នាក់​​​​​​ដែ​​​ល​​​ថា​​​ក្រុម​​​​​​អ្ន​​​ក​​​​​​ភូមិ​​​ ដែ​​​ល​​​​​​​​​​​​ត្រូ​​​វ​​​បា​​​ន​​​​​​បណ្តេញ​​​​ឲ្យ​ទៅ​​​​​​​​​នៅ​​​ទី​​​តាំង​​​​​​ថ្មីដើម្បី​​​បើកផ​​​្លូវ​​សម្រាប់​​​​គម្រោងទេ​​​​​​សចរណ៍​​​ដ៏ធំមួ​​​យ​​​​​​​​​ដែល​​​​​​គាំ​​​ទ្រ​​​​​​ដោយ​​​ចិ​​​ន​​​​​​នៅ​​​​​​​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​នោះមិនទទួល​បាន​សេវា ​​​សុខា​​​ភិបាល​ត្រឹមត្រូវ​។ ប្រជា​​​ព​​​ល​​​រដ្ឋ​​​ប្រហែ​​​ល​​​​​​១.១០០​គ្រួសារ​​​ត្រូ​​​​​​វ​​​បា​​​នបណ្តេញ​​​​​​ចេញ​​​​​​ដោ​​​យ​​​​​​បង្ខំ ​​​ព​​​ី​​​ភូម​​​​​​ិ​​​របស់​ខ្លួន​នៅ​តាម​ឆ្នេរ​​​សមុទ្រ​​​ក្នុង​​​ឧ​​​ទ្យា​​​នជាតិ​​​​​​​​​​បទុម​​​សាគរ និង​​​​​​ក្នុង​ស្រុក​​​គិរី​​​សាគរ​​​។ ពួ​​​ក​​​​​​គេ​​​​​​សុ​​​ខ​​​ចិត្ត​​​ទទួល​​​សំ​​​ណ​​​​​​ង​​​ ដែ​​​ល​​​រួម​​​មា​​​ន​​​ប្រាក់​​​រាប​​​់​​​ពា​​​ន​​​់​​​​​​ដុល្លារផ្ទះថ្មី​​​ធ្វើ​​​​​​ពី​​​ឈើ​ និងដី​​​​​​កសិកម្មពីរ​​​​​​ហិកតា ​​​សម្រាប់​​​​​​​​​គ្រួសារ​​​នីមួយៗ​នៅ​​​​​​​​​កន្លែង​​​​​​តាំ​​​ង​​​លំនៅ​​​​​​ថ្មី​​​មួ​​​យ​​​​​​ដែល​ស្ថិត​នៅ​​​​​​ចម្ងាយ​​​​​​ប្រ​​​​​​ហែ​​​ល​​​១៥គីឡូ​​​​​​ម៉ែត្រ​​​​​​ពី​​​មា​​​ត​​​់​​​សមុទ្រ។ ក្រុ​​​ម​​​ហ៊ុន​​​អភិវឌ្ឍន៍​​​សហ​​​ជីព (UDG)ត្រូ​​​វ​​​បា​​​ន​​​​​​​​​រដ្ឋា​​​ភិបា​​​ល​​​​​​ផ​​​្តល់​​​កា​​​រអ​​​នុញ្ញាត​​​ឲ្យ​រា​​​ន​​​ដី​ទំហំ​​៣៦.០០០​​​ហិកតានៅ​​​ក្នុង​​​​​​តំ​​​ប​​ន់​​​​​​នេ​​​ះ​​​​​​ដើ​​​​​​​​​ម្បី​​​​​​​​​បង្កើតតំ​​​បន់​​​​​​ទេសចរណ៍មួយ​មាន​​​​ទឹក​​​ប្រាក់​​​​​​៣,៨ពា​​​ន​​​់​​​លា​​​ន​​​​​​ដុល្លារដែល​ត្រូវ​សាងសង់​​​​​​​សណ្ឋាគា​​​រទី​​​លាន​​​វាយ​​​​​ហ្គុលហ្វ៍និង​​​​​​អា​​​កា​​​ស​​​យាន​​​ដ្ឋាន​​​​​​មួយ​​​។ លោក ម៉ុក ​​​ម៉ា​​​​​​រ៉េតរដ្ឋមន្ត្រី​​ក្រសួង​​បរិស្ថាន​បា​ន​​ឆ្លើយ​ត​ប​​ក្នុង​លិ​​ខិតមួយ​ច្បាប់​កា​ល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​​ចំ​ពោះការ​អ​ះ​អា​ង​របស់​លោក​​ អុិនគង់​ចិត្រ ​​អ្នក​​សម្រប​​សម្រួ​ល​​​រប​ស់​អង្គកា​រ​​​​​​លី​កា​​ដូ​​ប្រចាំ​​ខេត្ត​កោះ​កុង​ ដែលបា​​ន​សរ​​​សេរ​​​​លិខិត​កា​ល​ពី​​ខែ​ក​ុម្ភៈ​ ជូន​ចំ​ពោះ​លោកអយ ​ខាន់សមា​ជិក​​សភា​​មកពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ហើយ​បា​ន​​មា​ន​ប្រសាសន៍ថា​ មនុស្ស​​ចំ​នួន​២១នាក់​​បា​ន​ស្លាប់​​ ពី​ព្រោះ​​ទី​កន្លែ​ង​តាំ​ង​​​​​​លំ​នៅ​​របស់​ពួក​គេ​​​នៅឆ្ងាយ​ពី​មណ្ឌល​​សុខ​​​ភាព​​​​​ជា​​ង​ទី​កន្លែ​ង​ចាស់​​របស់​ខ្លួ​ន​​។ លោកម៉ុកម៉ា​រ៉េតមិន​បាន​​លើក​ឡើ​ង​ដោ​យ​​ផ្ទាល់​​អំ​ពី​​កា​រ​ស្លាប់នេះ​ទេ​​ ប៉ុន្តែ​​លោក​​​បា​ន​អះ​អា​​​ង​​នៅ​ក្នុង​​លិ​ខិត​របស់​លោ​ក​​ថា ​ប្រជា​​ជន​​​បា​ន​​ប្រ​សើ​រ​ជា​ង​ពី​មុន​ ភូមិ​នៅ​មាត​់​​សមុទ្រ​​ ជា​ទី​ដែ​ល​​​ពួក​គេ​ ត្រូ​​វ​បា​​ន​កា​ត់​ផ្តាច់ ចេញ​ពី​សង្គម​​ខាង​ក្រៅ​និង​​រស់​នៅ​​ទៅ​តា​ម​ធម្ម​ជាតិ​ដោយ​វេទ​នា​​។ លោក​ ម៉ុកម៉ារ៉េតបា​ន​មា​ន​​​ប្រ​សា​សន៍​ថា​ ​”​រាជ​​រដ្ឋា​ភិ​បា​ល​​បា​ន​​សម្រេច​អភិវឌ្ឍ​​តំបន់​​​ឆ្នេរ​​សម​ុទ្រ​គិរី​សាគ​រ​​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រ​សើរឡើ​ង​​​​​ នូ​វ​សេដ្ឋ​ក​ិច្ច​​ជាតិ​​និ​ង​កា​ត​់​បន្ថយ​កា​រ​លំ​បា​ក​​របស់​ប្រជា​ជន​​នៅ​ក្នុ​ង​តំបន់​នេះ​​”។ លោក​បា​ន​មា​ន​ប្រ​សាសន៍ថា​ “គោល​នយោបា​យ​នេះ​​​ទទួល​បា​ន​កា​រគាំ​ទ្រ​​ពី​ប្រជា​​ពល​​រដ្ឋ​​ ប៉ុន្តែ​​​កា​រ​​អភិ​វឌ្ឍ​​ក្នុ​ង​​​ដំ​ណាក់​កា​ល​​អន្តរ​កា​ល​​នេះបា​នបណ្តាល​ឲ្យ​ប្រជា​ជន​ជួ​ប​កា​រ​លំ​បា​ក​​”។ ​លោក​បាន​​មា​ន​ប្រ​សាសន៍​បន្ថែម​​ទៀត​ថា​ “​ពួក​គេ​មា​ន​​ហេដ្ឋា​រចនា​សម្ព័ន្ធ​បែបនេះ​ ដូចជា​សា​លា​​រៀន ​មន្ទីរពេទ្យ ​មណ្ឌល​​រដ្ឋ​​បាល អណ្តូង​ទឹក...

