គណបក្សរាជានិយម គួរតែខិតខំស្វែងរកទំនាក់ទំនង និងការគាំទ្រពីប្រជាពលរដ្ឋ
រយៈពេលពីរសប្ដាហ៍មកហើយគណបក្សហ្វុ៊នស៊ិនបុិចនិងគណបក្ស នរោត្តមរណឫទ្ធិបានប្រកាសរួមបញ្ចូលគ្នា ដើម្បីបោះជំហានឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំក្រោយនេះ។ ប្រសិនបើការកំណត់ពេលសម្រាប់ចេញសេចក្ដីប្រកាសនោះ ធ្វើឡើងដើម្បីជួយគណបក្សទាំងពីរក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃអាទិត្យ ផែនការនោះបានបរាជ័យគួរឲ្យសោកស្ដាយ។ នៅពេលបញ្ចប់ការបោះឆ្នោតបង្ហាញឲ្យឃើញថា គណបក្សទាំងពីរកាន់តែចុះថយសំឡេងឆ្នោតជាថ្មីម្ដងទៀត ដោយគណបក្សហ្វុ៊នស៊ិនបិុច បាត់បង់សំឡេងឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ របស់ខ្លួនជាង១ភាគ៤ បើធៀបនឹងការបោះឆ្នោតឃុំ-សង្កាត់ក្នុងឆ្នាំ២០០៧ដោយចុះពី៥,៤ភាគរយនៃសំឡេងឆ្នោតសរុបមកនៅត្រឹម៣,៩ភាគរយ។ គណបក្ស នរោត្តម រណឫទ្ធិបាត់បង់ប្រាំចំណុច ដោយធ្លាក់មកត្រឹម៣,១ភាគរយនៃសំឡេងឆ្នោត។គ្មានគណបក្សណាមួយក្នុងចំណោមគណបក្សទាំងពីរនេះទទួលបានតំណែងមេឃុំ និងចៅសង្កាត់ឡើយ។ តាមរយៈការបោះឆ្នោតឃុំ-សង្កាត់ វាអាចជាឱកាសមួយ ដើម្បីទទួលប្រយោជន៍ពីការប្រកាសរួមបញ្ចូលគ្នា តែការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំក្រោយ ទើបជាគោលដៅពិតប្រាកដ។ ក៏ប៉ុន្ដែជាមួយនឹងការបង្ហាញឲ្យឃើញនូវបរាជ័យក្នុងការបោះឆ្នោតឃុំ-សង្កាត់ អ្នកវិភាគសង្ស័យថា តើគណបក្សនេះនៅមាន ជីវិតនយោបាយខ្លះដែរឬទេ។ លោក សឺន ស៊ូបែរ្ដិ៍ អ្នកវិភាគនយោបាយបានលើកឡើងថា “ ខ្ញុំគិតថា ពួកគេមិនអាចធ្វើអ្វីកើតទេ...។ ខ្ញុំគិតថា ពួកគេមិនអាចស្រោចស្រង់ខ្លួនឯងបានឡើយ”។ លោក សឺន ស៊ូែបរ្ដិ៍ ដែលជាទីប្រឹក្សារបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ផងដែរនោះ បានលើកឡើងថា គណបក្សទាំងពីរនេះ គឺពឹងផ្អែកលើទំនាក់ទំនងបែបរាជានិយមរបស់ខ្លួន ក៏ប៉ុន្ដែសព្វថ្ងៃនេះមាននៅសេសសល់តិចតួចណាស់ក្នុងគោលនយោបាយរបស់ខ្លួន ដែលឆ្លុះបញ្ចាំងនិន្នាការរាជានិយមពិតប្រាកដនោះ។ ការកាត់ផ្ដាច់ទំនាក់ទំនងខាងរាជានិយមប្រហែលជាមិនទទួលផលល្អពេលអនាគតវែងឆ្ងាយនោះឡើយ។ លោកបានចោទសួរថា “ តើរាជានិយមនោះ មានន័យដូចម្ដេចទៅ? មានព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រីពីរបី ព្រះអង្គប៉ុណ្ណោះ ក៏ប៉ុន្ដែ តើព្រះអង្គម្ចាស់ ទាំងនោះមានការគាំទ្រពីប្រជាពលរដ្ឋដែរ ឬទេ? ព្រះមហាក្សត្រមាន ប៉ុន្ដែ ចុះព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រីទាំងនោះវិញ?”។ លោក ខាលីល ថាយ័រ (CarlyleThayer) សាស្ត្រាចារ្យកិត្តិយសនៅឯសាកលវិទ្យាល័យញូសោសវ៉េល...