ក្រុមហ៊ុន OCIC កំពុងសិក្សាគម្រោង​​សាងសង់​ផ្លូវ​ក្រោម​ដី​ត្រង់​ចំណុច​ប្រសព្វ​មហាវិថីសហព័ន្ធរុស្ស៊ី

សាលារាជ​ធានីភ្នំពេញបាន​ប្រកាស​នៅ​​​តាម​គេហទំព័រ​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ថាក្រុមហ៊ុន​សាជីវ​កម្ម​វិនិយោគ​ទុន​កម្ពុជា​ក្រៅប្រទេស (OCIC) កំពុងតែ​សិក្សាពី​​​លទ្ធភាព​​​​​សាងសង់​ផ្លូវក្រោមដី​ប្រវែង២៧២ម៉ែត្រ ​នៅពីក្រោមចំណុច​ប្រសព្វ​គ្នា​រវាង​មហា​​​វិថីសហព័ន្ធរុស្ស៊ីនិងមហាវិថីព្រះមុនីវង្សក្នុង​រាជធានី​ភ្នំពេញ​។ នៅក្នុង​កិច្ចប្រជុំ​កាលពីថ្ងៃពុធស្ថាបត្យករមកពីក្រុមហ៊ុន OCIC បានជួប​ពិភាក្សាជាមួយ​​​លោកកែបជុតិមាអភិបាល​សាលា​រាជធានី​ភ្នំពេញហើយបានបង្ហាញលោកនូវគំនូប្លង់​ដំបូងសម្រាប់​សាងសង់​ផ្លូវក្រោមដី​នេះដែល​​​មានទទឹង១៤ម៉ែត្រហើយអាច​ឲ្យរថយន្ត​​កំពស់៣,៥ម៉ែត្រ​បើកបរ​បាន។ផ្លូវក្រោមដី​នេះត្រូវបាន​គេរំពឹងថានឹងកាត់​បន្ថយ​ការ​​​កក​​​ស្ទះ​ចរាចរណ៍ដែល​កំពុងតែ​កើនឡើង​នៅ​​​ត្រង់ចំណុច​ផ្លូវប្រសព្វដែលមាន​ចរាចរណ៍​​​មមាញឹកនេះនៅរាជធានីភ្នំពេញមានរថយន្តប្រហែល ២៣០,០០០ គ្រឿងនិងម៉ូតូប្រហែល៩០០,០០០គ្រឿងហើយប្រសិន​បើគ្មាន​ប្រព័ន្ធដឹកជញ្ជូន​​សាធារណៈ​​នៅ​​​ពេល ​ឆាប់ៗនេះទេចរាចរណ៍នឹង​មានការ​កក​​​ស្ទះ​​កាន់តែខ្លាំង។លោកកែបជុតិមាបាន​លើក​​​ឡើង​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃសុក្រ​ថា“វាជាគម្រោងថ្មីមួយនិង​ជា​ដំណោះ​ស្រាយ​​​​មួយ​​​ទៀតសម្រាប់ ​​​​​បញ្ហា​​​ចរា​​​ចរណ៍នៅរាជធានី​ភ្នំពេញ"។ ​លោក​បាន​​​បន្ថែម​​​ទៀត​ថាការសាងសង់ផ្លូវ​​​ក្រោមដី​​​នោះត្រូវ​ចំណាយ​​ប្រាក់ប្រមាណ​ពីរ​លានដុល្លារ។ លោកកែបជុតិមាក៏បានមាន​ប្រសាសន៍​ផង​​​ដែរថាក្រុមហ៊ុន OCIC នៅ​មានការ​ងារ​​​ដែលត្រូវធ្វើច្រើនទៀត​នៅក្នុងដំណាក់​​​កាល​​​សិក្សាដំបូងដូចជាការគូរប្លង់ជម្រើសផ្សេងៗទៀតមុនពេល​ការងារ​សាងសង់​គម្រោង​នេះចាប់​ផ្តើម​។កាល​ពី​បី​ឆ្នាំ​កន្លង​ទៅ​សាលា​រាជធានី​បាន​ត្រួតពិនិត្យ​គម្រោង​សាង​សង់​ផ្លូវ​ក្នុង​រាជធានី​ភ្នំ​ពេញ​ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ររាចរណ៍​តាម​ដង​ផ្លូវ​ក្នុង​រាជធានី។ កាល​ពី​ខែ​មករា​​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​បើក​សម្ពោធ​​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​អាកាស​មួយ​ដែល​បាន​សាង​សង់​ដោយ​ក្រុមហ៊ុនOCIC​នៅ​ត្រង់​ចំណុច​ប្រសព្វ​រវាង​មហាវិថី​សហព័ន្ធ​ និង​មហាវិថី​កម្ពុជា​ក្រោម​ ក្នុង​ខណ្ឌ​ទួល​គោក។ស្ពាន​អាកាស​បន្ទាប់​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៣ហើយ​ស្ពាន​អាកាស​នោះ​នឹង​ឆ្លង​កាត់​ស្ទឹង​មួយនៅ​ស្ទឹង​មាន​ជ័យ​ដែល​ជា​កន្លែង​មាន​ការកកស្ទះ​ចរាចរណ៍យ៉ាង​ខ្លាំង​ដោយសារ​តែ​ចំនួន​អ្នក​បើកបរយានយន្ត​ចេះ​តែ​​កើ​នឡើងនៅ​ក្នុង​រាជធានីភ្នំពេញ។​ ស្ពាន​នេះ​ក៏​សាង​សង់​ដោយ​ក្រុម​ហ៊ុន​OCIC ដែរ។ លោក​ ទូច​ សំណាង ​ជា​ស្ថាបត្យករ​ និងជា​ប្រធាន​គម្រោង​របស់​ក្រុម​ហ៊ុន​...

អ្នក​​​តវ៉ា​​​ជម្លោះ​​​ដី​​​ធ្លី​​​បឹងកក់​​​​​​ បដិ​​​សេធ​​​ថា ខ្លួន​​​មិន​​​មែនជា ​​​សកម្ម​​​ជនគណ​​​បក្ស​​​ សម រង្ស៊ី

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ សកម្មជន​តវ៉ា​រឿង​ជម្លោះ​ដី​ធ្លី​នៅ​បឹង​កក់​ចំនួន​៥​នាក់​បាន​នាំ​គ្នា​ដើរ​ចូល​សាលា​សង្កាត់​ស្រះ​ចក​ ដើម្បី​​ទាម​ទា​រសុំ​ឲ្យ​គេ​លុប​ឈ្មោះ​របស់​ពួក​គេ​ចេញ​ពី​បញ្ជី​អ្នក​ឃ្លាំ​មើល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​ធ្វើ​ការ​ឲ្យ​គណ​បក្ស​សមរង្ស៊ី។ សកម្មជន​ទាំង​នេះ​បាន​និយាយ​ថា​ពួក​គេ​​មាន​ឈ្មោះ​ក្នុងបញ្ជី​ថា​ជា​អ្នកឃ្លាំ​មើល​​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​ស្ម័គ្រ​ចិត្ត​ឲ្យ​គណបក្ស​សមរង្ស៊ី​ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ពួក​គេ​ឡើយ​ ដោយ​ពួក​គេ​បាន​និយាយ​ថា​ទង្វើ​នោះ​​ ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​គេ​គិត​ថា​ខ្លួនគឺ​ជា​សមាជិក​គណ​បក្ស ​សម​ រង្ស៊ី​ ដើម្បី​ធ្វើឲ្យ​ការ​​​ប្រ​ឆាំងតវ៉ា​របស់​ពួកគេ​ចំពោះ​​ការ​បណ្តេញ​ចេញ​ពី​តំបន់​បឹង​កក់​​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ។ សេចក្តី​រាយ​ការណ៍​ជា​ច្រើន​ដែល​បាន​ចេញ​ផ្សាយ​តាម​កាសែត​ក្នុង​ស្រុក​នៅ​សប្តាហ៍​​នេះ​ បាន​ចាត់ទុក​ក្រុម​អ្នក​តវ៉ា​នៅ​បឹង​កក់​ថា​ជា​សមាជិក​របស់គណ​បក្ស​ប្រឆាំង​ ហើយ​បានចុះ​ផ្សាយ​ពី​​ក្រុមមន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​ដោយ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ចោទ​ប្រកាន់​ស្ត្រី​បួន​នាក់​ និង​បុរស​ម្នាក់​ថា​បាន​ញុះញង់​​ឲ្យ​មាន​អំ​ពើ​ហឹង្សា​អំឡុង​ពេល​ការ​តវ៉ា​របស់​ពួក​គេ​ក្នុង​នាម​គណបក្ស​ សម ​រង្ស៊ី។ សកម្មជន​ទាំង​ប្រាំ​នាក់​នេះ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ពួក​គេ​មិន​មាន​ការជាប់​​ពាក់​ព័ន្ធ​ជា​មួយ​គណបក្ស សម រង្ស៊ី​ ទេ​ ហើយ​ពួក​គេ​កំពុង​តែ​គាំ​ទ្រ​ប្រជាជន​ចំនួន​៥៨​គ្រួសារ​ដែលត្រូវ​បាន​លុប​ឈ្មោះ​​​​ចេញ​ពី​ផែនការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​កាល​ពី​ខែ​សីហា ​​​ដើម្បី​កាត់​ដី​ទំហំ​១២,៤៤​ហិកតាប្រគល់​ឲ្យ​ប្រជាជន​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធ​ិដី​នៅ​បឹង​កក់។ អ្នក​ស្រី ​ទេព​ វន្នី សកម្ម​ជន​តវ៉ា​រឿង​ដីធ្លី​បឹងកក់​ដ៏​ល្បីមួយ​រូប​ បាន​និយាយ​ថា “ ​ខ្ញុំមិនស្អប់​​​គណបក្ស​ណា​ទេ ប៉ុន្តែ​ខ្ញុំ​ក៏មិន​ចង់បំរើ​ឲ្យ​គណបក្ស​ណាដែរ​ ពី​ព្រោះ​យើង​កំពុង​តែ​ទាម​​ទារ​ប្លង់​ដី​​ពី​រដ្ឋាភិបាល។​ ដូច្នេះ​យើង​មិន​ចង់​មាន​ទំនាក់ទំនង​ជា​មួយ​គណបក្ស​ណា​មួយទេ” ។ យោង​តាម​ឯក​សារផ្លូវការ​មួយ​ចំនួន​ដែល​​ទទួល​បាន​កាល​ពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ស្រី​ វន្នីរួមជាមួយ​ អ្នកស្រី​ ហេង​ មុំ​ គង់ចន្ថា​ តុល​ ស្រី​ពៅ​ និង​​ ឌួង​ គា​ ដែល​ជា​សកម្ម​ជន​តវ៉ាជម្លោះដី​ធ្លី​នៅបឹង​កក់​យ៉ាង​សកម្ម​នោះ​ សុទ្ធតែ​មាន​ឈ្មោះ​ជា​ភ្នាក់​ងារឃ្លាំមើល ​ការ​បោះឆ្នោត​​របស់​គណបក្ស​សមរង្ស៊ី។​ ពួកគាត់​ម្នាក់​ៗ​សុទ្ធ​តែ​បាន​បដិ​សេធ​ថា​​គ្មាន​ទំនាក់​ទំ​នង​ជាមួយ​គណបក្ស​ប្រឆាំង​នោះ​ទេ​ ហើយ​បាន​និយាយ​ថា​ រឿង​នោះ​គឺជា​ល្បិច​របស់​លោក​ ខាយ​ ណារី​ ជាសមាជិក​​ក្រុម​ប្រឹក្សា​​សង្កាត់​មក​ពី​គណបក្ស​សម​រង្ស៊ី​ ដែល​បាន​ប្រាប់​ពួក​គេ​ថា ​គាត់​បាន​បញ្ចូល​ពួក​គេ​ទៅ​ក្នុង​បញ្ជី​សមាជិក​គណបក្ស​សម​រង្ស៊ី​ដោយ​ពួក​គេ​មិន​បាន​ដឹង។ អ្នក​ស្រី​ វន្នី បាននិយាយ​ថា​ “ ​លោក​ ខាយ​ ណារី​ បាន​យក​ឈ្មោះ​របស់​ពួក​យើង​ទៅ​ដាក់​ក្នុង​បញ្ជី​ឈ្មោះ​របស់​គណបក្ស​សម​រង្ស៊ី​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ពួកយើងឡើយ”។ កាល​ពី​ថ្ងៃ​សុក្រ​គេ​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​លោក ​ណារី​ បាន​ទេ​។​ ប៉ុន្តែ​លោក ​យឹម​ សុវណ្ណ ​អ្នក​នាំ​ពាក្យ​​គណបក្ស​សមរង្ស៊ី​បាន​មាន​ប្រ​សាសន៍​ថា ​លោក​មិន​បាន​ដឹង​អំពី​ការជាប់ពាក់ព័ន្ធ​របស់​លោក​ ណារី​ នៅ​ក្នុង​បញ្ហា​នេះ​ទេ​។លោក​បាន​មាន​ប្រ​សាសន៍​ដោយ​មិន​បាន​ពន្យល់​ក្បោះ​ក្បាយថា​ “ ​នេះ​គឺ​ជា​រឿង​​​នៅមូលដ្ឋាន” ។ បន្ទាប់ពី​ធ្វើការ​ត​វ៉ា​នៅ​មុខ​សាលា​សង្កាត់​ជា​មួយ​អ្នក​ភូមិ​បឹង​កក់​ជា​ច្រើននាក់​ទៀត​...