អ្នកបោះឆ្នោតនៅតែមិនសូវទៅបោះឆ្នោតច្រើនទោះបីជាសុវត្ថិភាពល្អប្រសើរជាងមុនក្ដី
កាលពីឆ្នាំ១៩៩៣ អំពើហិង្សាមិនអាចរារាំងអ្នកបោះឆ្នោតមិនឲ្យទៅបោះឆ្នោតបានឡើយ ដែលជាការបោះឆ្នោតលើកដំបូងបង្អស់ តាំងពីរបបខ្មែរក្រហមបានដួលរលំមកនោះ។ ទោះបីជាមានសេចក្តីរាយការណ៍ថា មានមនុស្សចំនួន៣៨០ នាក់ត្រូវបានសម្លាប់កាលពីឆ្នាំនោះ ដោយសារអំពើហិង្សាពាក់ព័ន្ធនឹងរឿងនយោបាយក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាចំនួន៨៤ភាគរយបានចេញទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិដែរ។ ប្រាំឆ្នាំក្រោយមក មនុស្ស៤០នាក់ត្រូវបានសម្លាប់នៅប៉ុន្មានខែ មុនថ្ងៃបោះឆ្នោតជាតិក្នុងឆ្នាំ១៩៩៨ ប៉ុន្តែអំពើហិង្សានេះក៏មិនអាចរារាំងអ្នកបោះឆ្នោតបានឡើយ ហើយនៅឆ្នាំនោះប្រជាពលរដ្ឋកម្ពុជាចំនួន៩៤ភាគរយបានចេញទៅបោះឆ្នោត។ យ៉ាងហោចណាស់សកម្មជន និងបេក្ខជនឈរឈ្នោះប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ ចំនួន២០នាក់ ត្រូវបានសម្លាប់យ៉ាងអាថ៌កំបាំង នៅមុនថ្ងៃនៃការបោះឆ្នោតឃុំ-សង្កាត់ លើកដំបូងកាលពីឆ្នាំ២០០២។ទោះជាយ៉ាងណា នៅតែមានប្រជាពលរដ្ឋចំនួន៨៧ភាគរយបានចេញទៅបោះឆ្នោត។ ប៉ុន្តែ ការប្រើអំពើហិង្សាពាក់ព័ន្ធរឿងនយោបាយបានថយចុះអំឡុងការបោះឆ្នោតកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ និងចំនួនអ្នកបោះឆ្នោតក៏បានថយចុះដែរ ហើយមានតែចំនួនអ្នកបោះឆ្នោតចន្លោះពី៥៤ភាគរយទៅ៦៤ភាគរយ ប៉ុណ្ណោះ បានចេញទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃអាទិត្យ។ លោក ធនសារាយប្រធានអង្គការសិទ្ធិមនុស្សអាដហុក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ថា ខុមហ្វ្រែល បានមានប្រសាសន៍ថា ការប៉ាន់ប្រមាណទុកជាមុននៃលទ្ធផលបោះឆ្នោតទំនងជាហេតុផលធ្វើឲ្យចំនួនអ្នកទៅបោះឆ្នោតថយចុះ។ លោកធនសារាយបានលើកឡើងថា “ ចំនួនអ្នកទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់លើកនេះ តិចជាងការបោះឆ្នោតឃុំ-សង្កាត់លើកមុនៗ ពីព្រោះខ្ញុំគិតថា ប្រជាពលរដ្ឋលែងចាប់អារម្មណ៍ អំពីការផ្លាស់ប្តូរផ្នែកនយោបាយ ហើយពួកគាត់អាចស្មានដឹងមុននូវលទ្ធផលនៃការបោះឆ្នោត មុនថ្ងៃបោះឆ្នោតមកដល់ទៅទៀត”។ លោកបានបន្តថា “ វាអាចបណ្តាលមកពីហេតុថា គណបក្សធំមួយប្រកួតប្រជែងជាមួយនឹងគណបក្សតូចៗ ហើយពួកគាត់មិនចង់ទៅបោះឆ្នោតនោះទេ ពីព្រោះពួកគាត់គិតថា (ទោះបីជាខ្ញុំទៅបោះឆ្នោត ក៏គណបក្សប្រជាជនកម្ពុជា) នៅតែឈ្នះដដែល”។ កាលពីថ្ងៃអាទិត្យ គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជ័យជម្នះ៧២ភាគរយនៃអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងប្រទេស គឺថា គណបក្សប្រជាជនកម្ពុជា គ្រប់គ្រងអាសនៈបានស្ទើរតែទាំងអស់ លើកលែងតែតំណែងមេឃុំ-ចៅសង្កាត់ចំនួន៤១ ក្នុងក្នុងតំណែងសរុប១.