ប្រជា​​​ជន​​​ជិត​​​៦០.០០០នាក់​​​ ត្រូវ​បាន​​​ជម្លៀស​​​ចេញ​​​ពី​​​ទីលំនៅ​​​

យោង​តាម​របាយ​ការណ៍​ដែល​អង្គការ​​សិទ្ធិ​មនុស្ស​អាដហុក​ ចេញ​កាល​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ឆ្នាំ​២០១១ ​មាន​ប្រ​ជា​ជន​ជិត​៦០.000​នាក់​ត្រូវ​បានបណ្តេញ​ចេញ​ទាំងបង្ខំ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួននិងជា​រឿយៗ​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​រស់​នៅ​កន្លែង​គ្មាន​េហដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​គ្រាន់ហើយ​នៅ​ទីនោះ ​ពួកគេគ្មាន​ការងារ​ធ្វើ​ និង​ជំពាក់​បំណុលគេកាន់តែច្រើន។ របាយការណ៍​នេះបាន​ឲ្យ​ដឹង​ថា​​​ ប្រជា​ជន​​សរុបចំនួន​៥៩.៩០៤​នាក់​មក​ពី​សហគមន៍​ចំនួន​១២៧​ត្រូវ​បាន​បណ្តេញចេញ​ពី​លំនៅ​ដ្ឋាន​ទាំង​បង្ខំ​។របាយការណ៍​នេះ​បាន​ឲ្យដឹងទៀត​ថា ​គ្រាន់​តែ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​មួយ​ មាន​ប្រជាជន​ចំនួន​៣០.០០៩​នាក់​មក​ពី​សហ​គមន៍​ចំនួន​៨១​ត្រូវ​បាន​​បណ្តេញចេញពី​សហគមន៍របស់​ខ្លួន។ របាយ​ការណ៍​នេះក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថាមាន​សហគមន៍​ចំនួន​៧៣៣​ទៀត​នៅ​តាម​ខេត្ត​ចំនួន​១១​កំពុង​តែ​ប្រឈម​នឹង​ការ​បណ្តេញ​​ចេញ​ពី​ទីលំ​នៅ​របស់​ខ្លួន ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​នៃ​ការ​បណ្តេញ​ចេញដោយ​បង្ខំទាំង​នេះ ​អង្គការ​អាដហុក​បាន​តាម​អង្កេតប្រជាជន ​ដែល​ត្រូវ​បានក្រុម​ហ៊ុន​7NG បណ្តេញ​ចេញ​ពី​ខណ្ឌ​ចម្ការ​មន​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ឆ្នាំ​២០០៦។​ ប្រជាជន​ដែល​​កំពុង​រស់​នៅ​ក្នុង​ទី​តាំង​ថ្មី​​នៅ​ជាយ​រាជ​ធានី​ភ្នំ​ពេញទាំង​នោះ​​ត្រូវ​ទិញ​ទឹក​ និងភ្លើងអគ្គិសនី​ក្នុង​តម្លៃ​ខ្ពស់​ពី​ឈ្មួញ​ឯកជន។​ របាយការណ៍​នេះ​ឲ្យ​ដឹង​ថា​ លើស​ពី​នេះ​ទៅ​ទៀតនោះ​ អត្រា​គ្មាន​ការ​ងារ​ធ្វើ​ និង​បំណុល​របស់​អ្នក​ដែល​ត្រូវ​បាន​បណ្តេញ​​​ចេញ​ទាំង​នោះ​បាន​​កើន​ឡើង​​​ជិតទ្វេ​ដង​ចាប់​​​​តាំង​ពី​ការ​បណ្តេញចេញនោះមក។ លោក​ ធនសារាយ​ ប្រធាន​អង្គការ​អាដហុក​​​​បាន​មាន​ប្រសាសន៍​អំឡុង​ពេល​ផ្សព្វ​​​ផ្សាយ​​​​របាយករណ៍នេះ​ថា​ “យើង​សូម​អំពាវ​នាវ​ឲ្យ​រដ្ឋាភិ​បាល​បញ្ឈប់​ការ​បណ្តេញ​​សហគមន៍​​​​ក្រីក្រ​ចេញ​ទៀត”។ លោក​បាន​មាន​ប្រ​សាសន៍​ថា​ “ប្រសិន​បើ​​​​ពេលនេះ​រដ្ឋាភិបាល​គ្មាន​លទ្ធ​ភាព​អភិវឌ្ឍ​កន្លែង​តាំង​លំនៅ​ថ្មី​ទេរដ្ឋាភិ​បាល​គួរ​តែ​រក្សា​ប្រជា​ជន​ទាំង​នោះ​ឲ្យ​នៅ​ទី​តាំង​ដើម​របស់​ពួក​គេ​ ហើយ​រង់​ចាំ​ខ្លួន​មាន​ថវិកា​គ្រប់​គ្រាន់​​​...​​​ដើម្បី​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​បាន​ប្រសើរ​នៅ​កន្លែង​តាំង​លំនៅ​ថ្មី​នោះ”៕​​ (រាយការបន្ថែមដោយគុចណារ៉េន) ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន  

អង្គការ​សិទ្ធិមនុស្សៈ រដ្ឋាភិបាល​មិន​បាន​ឆ្លើយ​តប​ចំពោះអនុសាសន៍ដែល​បាន​លើក​ឡើង​

អង្គការ​សិទ្ធិមនុស្ស​មួយ​បាន​លើក​ឡើង​កាលពីម្សិល​មិញថារយៈពេល​ពីរឆ្នាំ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សន្យា​ថា​ នឹងធានា​ឲ្យ​មាន​សេរីភាព​នៃ​ការ​បញ្ចេញមតិដោះ​ស្រាយ​ការ​​​​បណ្តេញចេញ​ទាំង​បង្ខំនិង​ដោះ​ស្រាយ​បញ្ហា​​​និទណ្ឌភាពដែលបញ្ហា​ទាំង​អស់​នេះ​ស្ថិត​ក្នុង​ចំណោម​អនុសាសន៍​ទាំង​៩១​ដែល​ត្រូវ​​​បាន​​​​លើក​ឡើង​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិនោះរដ្ឋាភិបាល​​មិន​​​បាន​ធ្វើ​ឲ្យ​​មាន​ការ​វិវឌ្ឍ​​​លើ​​​បញ្ហាណា​​​មួយនៅ​​ឡើយ​​​​​​​​​ទេ។ នៅ​ក្នុង​របាយ​ការណ៍សង្ខេប​តែ​សំខាន់​​​នេះអង្គ​ការ​លីកាដូបាន​បង្ហាញថា"បើមាន​ការវិវឌ្ឍណាមួយនោះគឺ​មាន​​ការ​អនុវត្ត​​តាម​អនុសា​សន៍​ដ៏មាន​សារៈសំខាន់​ទាំង​នេះ​បាន​តិចតួចណាស់”។ “បន្ទាប់​ពី​គ្មាន​ការ​អើពើ​ចំពោះ​ខ្លឹមសារ​​នៃ​អនុសាសន៍ភាគច្រើនអស់​រយៈពេល​ពីរ​​​ឆ្នាំនិងក្រោយពី​មាន​ស្ថានភាព​សិទ្ធិ​មនុស្ស​កាន់តែ​ធ្ងន់​ធ្ងរដែល​មិន​ធ្លាប់​មាន​អស់​រយៈ​ពេល​ពីរឆ្នាំនោះ​​​ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ធ្វើ​​​ការ​ពន្យល់​ដល់​គណៈប្រតិភូនិង​ក្រុម​ការ​ងារ​​​របស់​​ក្រុម​ត្រួតពិនិត្យ​តាម​ពេល​កំណត់​​​ជា​សាកល​ហៅ​កាត់​ថា UPR និង​ប្រជា​ពលរដ្ឋ​​​ភាគ​ច្រើន​របស់​ខ្លួន​ អំពី​មូលហេតុ​ទាំង​នេះ​”។ កាលពីចុង​ឆ្នាំ​២០០៩ប្រទេស​កម្ពុជា​បាន​​​អនុញ្ញាតឲ្យក្រុម​ការងារ​របស់​ប្រទេស​ជា​សមាជិក​​ក្រុម​ការងារត្រួត​ពិនិត្យ​​តាមពេល​កំណត់​ជា​សាកល​​នេះ​ធ្វើ​ការ​ត្រួតពិនិត្យ​​​ជា​​​លើក​ដំបូងលើប្រវត្តិ​សិទ្ធិ​មនុស្សរបស់​ខ្លួន។ លោកស៊ុនសួនអ្នកតំណាង​អចិ​ន្ត្រៃ​យ៍​​របស់​​​ប្រទេស​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជា​​​ជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវបាន​មាន​ប្រសាសន៍​​​នៅ​​​ពេល​នោះ​ថា បីខែ​ក្រោយ​មករដ្ឋា​ភិ​បាល​​​​​បាន​យល់​ព្រម​ទទួល​យក​អនុ​សាសន៍​ទាំង​៩១​​​នោះនិង“បង្កើន​កិច្ចខិត​ខំប្រឹង​ប្រែង​ទ្វេដង”ដើម្បី​កែ​លម្អ​សិទ្ធិមនុស្ស។ របាយការ​ណ៍របស់​អង្គការ​លីកាដូ​សង្កត់​ធ្ងន់​ទៅលើ​ការ​ផ្តាច់​ទំនាក់​ទំនង​រវាង​អ្វី​ដែល​ត្រូវបាន​សន្យា​និង​អ្វី​ដែល​ត្រូវ​បាន​ធ្វើរួច។ របាយ​ការណ៍នេះ​បាន​លើក​ឡើង​ទៀត​ថា“ដោយ​មិន​បាន​​​អនុវត្ត​​ច្បាប់​ភូមិ​បាល​ឆ្នាំ​​​២០០១​ឲ្យ​បាន​ពេញលេញ​ និង​មិន​បញ្ឈប់​ការ​បណ្តេញចេញ​ជា​បណ្តោះ​អាសន្ន​ ​រហូត​ដល់​មានការធានា​នានា​ ដូចជាការ​ផ្តល់​សំណង​​​​ពេញលេញនិង​ការ​ទទួល​បាន​សេវា​មូល​​​ដ្ឋាននៅ​កន្លែង​តាំង​លំនៅថ្មី​នោះរដ្ឋាភិបាល​​​បែរ​​​ជា​​បាន​បង្កើន​​​សកម្មភាព​ ដែល​នាំឲ្យ​មាន​ជម្លោះ​ដីធ្លីកាន់តែ​ខ្លាំង​ឡើងៗទៅវិញ”។ “ដោយ​មិន​បាន​បិទមណ្ឌលដែល​គេ​ហៅ​​​ថាមណ្ឌល​​ស្តារ​នីតិ​សម្បទា​​របស់​​កម្ពុជា​ ហើយ​​​ជាទី​ដែល​​​ពលរដ្ឋ​ក្រីក្រ​​​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់​ ត្រូវ​បាន​នគរ​បាល​​​ចាប់​យក​ទៅបង្ខាំង​នោះ​​ ​​រដ្ឋា​ភិបាលបែរ​ជា​​បាន​បន្ត​បើក​មណ្ឌល​បែប​នេះទៀត​ បើទោះណាជា​មាន​ការ​រិះ​​​គន់​​​និងមាន​សេចក្តី​រាយ​ការ​ណ៍​អំពី​ការ​រំលោភ​បំពាន​កាន់តែ​ច្រើន​ក៏ដោយ”។ ដោយ​លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​មួយចំនួន​ក្នុង​​ចំណោម​ការ​រំលោភ​បំពាន​សិទ្ធិ​​​មនុស្ស​ថ្មីៗដែល​រងការ​រិះគន់​យ៉ាង​ខ្លាំងរួម​ទាំង​​​​ការ​បាញ់​ក្រុម​អ្នកតវ៉ា​នៅ​តំបន់​សេដ្ឋ​កិច្ច​​ពិសេស​ និង​ការ​កើន​ឡើង​នូវ​ការ​តវ៉ា​ដោយ​ហិង្សា​នោះរបាយ​ការណ៍នេះ​បាន​ជំរុញ​ឲ្យ​មាន​​​​ការ​ចាត់​វិធានការ​ជា​បន្ទាន់​។បញ្ហា​​​ចម្បង​​​​គឺត្រូវ​បញ្ឈប់​ការ​បណ្តេញ​ចេញ​​និង​បញ្ឈប់​ការ​ផ្តល់​សម្បទាន​ដី។ លោកម៉ក់សំអាតអនុ​ប្រធាន​គណៈ​​​កម្មា​​​ធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋា​ភិបាល​បាន​មាន​ប្រសាសន៍ថាលោក​មិន​ទាន់​​បាន​ឃើញ​របាយ​​​​​​​ការណ៍នេះ​នៅ​ឡើយ​​ទេប៉ុន្តែ​បាន​ច្រាន​ចោល​​​​ចំណុច​សំខាន់​ៗ​មួយ​ចំនួន។លោក​បាន​មាន​ប្រសាសន៍ថា“រាល់​អនុ​សាសន៍ទាំងអស់​មិន​អាច​យក​មក​អនុ​វត្ត​និង​សម្រេច​ឲ្យបាន​នៅពេល​តែ​មួយ​បាន​ទេ។យើង​ត្រូវ​អនុវត្ត​វា​ម្តង​មួយ​ជំ​ហាន​ៗ”។ លោក​បាន​បន្ថែមថាក្រសួង​នីមួយ​ៗ​បាន​​ប្រឹង​ប្រែងធ្វើការ​​យ៉ាងខ្លាំង​ដើម្បី​ដោះ​ស្រាយ​​​​​រាល់​អនុសាសន៍ពាក់​ព័ន្ធទាំងអស់​៕ ​ប្រែសម្រួល​ដោយសោមសារុន    

រាជរដ្ឋាភិ​បាល​​​កម្ពុជា កំពុង​​​តែខិតខំជំរុញការ​​​ផ្តល់​ដី​សម្ប​ទាន

យោង​តាម​ទិន្ន​ន័យ​ ចេញដោយ​​អង្គ​ការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​មួយ​​បាន​ឲ្យ​ដឹង​​កាល​​ពី​ម្សិលមិញ​​ថា ​រដ្ឋា​ភិបាល​​បាន​​ផ្តល់​ដី​សម្ប​ទាន​​សេដ្ឋ​កិច្ច​​ប្រ​ហែល​៣០០.០០០​ហិកតា​រួច​ទៅ​ហើយ​ រហូត​មក​ទល់​​​នឹង​​ឆ្នាំ​នេះ។ តាមតួ​លេខ​នេះ ​គឺដីសម្បទាន​មាន​ទំហំ​ស្មើ​នឹង​៤០​ភាគ​រយ​នៃ​​ដី​​សម្ប​ទាន​សរុប​ ដែល​​ត្រូវបាន​ផ្តល់​ឲ្យ​​ក្នុងឆ្នាំ២០១១​​ដោយ​​​​បាន​​ធ្វើ​ឲ្យ​មាន​​ការ​​ព្រួយ​បារម្ភ​​ថែម​ទៀត ពី​សំណាក់​​អង្គ​ការ​សិទ្ធិ​​មនុស្ស ចំពោះ​សន្ទុះនៃ​​ការ​ផ្តល់​​ដី​សម្ប​ទាន​ និង​ផល​ប៉ះ​ពាល់​ទៅ​លើ​ប្រ​ជា​ពល​រដ្ឋ​ក្រី​​ក្រ​បំផុតនៅ​ក្នុង​ប្រទេស​កម្ពុជា។​ យោង​តាម​តួ​លេខ​ដែល​​អង្គ​​ការ​អាដហុក​បាន​បញ្ចេញ​​នេះ​​​​ឲ្យ​ដឹង​ថា ​​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ដី​ទំហំ​​ជាង​២,៥​លាន​ហិក​តា​​កំពុង​ត្រូវ​បាន​ជួល​​តាមរូបភាពដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ ហើយ​បើគិត​មក​​ត្រឹម​ដំណាច់​ឆ្នាំ​២០១១​ ​មានក្រុម​ហ៊ុន​ឯក​ជន​ចំនួន​២២៥​​ទទួល​បាន​ដី​សម្ប​ទាននេះ។ ​​លោក ​ធនសារាយ ​ប្រ​ធាន​អង្គ​ការ​អាដ​ហុក ​បាន​​មាន​ប្រ​សាសន៍​ថា ​គ្រាន់​តែ​កាល​ពី​ឆ្នាំ​មុន​ ដីទំហំ​៧៥១.៨៨២​ហិក​តា​ត្រូវ​បាន​ផ្តល់​ជា​ដី​សម្ប​ទាន​ ដោយ​២​ភាគ​៣​នៃ​ដី​ទាំង​នោះ ​មាន​ទី​តាំង​​​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃការ​ពារ។ ថ្លែង​កាល​ពី​ម្សិល​មិញ នៅ​​ពេល​ចាប់​ផ្តើម​ ​បញ្ចេញ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ស្តី​ពី​សិទ្ធិ​ដី​ធ្លី និង​សិទ្ធិ​លំនៅ​ដ្ឋាន​​ ​លោក ​ធន​សារាយ បាន​លើក​ឡើង​ថា “ ​តួ​លេខ​​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ​​​មិន​មាន​ដី​នៅ​សល់​ច្រើន សម្រាប់​ផ្តល់​ជា​​​សម្ប​ទាន​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​ទៀត​ទេ”។ លោក​បាន​មាន​ប្រ​សាសន៍​ទៀត​ថា ​​តួ​លេខ​​​ពិត​ប្រា​កដ​ទំនង​​ជា​ខ្ពស់​ជាង​នេះ​ទៅ​​ទៀត​ ដោយ​លោក​គូស​បញ្ជាក់​ថា ​របាយ​ការ​ណ៍​នេះ​មិន​​​រាប់​បញ្ចូល​​ដី​សម្ប​ទាន​សម្រាប់​រុករករ៉ែ​ចំនួន​៥៦​កន្លែង​ និង​តំបន់​សេដ្ឋ​កិច្ច​ពិ​សេស​ចំនួន​២២​កន្លែង​ ដែល​ត្រូវ​បាន​ផ្តល់​​ឲ្យ​​កាល​ពី​ឆ្នាំ​មុន​នោះ​​ទេ។ លោក​បាន​មាន​ប្រ​សាសន៍​ថា “ ​យើង​ពិត​ជា​មាន​​ការ​ព្រួយ​បារម្ភ​​​​ណាស់​ថា ​នៅ​​រយ:​ពេល​ពីរ​បី​ឆ្នាំ​​ខាង​មុខ​ទៀត នឹង​លែង​មាន​តំបន់​ដី​ការ​ពារ​ទៀត​ហើយ”។ រ​បាយ​ការណ៍​​​​៣២​ទំព័រ​នេះ ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​​នូវ​បញ្ហា​ដីធ្លី​នានា​​ ដោយ​រួម​​ទាំ​ង​​ការ​​កើន​ឡើង​​ នៃការ​តវ៉ា​ដោយ​ហិង្សា ​និងផល​ប៉ះ​ពាល់ដោយការ​បណ្តេញ​ចេញ​ ក៏ដូចផល​ប៉ះ​ពាល់​ផ្នែក​ហិ​រញ្ញ​វត្ថុ​​​ទៅ​លើ​គ្រួ​សារ​ ដែល​កំពុង​តែ​មាន​វិវាទ​ដី​ធ្លី​ផងដែរ។ ​របាយ​ការណ៍​នេះ​បញ្ជាក់​ថា ​រហូត​មក​ទល់​នឹង​ដំណាច់​ឆ្នាំ​២០១១​​​ មាន​ប្រជា​ពល​រដ្ឋ​ជាង​២០០.០០០​គ្រួ​សារ​​បាន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ដី​សម្បទាន​​​សេដ្ឋ​កិច្ច​ ​ដែល​​​នាំ​ឲ្យ​មានផល​ប៉ះ​ពាល់​​យ៉ាង​ធ្ងន់​ធ្ងរ។ លោកធនសារាយ ​បាន​មាន​ប្រ​សាសន៍​ថា “ មាន​​ផល​ប៉ះ​ពាល់​ជា​ច្រើន​​កើត​ចេញ​ពី​ដី​​សម្បទាន​​សេដ្ឋ​កិច្ច​ ហើយ​មាន​តែ​ក្រុម​ហ៊ុន​ធំៗ​ប៉ុណ្ណោះ​ ដែល​ទទួល​បាន​អត្ថ​ប្រយោជន៍”។ លោក​មាន​ប្រ​សាសន៍​ទៀត​ថា ​ការ​សន្យា​​បង្កើត​​ការ​ងារ និង​ការ​អភិ​វឌ្ឍ​​ កម្រ​នឹង​​បាន​ផ្ដល់​ផលប្រយោជន៍ដល់​​ប្រ​ជា​ជន​​​រង​ផល​ប៉ះ​ពាល់ទាំង​នោះ​ណាស់។ ​លោក​បាន​មាន​ប្រ​សាសន៍​ថា “ រដ្ឋា​ភិបាលជឿ​ថា វា​ជា​គោល​នយោ​បាយ​សម្រាប់អភិ​វឌ្ឍ​តាមរយៈការ​​ផ្តល់​​ដី​សម្ប​ទាន​​សេដ្ឋ​កិច្ច​ពី​ព្រោះ​វា​ជួយ​បង្កើត​ការ​ងារ​សម្រាប់​ប្រ​ជា​ពល​រដ្ឋ​​​ក្នុង​មូល​ដ្ឋាន​ ហើយ​បែប​នោះមិន​ប្រាកដថាត្រឹម​ត្រូវទាំអស់នោះទេ​”។ ផ្ទុយ​ទៅ​វិញ ​​អ្នក​ភូមិ​​ដែល​ជា​កសិករ​​រក​បាន​ត្រឹម​តែ​មួយ​​​ចម្អែត​ក្រ​ពះ ​ត្រូវ​បង្ខំ​ចិត្ត​​ស្វែង​​រក​ការ​ងារ​ធ្វើ​នៅ​កន្លែង​ផ្សេង​ នៅ​ពេល​​ ​​​ពួកគាត់​បាត់​បង់​​ដី​ធ្លី​របស់​ខ្លួន។ លោក​​បាន​មាន​ប្រ​សាសន៍​ថា “ ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​​​ទៅ​​ធ្វើ​ការ​ងារ​​ដោយ​ប្រថុយប្រថាននៅ​ក្នុង​ប្រទេស​ថៃ ​ឬ​ប្រទេស​ម៉ាឡេ​ស៊ីពី​ព្រោះ​​​នៅ​តាម​តំបន់​​ដីសម្ប​ទាន ​​គ្មាន​ការងារ​​សម្រាប់​ឲ្យ​​ពួក​គាត់​ធ្វើ​នោះ​ឡើយ​”។ ខណ:ដែល​បុគ្គល​​​ទទួល​​បាន​​អត្ថ​​ប្រ​យោជ​ន៍​តិច​តួច​នោះ ការផ្តល់ដីសម្ប​ទាន​សេដ្ឋ​កិច្ច​បាន​ក្លាយ​ជា​ប្រាក់​ចំណូល​យ៉ាង​ក្រាស់​ក្រែល​ សម្រាប់​រដ្ឋា​ភិបាល។​យោងតាម​ការ​ប៉ាន់​ប្រ​មាណរបស់​អង្គ​ការ​អាដ​ហុក​បាន​ឲ្យ​ដឹង​ថា ​​ ផ្អែក​លើ​​ថវិ​កា​​ជាតិ​ឆ្នាំ​២០១០​​របស់​រដ្ឋា​ភិបាល​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ពេល​ថ្មីៗ​បំផុត​នេះ ​​រដ្ឋា​ភិ​បាល​​អាចរក​ចំណូល​បាន​ប្រ​ហែល​២០​លាន​ដុល្លារ​ពី​សម្ប​ទា​ន​ដី​សេដ្ឋ​កិច្ច៕ ​ប្រែ​សម្រួល​ដោយ តែមសុខុម  

ប្រទេស​​​កម្ពុជា​​​គ្រោង​​​នឹង​​​បញ្ជូន​​​អ្នក​​​សង្កេត​​​ការ​​​ណ៍​​​ឲ្យ​​​ទៅ​​​ចូលរួម​​​ពិនិត្យ​​​ការ​​​បោះឆ្នោត​​​នៅភូមា

លោក​ ខៀវកាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌​មាន​ បាន​មាន​ប្រ​សាសន៍ ​កាល​ពី​ម្សិល​មិញ​ថា ​ប្រទេស​កម្ពុជា​បានយល់​ព្រម​បញ្ជូន​អ្នក​សង្កេត​ការណ៍​ តាម​ការ​ស្នើ​សុំពី​សំណាក់​ប្រទេស​​​​ភូមា​ ដើម្បី​ត្រួត​ពិនិត្យ​មើលដំណើរ​​​ការ​បោះ​ឆ្នាត ​ជា​ប្រ​វត្តិ​សាស្រ្ត​ របស់​ភូមា​នៅ​ខែ​មេសា​ខាង​មុខ​នេះ។ លោក​ ខៀវ​ កាញារីទ្ធ​ បានមាន​​​ប្រសា​​​សន៍ ​ប្រាប់ក្រុមអ្នក​យក​ព័ត៌មាន ​បន្ទាប់​ពី​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែននិងលោក​ ថេនសេន ​ប្រធានា​ធិបតីភូមា​ថាលោក​ ថេនសេន ​បាន​សន្យា​ថារដ្ឋាភិបាល​របស់លោកដែល​គាំទ្រដោយយោធានឹងរៀបចំការ​​​បោះ​​​ឆ្នោត​ប្រកប​ដោយ​តម្លាភាព​។ ប្រទេស​ភូមា​បានអញ្ជើញ​ប្រទេស​ជា​​​សមាជិក​​​​អាស៊ាន ​ជិតខាង​របស់ខ្លួន ​និងប្រទេស​​​​ដទៃ​​​ទៀត​ ឲ្យចូលរួម​សង្កេតការណ៍​បោះ​​​ឆ្នោត​​​​របស់ខ្លួន​...