៦៣៣។ ជ័យជម្នះនៅក្នុងការបោះឆ្នោតថ្នាក់ជាតិរបស់គណបក្សប្រជាជនកម្ពុជា គឺដូចគ្នានឹងជ័យជម្នះនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ អ៊ីចឹងដែរ។លោកធនសារាយ ក៏បានមានប្រសាសន៍ផងដែរថា ការចង់បានថ្ងៃមានសុវត្ថិភាព និងថ្ងៃដ៏ល្អប្រសើរ ដែលអាចធ្វើឲ្យអ្នកបោះឆ្នោតអាចចេញទៅបោះឆ្នោតដូចការបោះឆ្នោតកាលពីឆ្នាំ១៩៩៣ និងឆ្នាំ១៩៩៨ គឺលែងមានទៀតហើយ។ ប្រទេសកម្ពុជា ទទួលបានស្ថិរភាពចាប់តាំងពីការធ្វើសមាហរណកម្មចុងក្រោយរបស់ខ្មែរក្រហម កាលពីឆ្នាំ១៩៩៩ ហើយកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំបានកើនឡើងជាមធ្យម១០ភាគរយ នៅចន្លោះឆ្នាំ២០០០និងឆ្នាំ២០០៨។ ចំពោះលោក ជាមយៀបសមាជិកសភានិងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាវិញចំនួនអ្នកបោះឆ្នោតតិចគឺជាសញ្ញាមួយបង្ហាញពីលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។លោកលើកឡើងថា “នៅក្នុងប្រទេសប្រជាធិបតេយ្យមានពលរដ្ឋតិចតួចទៅបោះឆ្នោត ប៉ុន្តែថា វាជាសិទ្ធិរបស់អ្នកបោះឆ្នោត។ មានការពិតខ្លះដែរចំពោះការលើកឡើងរបស់លោក។ ក្នុងឆ្នាំ២០០៨ ប្រធានាធិបតីអាមេរិក លោកបារ៉ាក់អូបាម៉ា បានជាប់ឆ្នោត...
ក្រុមកសិករស្រែអំបិលមិនអាចប្រមូលផលអំបិលបានគ្រប់គ្រាន់ទេដោយសារភ្លៀងធ្លាក់ច្រើនពេក
កសិករស្រែអំបិលបានឲ្យដឹងកាលពីម្សិលមិញថា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខែមេសា និងខែឧសភា បានធ្វើឲ្យទិន្នផលអំបិលនៅក្នុងខេត្តកែប និងខេត្តកំពត ធ្លាក់ចុះចំនួនមួយភាគបី បើទោះជាក្រុមកសិករបានពន្យារពេលប្រមូលផលអំបិលរយៈពេលមួយខែបន្ថែមទៀតហើយក៏ដោយ។ លោក អ៊ំុ ឈុន ប្រធានសហគមន៍ផលិតអំបិលកែប-កំពត បានឲ្យដឹងថា កាលពីឆ្នាំមុន កសិករស្រែអំបិលមានលទ្ធភាពប្រមូលផលអំបិលបានចំនួន៩០.០០០តោន លើផ្ទៃដីចំនួន៤.៥០០ហិកតា។ ប៉ុន្ដែទិន្នផលអំបិលឆ្នាំនេះបានធ្លាក់ចុះមកនៅត្រឹមតែ៦០.០០០តោនប៉ុណ្ណោះ។ ការធ្លាក់ចុះនេះនៅតែកើតមានឡើង ទោះបីជាកសិករបានសម្រេចចិត្តបន្ដប្រមូលផលអំបិលរយៈពេលមួយខែបន្ថែម ដោយបានបន្តប្រមូលផលរហូតដល់ខែឧសភា ដើម្បីដោះស្រាយបញ្ហាដោយសារការធ្លាក់ភ្លៀងខ្លាំងហើយក៏ដោយ។ លោក អ៊ុំ ឈុន បានមានប្រសាសន៍ថា “ទឹកភ្លៀង គឺជាបញ្ហាមួយដែលធ្វើឲ្យកសិកររបស់យើងមិនអាចប្រមូលផលអំបិលបានច្រើន។ យើងបានបន្ដប្រមូលផលអំបិលរយៈពេលមួយខែបន្ថែមទៀតដែរ ប៉ុន្ដែនៅតែប្រមូលផលអំបិលបន្ថែមបានតិច ដោយសារតែភ្លៀងចេះតែបន្ដធ្លាក់ខ្លាំង។ទោះជាយា៉ងណា យើងនៅតែមានអំបិលគ្រប់គ្រាន់សម្រាប់ឆ្នាំនេះ ដោយសារយើងមានសល់នៅក្នុងស្តុកច្រើន”។ លោក អ៊ុំ ឈុន បានមានប្រសាសន៍បន្ថែមទៀតថា ទោះជាទិន្នផលអំបិលបានធ្លាក់ចុះក៏ដោយ ក៏តម្លៃអំបិលនៅតែមានតម្លៃថេរដដែលទេ គឺប្រហែល២០០រៀល (០,០៥ដុល្លារ) ក្នុងមួយគីឡូក្រាម ដោយសារតែអំបិល ដែលនៅសល់ក្នុងស្តុក កាលពីឆ្នាំមុនត្រូវបានបញ្ចេញលក់។ លោក ស៊ុន នួន អ្នកផលិតអំបិលនៅក្នុងស្រុកទឹកឈូ ខេត្តកំពត បាននិយាយថា ខ្លួនមានលទ្ធភាពប្រមូលផលអំបិលបានប្រមាណ១.០០០តោនបន្ថែមទៀត កាលពីខែមុន ដើម្បីបង្កើនទិន្នផលអំបិលសរុបរបស់ខ្លួនឲ្យបានចំនួន២.០០០តោន។ ប៉ុន្ដែ បរិមាណនេះនៅតែទាបខ្លាំងជាងបរិមាណអំបិលចំនួន ៣.៦០០តោន ដែលលោកប្រមូលបាន កាលពីឆ្នាំមុន។ លោក ស៊ុន នួន បាននិយាយប្រាប់អ្នកយកព័ត៌មានថា “ វានៅមិនទាន់គ្រប់គ្រាន់ទេ។ ឆ្នាំនេះយើងនឹងរងការខាតបង់ ពីព្រោះយើងបានចំណាយប្រាក់យ៉ាងច្រើនទៅលើកម្លាំងពលកម្ម និងប្រេងសាំង”។ លោក ស៊ុន នួន បាននិយាយបន្តទៀត ថា “ទាល់តែយើងប្រមូលផលអំបិល បានចំនួន ៣.៦០០តោន ទើបយើងអាចរកប្រាក់ចំណេញបាន”។ គួរបញ្ជាក់ថា តម្លៃអំបិល បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០១០មក ពេលដែលតម្រូវការមានចំនួនតិចជាងការផ្គត់ផ្គង់ខ្លាំង នៅតាមទីផ្សារក្នុងស្រុក។ ការលិចលង់ធ្ងន់ធ្ងរ ដោយសារទឹកភ្លៀងបានធ្វើឲ្យផ្ទៃដីស្រែអំបិលជិត១.៥០០ហិកតាងការខូចខាតនាឆ្នាំនោះ។ ការធ្លាក់ចុះបរិមាណអំបិលយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ មានន័យថា ប្រទេសកម្ពុជាត្រូវនាំចូលអំបិលរាប់ពាន់តោនពីប្រទេសចិន ដើម្បីបំពេញតម្រូវការក្នុងស្រុក ហើយតម្លៃនៅតាមទីផ្សារក្នុងស្រុក បានកើនឡើងដល់ទៅ២១.០០០រៀល (៥,២៥ដុល្លារ) ក្នុងមួយការុ៉ង ដែលមានទម្ងន់៥០គីឡូក្រាម៕ ប្រែសម្រួលដោយហួង កុកទៀន
គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី មានបំណងពិភាក្សាអំពីការរួមបញ្ចូលគ្នា
អា៊ងម៉េងឡេង និង Lauren Crothers ខេមបូឌាដេលី កាលពីម្សិលមិញ លោក កឹមសុខាប្រធាន គណបក្សសិទ្ធិមនុស្ស បានផ្សព្វផ្សាយពីលទ្ធភាពនៃការរួមបញ្ចូលគ្នាតែមួយរវាងគណបក្សរបស់លោក និងគណបក្ស សម រង្ស៊ី ឲ្យបានមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំក្រោយនេះបន្ទាប់ពីលោកបានលើកឡើងថា លទ្ធផលការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បញ្ជាក់ ថា ចំណាត់ការបែបនេះអាចបង្កើតជម្រើសមួយ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងអំណាច។ ប្រធានបទស្តីពីការរួមបញ្ចូលគ្នារវាងគណបក្សទាំងពីរ ត្រូវបានពិភាក្សាម្ដងហើយម្ដងទៀតតាំងពីឆ្នាំ២០០៨មកម្លេ៉ះ ក៏ប៉ុន្ដែការចងសម្ពន្ធភាពមួយបែបនេះ មិនទាន់ទទួលបានលទ្ធផលផ្លែផ្កានៅឡើយទេ។ នៅឯសន្និសីទកាសែតមួយនៅស្នាក់ការកណ្តាលរបស់គណបក្សសិទ្ធិមនុស្ស កាលពីម្សិលមិញ លោក សុខា បានថ្លែងថា លោកនឹងទូរស័ព្ទទៅលោក