សវនាការ​ពាក់​ព័ន្ធ​នឹង​​ភរិយា​របស់​រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហកម្ម​ បើក​ដោយ​គ្មាន​ដើម​ចោទ​ចូលរួម

​កា​ល​ពី​ម្សិល​មិញ ​តុលាការ​បាន​​ចាប់​ផ្តើម​បើក​​​​សវនា​កា​រជំនុំជម្រះ​រឿងក្តី​មួយ​ដែល​​អ្នក​​​ភូម​ិ​នៅ​ខេត្ត​កំពង​់ឆ្នាំង​បាន​ប្តឹង​​​ភរិ​យា​​លោក​ ស៊ុយ ​សែម ​រដ្ឋ​មន្ត្រី​ក្រសួង​​​ឧស្សា​​ហកម្ម​​ ​ជ​ុំ​​វិ​ញ​​ជម្លោះ​​ដី​ធ្លី​​មួយ ​ដែ​ល​​បានអូស​បន្លាយ​ពេល​​ជា​​យូរមក​ហើយ​​។ ទោះ​ជា​យ៉ាង​ណា ​​ដើម​​បណ្តឹង​​និង​ប​ុគ្គ​លិ​ក​សិទ្ធិ​មនុស្ស​​ ​ដែ​ល​​​បាន​ចូល​រួម​​​សវនា​កា​រ​នេះ បា​ន​​រិះ​គន់​​​ចំពោះ​ការ​បន្ត​នី​តិ​វ​ិធី​​បើក​សវ​នា​កា​រ​កា​ល​​ព​ី​​ម្សិល​មិញ​នេះ​​ ​បើ​ទោះ​ជា​​​មេធា​​វ​ី​រប​ស់​អ​្ន​ក​ភូមិ​​​មិន​អា​ច​ចូ​ល​​​រួ​ម​ក​៏​ដោ​យ​។ លោកទៀងសុ​ថា ​ចៅ​ក្រ​ម​ជំនុំ​ជម្រះ​​​បា​ន​​បញ្ជាក់ពី​កា​រ​បើកសវនាការនេះ​ ប៉ុន្តែ​លោក​បាន​​បដិ​សេធ​មិន​ធ្វើ​អ​ត្ថា​ធិ​ប្បាយ​​​បន្ថែ​ម​ទៀត​​​ឡើយនៅ​​ពេល​​ត្រូ​វ​បាន​សួ​​រ​​ថា​ហេតុ​អ្វី​​​បាន​ជាតុលាការ​បើក​សវ​នា​​ការ​​នេះ​​​ដោ​យ​គ្មា​ន​ការ​ចូលរួម​ពី​​​ដើ​​មបណ្តឹងឬ​​​​មេ​ធាវ​ី​​របស់​ពួ​ក​គេ​។ ​អ្ន​ក​ស្រី ចាត បា​ត ​អា​យុ​​​៧០ឆ្នាំ​ ​ជា​​​ដើម​បណ្តឹង​បា​ន​មា​ន​ប្រ​សាសន៍ថា “ ខ្ញុំ​មិន​បាន​​​ចូល​​​ក្នុ​ង​​​ប​ន​្ទប់​តុ​លា​ការ​​ទេ ពីព្រោះ​​មេធាវ​ី​​របស់​​​ខ្ញុំ​​មិន​​បាន​មក​ចូល​រួម​​”។ អ្ន​ក​​ស្រី​​​បា​ន​​បន្ថែមថាមេធាវី​​របស់​អ្ន​ក​ស្រី​ ដែ​ល​ផ្តល់​​ឲ្យ​ដោ​យ​​អង្គ​កា​​រ​សិទ្ធិ​មន​ុស្ស​អាដ​​ហ​ុ​កនោះ​ជា​ប​់​រវល់​ចូល​រួ​ម​​​សវ​នា​​​កា​រ​​នៅ​​​ខេត្ត​​ស្ទឹ​ង​​ត្រែ​ង​​ និង​បាន​ដាក​់​​សំ​ណើ​សុ​ំ​ព​ន​្យា​​រ​ពេល​។ អ្ន​ក​ស្រី បាត កំ​ព​ុ​ង​​តែ​ប្តឹង​អ្ន​ក​ស្រី ជា​ ខេងភរិយា​របស់រដ្ឋ​ម​ន្ត្រី​រូបនេះនិ​ង​ក្រុម​ហ៊ុន​​អភិ​វឌ្ឍន៍​ KDC​​ របស់​លោក​ស្រី​ ​ថា​​បា​ន​​ទន្ទ្រាន​យក​​​ដី​ស្រែ​​ចម្ការ​​ទំ​ហំ​០,៣ហិកតា​របស់​អ្ន​ក​ស្រី​​នៅ​ក្នុង​​ស្រុ​ក​ត្រឡា​​ច។ លោកផាត់ពៅ​ស៊ាង ​មេធា​វី​​ប្រចាំ​ក្រុ​ម​​​ហ៊ុន​ KDC បា​ន​​បដិ​សេធ​​មិន​ធ្វើ​​​អត្ថា​​ធិប្បាយ​​​អំ​ព​ី​​រឿង​ក្តី​នេះ​ឡើយ។​ បន្ថែម​ទៅ​នឹង​​​ការផ្តល់​ចម្លើយ​ផ្ទាល់​មាត់​​​ អ្្នក​ភូមិ​ពីរនាក់​​ ដែល​ពា​ក់​​ព័​ន្ធ​ក្នុង​​រឿង​ក​្តី​នេះ​​ត្រូ​​​វ​បា​ន​​​​ចៅ​ក្រម​​ស៊ើប​សួរ​ចោទសួរ​អំពី​​​បណ្តឹង​​រដ្ឋ​​ប្ប​​វេណី​​របស់​ពួកគាត់​។លោក ​រាជ ​សីមា ​បាននិយាយថាបណ​្តឹ​ង​រដ្ឋ​​ប្ប​វេណី​​របស់គាត់​ ​ដែល​ធ្វើ​ឡើ​ង​​កាល​ពី​​​ខែ​កញ្ញា​ឆ្នាំ​២០១១ ​បា​ន​ទា​ម​ទា​រ​យក​​ដី​​០,៧០​​ហិក​តា ​​នៅ​ក្នុង​ភូម​ិ​ឡពាង​នោះ​មក​វិញ​ និងទាមទារ​​សំ​ណ​ង​ជា​ប្រាក​់​​ចំ​ន​ួន​​១០​លានរៀល​ (ប្រហែល​២.៥០០ដុល្លារ)។ ប្រជា​ព​ល​រដ្ឋ​ជា​​ង​​៥០គ្រួ​សារ​​បាន​ជាប​់​ពា​ក​់​ព័ន្ធ​ក្នុង​វិ​វាទមួយ​​ជា​ម​ួ​យ​ក្រុ​ម​ហ៊ុន ​KDC តាំ​ង​ពី​ឆ្នាំ​​២០០៧មក ​​ជុំវិញ​ដី​ជា​ង​​​១៤៥​ហិកតា​​។ ត​ុលា​កា​រ​​បា​ន​​​រារាំង​មិន​ឲ្យ​ធ្វើ​ពាក្យ​បណ្តឹង​ជាក្រុមទេ​​​ ប៉ុន្តែពលរដ្ឋ​ចំនួន​២២​គ្រួសារ​​បា​ន​​ធ្វើ​ពាក្យ​​បណ្តឹង​​​រដ្ឋ​ប្ប​វេណី​​រៀ​ង​ៗ​ខ្លួ​ន​​។ លោកសីមា​ ​​​បា​ន​មា​ន​​ប្រសាសន៍​បន្ទា​ប់​ពី​​សវនា​កា​រ​​ថា “ យើង​​គ្រាន​់​តែ​​ទា​ម​ទារ​​ដី​​​រប​ស់​យើង​​មក​វិញ​​ប៉​ុ​ណ្ណោះ​​។ ​យើង​មិន​ដែ​ល​​លក់​ដី​​​ទេ​ ដូ​ច្នេះ​​ក្រុ​ម​​​ហ៊ុ​ន​ដែ​ល​មា​ន​​លុយនេះ ​គួរ​តែ​ប្រគល់​​​ដី​​មួយ​ដុំ​តូចរបស់​​យើងនោះ​ឲ្យ​មក​យើង​វិញ​​​ដើ​ម្បី​ធ្វើ​​ស្រែ​ចម្ការ​”។ លោក សុ៊ម ​ច័ន្ទគា ​អ្នក​​សម្រប​សម្រួ​ល​​របស់​អង្គកា​រអា​​ដហុក ​​បា​ន​មា​ន​​ប្រ​សាសន៍​ថា វា​មិន​មែន​ជា​​សញ្ញា​​​ល្អ​​ទេ​​ ដែ​លតុ​លា​​ការ​បាន​បើក​​​សវ​នា​កា​រ​​ ដោ​យ​គ្មាន​កា​​រ​ចូ​ល​​រួ​ម​ពី​​ដើម​បណ្តឹងនោះ។...

ធនាគារ​​​ពិភព​​​លោក​​​​​​លើក​​​ឡើងថា ប្រយុទ្ធ​​​នឹង​​​ការកាប់​​​ឈើខុស​​​ច្បាប់​​​ ត្រូវ​​​ចាប់ផ្តើម​​​ពី​​​អ្នក​​​ធំ

ស្រប​​នឹង​ការ​អំពាវនាវជាយូរមកហើយ​​របស់​អង្គការ​អភិរក្ស​​​ ធនាគារ​ពិភពលោក​បាន​លើក​ឡើងក្នុង​របាយកាណ៍​មួយ​​ដែលបាន​ចេញផ្សាយ​ក្នុង​ថ្ងៃ​នេះ​​ថា ​ដើម្បី​បង្ក្រាប​ការ​កាប់​ឈើ​ខុស​ច្បាប់ឲ្យ​មាន​ប្រសិទ្ធភាព ​​​រដ្ឋា​ភិបាលមិន​​ត្រូវចាប់​តែ​​​​ឧ​ក្រិដ្ឋជន​​តូចតាចទេ​​ ហើយ​ត្រូវ​​​​តាម​ដាន​​ប្រាក់​ចំណូល​​​ដែល​បាន​មក​ពី​​ការ​ជួញ​ដូរ​​ឈើ​ខុស​ច្បាប់​នោះ​​​វិញ​ ដើម្បី​ឲ្យ​បាន​ដឹង​​ថាតើ​វា​ធ្លាក់​ទៅ​លើ​ដៃ​​អ្នកណា​។ ប្រាក់ចំណូល​​ដែល​បាន​មក​ពី​​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់ទូទាំង​ពិភពលោក​​​​​​​មាន​ចំនួន​​​រហូត​ដល់ទៅ​១៥​​ពាន់លាន​ដុល្លារ​ក្នុង​មួយ​​​ឆ្នាំ​ នេះ​បើ​យោង​តាម​របាយការណ៍របស់​ធនាគារ​​​ពិភពលោក​ ដែល​​លើក​​​​ឧទាហរណ៍​​ជ​​ាក់ស្តែង​នៅក្នុង​​ប្រទេស​កម្ពុជា​និងប្រទេស​​​​មួយ​ចំនួន​​ទៀត។​ របាយការណ៍​នេះ​មាន​ខ្លឹមសារ​​ថា“មន្ត្រី​អនុវត្ត​​ច្បាប់​មិនត្រូវ​ចាប់តែ​​​ឧក្រិដ្ឋ​ជន​​តូចតាច​ទេ​ ហើយ​​ត្រូវ​តែ​សើុបឲ្យ​បាន​ច្បាស់​ថា​តើ​ប្រាក់​ចំណូល​ដែលបាន​មក​ពី​ការ​កាប់​ឈើ​ខុស​ច្បាប់​ទាំង​អស់​នោះ​ធ្លាក់ទៅ​ក្នុង​ដៃ​អ្នក​​​ណា​។​ តាម​រយៈ​ការ​តាម​ដាន​ចរន្ដ​លុយ​និង​ការ​ប្រើ​វិធីសាស្ត្រ​​​ដែល​​គេបាន​រកឃើញ​​​នៅ​ក្នុង​ប្រ​ទេស​ជាង​១៧០​ដើម្បី​តាម​ដាន​លុយ​កខ្វក់ ​មន្ត្រី​អនុវត្ត​ច្បាប់​​​​អាច​តាម​ដាន​អង្គការ​​​​​ឧ​ក្រិដ្ឋ​កម្ម​​ដែលជាប់​​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​កាប់​ឈើខុសច្បាប់​​ទ្រង់​ទ្រាយ​ធំ​ ហើយ​រឹប​អូស​ប្រាក់​ចំណូល​​ខុស​ច្បាប់ទាំងអស់​បាន​​។ ​លោក ​Jean Pesme ប្រធាន​ក្រុមការងារ​ដើម្បី​​សុចរិតភាព​ក្នុង​​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ធនាគារ​ពិភពលោក​​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នេះ​ថា​ “ ​យើង​ចាំបាច់​ត្រូវ​​​​​បង្ក្រាបក្រិដ្ឋ​​​កម្ម​កាប់ឈើ​​​​ខុសច្បាប់​ដែល​មាន​ការ​ចាត់តាំង​​ឲ្យ​ដូចជា​ពេល​​​ដែល​យើង​បង្ក្រាប​ក្រុម​​​ជួញដូរ​​គ្រឿង​ញៀនឬ​ឧក្រិដ្ឋជន​ដែល​រកចំណូល​បាន​ដោយ​ខុសច្បាប់​​ដូច្នោះ​ដែរ”។ ក្នុង​ចំ​ណោម​អនុសាសន៍​សំ​ខាន់​ៗ​របស់​ខ្លួន​​ ធនាគារ​ពិភពលោក​​បាន​ស្នើ​​ឲ្យ​មានការ​ប្រើ​​​យុទ្ធសាស្ត្រ​​រួមគ្នា​តែមួយ​​ដើម្បី​​​បង្ក្រាប​​​អំពើ​ពុក​រលួយ​កម្រិត​ខ្ពស់ ​ឲ្យ​មាន​​កិច្ច​​សហ​​​ប្រត្តិ​បត្តិ​ការ​ប្រ​សើរជាងមុន​ក្នុង​ចំណោម​ស្ថាប័នពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​​ និងឲ្យ​មាន​​​ការ​ប្រើ​​ច្បាប់​​ស្តីពី​ការ​លាង​លុយកខ្វក់​ឲ្យ​បាន​ច្រើន​ជាងមុន​​។ ​ក្រុម​អាជ្ញាធរតែង​​​​រឹបអូស​បាន​​​ឈើ​ខុស​ច្បាប់ទ្រង់ទ្រាយ​​ធំ ​​ប៉ុន្តែ​កម្រ​មាន​ការ​ចាប់ខ្លួន​​ណាស់​​ ដោយ​​ច្រើន​​តែ​អះ​អាង​ថារក​អ្នក​កាប់​ឈើ​មិន​​ឃើញ​ ឬ​​​ថា​ពួកគេ​បាន​រត់​គេច​ខ្លួន​បាត់អស់​។អង្គការ​​អភិរក្សនានា​បាន​​​​ត្អូញ​ត្អែរ​​ថាបើទោះជា​មាន​​​​ការ​ចាប់​ខ្លួន​បាន​ អ្នក​ដែល​ត្រូវ​ចាប់​បាន​ទាំង​នោះ​គឺ​គ្រាន់​តែ​ជា​ ​​​អ្នក​កាប់​ឈើ​​តូចតាចឬ​អ្នក​បើកបរ​​ប៉ុណ្ណោះ​...