សមរង្ស៊ីប្រធានគណបក្ស សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនក្នុងទីក្រុងបារីស ឲ្យគិតឡើងវិញចំពោះគំនិតនេះ។ លោក សុខា មានប្រសាសន៍ថា “ខ្ញុំត្រូវទូរស័ព្ទទៅលោក រង្ស៊ី ដោយផ្ទាល់ ដើម្បីឲ្យដឹងនិងពិភាក្សាថា តើត្រូវរួមបញ្ចូលគណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សដោយរបៀបណា”។ លោកបានមានប្រសាសន៍ថា “កន្លងមកយើងបានព្យាយាមរួមបញ្ចូលគ្នា ប៉ុន្ដែពេលនោះ គណបក្សទាំងពីរបានព្យាយាមប្រមូលអ្នកគាំទ្ររបស់ខ្លួនផ្ទាល់”។ លោក កឹម សុខា បានមានប្រសាសន៍ថា “ ពេលនេះ គណបក្សទាំងពីរទទួលបានលទ្ធផលបោះឆ្នោតប្រហាក់ប្រហែលគ្នា ដូច្នេះប្រសិនបើគណបក្ស សមរង្ស៊ីពិតជាចង់ឈ្នះគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រង អំណាចមែន ប្រជាពលរដ្ឋ និងជាតិ ត្រូវតែរួមបញ្ចូលគ្នា”។ គណបក្ស សិទ្ធិមនុស្ស អះអាងថា ខ្លួនដណ្តើមបានតំណែងប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន១៨ ក្នុងចំណោមតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន១.៦៣៣ទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ។ វាជាលើកដំបូង ហើយដែលគណបក្សនេះបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់។លទ្ធផលនេះរឹតតែគួរឲ្យខកចិត្តទៅទៀតសម្រាប់គណបក្ស សមរង្ស៊ី ដែលលើកឡើងថាខ្លួនដណ្តើមបានតំណែងមេឃុំ-សង្កាត់ តែ២២ប៉ុណ្ណោះ គឺបាត់អស់តំណែងមេឃុំ-សង្កាត់ ចំនួនប្រាំមួយ បើធៀបទៅនឹងការបោះឆ្នោតឃុំ-សង្កាត់ក្នុងឆ្នាំ២០០៧។ លោក សុខាបានថ្លែងថាជ័យជម្នះរបស់គណបក្សលោក កាលពីថ្ងៃអាទិត្យ គឺជាសមត្ថភាពរបស់ខ្លួនក្នុងការទាញយកសំឡេងឆ្នោតពីគណបក្សប្រជាជនកម្ពុជា មិនមែនគណបក្ស សម រង្ស៊ី ទេ។ លោកថ្លែងថា “ខ្ញុំបានដកមេឃុំ-ចៅសង្កាត់ ចំនួន១៨ពីគណបក្សប្រជាជន កម្ពុជា មិនមែនគណបក្ស សមរង្ស៊ីទេ”។ លោកយឹមសុវណ្ណអ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្ស សមរង្ស៊ី មានគំនិតផ្ទាល់ខ្លួនស្តីពីរបៀបដែលគណបក្សទាំងពីរនេះអាចធ្វើការជាមួយគ្នា ដោយប្រសិទ្ធភាព ក៏ប៉ុន្ដែ លោកមិនបានដឹងថា តើលោក សុខា បានទូរស័ព្ទទៅរកលោក សម រង្ស៊ីហើយឬយ៉ាងណាទេ។ លោកសុវណ្ណបានមានប្រសាសន៍ថា “ពីកិច្ចពិភាក្សាគ្នាជាយូរមកហើយ យើងមានបំណងរួមបញ្ចូលគ្នា”។ លោក សុវណ្ណ បានមានប្រសាសន៍ថា ជំហានបន្ទាប់ គឺត្រូវចាប់ផ្ដើមពីកម្លាំងថ្នាក់មូលដ្ឋានរបស់គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ឲ្យមានសកម្មភាពកាន់តែខ្លាំងក្លាថែមទៀត។ លោក សុវណ្ណ បានមានប្រសាសន៍ថា“យើងសូមអំពាវនាវដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងរបស់គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្ស...
នគរបាលចាប់ខ្លួនជនជាតិរុស្ស៊ីរួមភេទជាមួយកុមារម្ដងទៀត ហើយសន្យាបញ្ជូនទៅរុស្ស៊ីវិញ
កាលពីម្សិលមិញ នគរបាលបានចាប់ខ្លួនជនជាតិរុស្ស៊ី ម្នាក់ឈ្មោះស្តានីស្លាវម៉ូឡូឌីយ៉ាកូវ (Stanislav Molodyakov) ជាជនរួមភេទជាមួយកុមារដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួន នៅក្នុងខេត្តកណ្ដាល ដោយនៅទីនោះ នគរបាលបាននិយាយថាជនបំពានផ្លូវភេទកុមារដ៏អសោចរូបនេះ បានស្នាក់នៅក្នុងផ្ទះមួយជាមួយក្មេងស្រីម្នាក់ដែលជននេះស្រឡាញ់ រស់នៅ។ លោកគៀតច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិមានប្រសាសន៍ថាឈ្មោះម៉ូឡូឌីយ៉ាកូវដែលគេស្គាល់ច្បាស់ថាអាឡិចសាន់ដឺត្រូហ្វីម៉ូវ (Alexander Trofimov) ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល៨ព្រឹក ក្នុងឃុំញាឮនៅផ្ទះគ្រួសារមួយ ដែលមានកូនស្រីម្នាក់អាយុប្រហែល១១ឬ១២ឆ្នាំរស់នៅ។ លោកច័ន្ទថារិទ្ធ បន្ដថា “មានក្មេងស្រីម្នាក់អាយុប្រហែល១១ ឬ១២ឆ្នាំ...ហើយ ម៉ូឡូឌីយ៉ាកូវ ស្រឡាញ់ក្មេងស្រីនេះ។ខ្ញុំសង្ស័យថាជននេះបានរំលោភបំពានលើក្មេងស្រីនេះ ប៉ុន្ដែ យើងមិនមានភស្ដុតាងនេះទេ”។ លោកគៀតច័ន្ទថារិទ្ធ បានបដិសេធមិននិយាយថា តើនគរបាលបានស៊ើបអង្កេតបទល្មើសថែមទៀតដែលអាចប្រព្រឹត្តដោយ ម៉ូឡូឌីយ៉ាកូវឬយ៉ាងណាទេ ហើយថា ការចាប់ខ្លួនកាលពីម្សិលមិញនេះ គឺអនុវត្តតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ...
បក្សប្រជាជនឈ្នះអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៧២ភាគរយ
កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាបានប្រកាសអំពីជ័យជម្នះនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់កាលពីថ្ងៃអាទិត្យ ដោយលើកឡើងថា ខ្លួនទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៧២ភាគរយ និងទទួលបានមុខតំណែងជាមេឃុំ-ចៅសង្កាត់ជិត៤១ភាគរយក្នុងចំណោមមុខតំណែងជាមេឃុំ-ចៅសង្កាត់ទាំង១.៦៣៣។ ចំណែកគណបក្ស សម រង្ស៊ី បានឲ្យដឹងថាខ្លួនទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន១៩ភាគរយ និងរក្សាមុខតំណែងមេឃុំ-ចៅសង្កាត់បានតែ២២ប៉ុណ្ណោះក្នុងចំណោមមុខតំណែងចំនួន២៨ ដែលខ្លួនទទួលបានក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០០៧។ ឥឡូវនេះ បក្សប្រជាជនកម្ពុជា និយាយថា ខ្លួនគ្រប់គ្រង១.៥៩២ឃុំ-សង្កាត់ គឺមានការកើនឡើងមុខតំណែងមេឃុំ- ចៅសង្កាត់ចំនួនមួយលើសលទ្ធផលបោះឆ្នោតរបស់ខ្លួនក្នុងឆ្នាំ២០០៧ ហើយលើកឡើងទៀតថាខ្លួនឈ្នះបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៨.២៨៣ក្នុងចំណោម១១.៤៥៩អាសនៈ។ លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍អំពីលទ្ធផលបោះឆ្នោតបឋមនេះថា “ គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះយ៉ាងច្រើននៅក្នុងការបោះឆ្នោតឃុំ-សង្កាត់លើកនេះ។ យើងគ្រប់គ្រងជាង១.០០០ឃុំ-សង្កាត់នៅទូទាំងប្រទេស ហើយយើងសប្បាយរីរាយចំពោះលទ្ធផលនេះ ហើយយើងសូមអរគុណដល់អ្នកគាំទ្ររបស់យើង”។ លោកបានបន្ថែមទៀតថា “ ប្រជាជនជាង៣,៨លាននាក់បានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា”។ យោងតាមគេហទំព័រផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញថា គណបក្សសម រង្ស៊ី ដែលធ្លាប់ទទួលបានជ័យជម្នះច្រើនក្នុងការបោះឆ្នោតឆ្នាំ២០០៧នោះ ទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់តែ២.១៥៥ប៉ុណ្ណោះ គឺធ្លាក់ចុះពី២.៦៦០អាសនៈ ដែលគណបក្សនេះកាន់កាប់ នៅមុនពេលបោះឆ្នោតកាលពីថ្ងៃអាទិតុ្យនេះ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានមានប្រសាសន៍ថា “យោងតាមលទ្ធផលបឋម យើងទទួលបានសន្លឹកឆ្នោតយ៉ាងតិចណាស់ចំនួន២១ភាគរយនៃសន្លឹកឆ្នោតសរុប ហើយគ្រប់គ្រងចំនួន២២ឃុំ-សង្កាត់”។ លោកបានមានប្រសាសន៍ថា លោកសង្ឃឹមថា ចំនួននេះនឹងកើនឡើង បន្ទាប់ពីគណបក្ស សម រង្ស៊ី ដាក់ពាក្យបណ្ដឹងទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជុំវិញភាពមិនប្រក្រតី ដែលកើតមានក្នុងពេលបោះឆ្នោត។ លោកអះអាងផងដែរថា អ្នកបោះឆ្នោតចំនួន៤លាននាក់មិនអាចរកឈ្មោះរបស់ពួកគេនៅថ្ងៃបោះឆ្នោតឃើញទេ។ លោក យឹម សុវណ្ណ បានបន្ដទៀតថា “នឹងមានឃុំ-សង្កាត់លើសពីនេះទៀត ដែលត្រូវគ្រប់គ្រង ពីព្រោះឥឡូវនេះយើងកំពុងតែរៀបចំពាក្យបណ្ដឹង”។លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា លទ្ធផលបោះឆ្នោតជាផ្លូវការនឹងមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ រហូត ដល់ថ្ងៃទី២៤ ខែមិថុនា ព្រោះ គ.ជ.ប ជាធម្មតាទុកពេលប្ដឹងតវ៉ាបន្ទាប់ពីការបោះឆ្នោត។ ការភ្ញាក់ផ្អើលដ៏ខ្លាំងបំផុតនៅក្នុងការបោះឆ្នោកាលពីថ្ងៃអាទិត្យគឺថា គណបក្សសិទ្ធិមនុស្សទទួលបានមុខតំណែងមេឃុំ-ចៅសង្កាត់ចំនួន១៨ ទោះបីជាគណបក្សនេះទើបឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់លើកដំបូងក៏ដោយ។ លោក កឹម សុខា ថ្លែងទៅកាន់សន្និសីទសារព័ត៌មានកាលពីម្សិលមិញ ដែលនៅទីនោះលោកបានលើកឡើងពីលទ្ធភាពនៃការរួបរួមគ្នាជាមួយគណបក្ស សម រង្ស៊ី នៅមុនពេលបោះឆ្នោតជាតិឆ្នាំក្រោយថា “យើងយកមុខតំណែងមេឃុំចំនួន១៨ពីគណបក្សប្រជាជនកម្ពុជា មិនមែនយកពីគណបក្សសម រង្ស៊ី ទេ។ លោក សម គន្ធាមី អ្នកសម្របសម្រួលគណៈកម្មាធិការ និកហ្វិក បានមានប្រសាសន៍ថា ការបញ្ចូលគ្នារវាងសំឡេងឆ្នោតគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះតែបន្ដិចបន្ដួច និងអាចជាសញ្ញាវិជ្ជមានសម្រាប់គណបក្សតូចៗនៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ។ លោកបានបន្ដទៀតថា “ សម្រាប់គណបក្សប្រជាជនកម្ពុជាវិញ ខ្ញុំយល់ឃើញថា អ្នកបោះឆ្នោតនៅតែមានចំនួនដូចការបោះឆ្នោតលើកមុន។ គណបក្សប្រជាជនកម្ពុជា មានអ្នកបោះឆ្នោតគាំទ្រចំនួន៣លាននាក់ គឺនៅមានចំនួនដដែល ប៉ុន្ដែអ្នកបោះឆ្នោត២លាននាក់ផ្សេងទៀតបានបោះឆ្នោតឲ្យគណបក្សសិទ្ធិមនុស្ស គណបក្ស សម រង្ស៊ីនិងគណបក្ស ហ្វុ៊នស៊ិនប៉ិច។ ខ្ញុំគិតថា សម្រាប់ការបោះឆ្នោតនាពេលខាងមុខ គណបក្សប្រឆាំងនឹងទទួលបានអាសនៈច្រើនជាងនេះ ដោយផ្អែកលើលទ្ធផលបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ គណៈកម្មាធិការនិកហ្វិក បានឲ្យដឹងថាលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យមិនមែនជាក្ដីសង្ឃឹមសម្រាប់គណបក្សរាជានិយមទេ។ គណបក្ស នរោត្តម រណប្ញទ្ធិ មិនបានទទួលកៅអីមេឃុំ-សង្កាត់ណាមួយឡើយចំណែកឯគណបក្ស ហ្វុ៊នសិុនប៉ិច បានបាត់បង់តំណែងមេឃំុពីរដែលខ្លួនបានឈ្នះកាលពីឆ្នាំ២០០៧ ។ ចំនួនអ្នកបោះឆ្នោតកាលពីថ្ងៃអាទិត្យតិចជាងកាលពីការបោះឆ្នោតលើកមុនៗ ហើយចំនួននេះក៏ខុសគ្នាទៅតាមអ្នក ដែលផ្ដល់ចម្លើយផងដែរ ។គ.ជ.ប បានលើកឡើងថា ៦៤ភាគរយនៃអ្នកចុះឈ្មោះបោះឆ្នោតទាំង៩,២លាននាក់នៅទូទាំងប្រទេសបានទៅបោះឆ្នោតគឺធ្លាក់ចុះពី៦៧ភាគរយក្នុងឆ្នាំ២០០៧ និងធ្លាក់ពី៨៧ភាគរយក្នុងឆ្នាំ២០០២។ ទោះជាយ៉ាងណា អ្នកអង្កេតការនយោបាយឯករាជ្យបានលើកឡើងថា ចំនួនអ្នកបោះឆ្នោតនេះតិចជាងពីមុនឆ្ងាយណាស់។លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការខុមហ្វ្រែល បានមានប្រសាសន៍ថាមានអ្នកចុះឈ្មោះបោះឆ្នោតតែ៦១ភាគរយប៉ុណ្ណោះបានទៅបោះឆ្នោត។ លោកប្រសាសន៍នៅឯសនិ្នសីទកាសែតកាលពីម្សិលមិញថា “ ចំនួនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតបានធ្លាក់ចុះពី៦៧ភាគរយក្នុងឆ្នាំ២០០៧មកត្រឹម៦១ភាគរយក្នុងឆ្នាំនេះ ដូច្នេះហើយគណៈកម្មាធិការខុមហ្វ្រែល កំពុងព្យាយាមស្វែងរកមូលហេតុដែលប្រជាពលរដ្ឋជាច្រើនមិនបានទៅបោះឆ្នោតនិងអ្នកដែលរងផលប៉ះពាល់...។ យើងកំពុងស្រាវជ្រាវរកមូលហេតុ”។ លោកគល់ បញ្ញា បានមានប្រសាសន៍ថា៦១ភាគរយនៃអ្នកបោះឆ្នោតបានទៅបោះឆ្នោត ចំណែកឯគណៈកម្មាធិការនិកហ្វិក បានអះអាងថា ចំនួនអ្នកទៅបោះឆ្នោតមានតែ៥៤ភាគរយប៉ុណ្ណោះ។ លោក គន្ធាមី បានថ្លែងថា ៥៤ភាគរយនៃអ្នកចុះឈ្មោះបានទៅបោះឆ្នោត។ លោកបានមានប្រសាសន៍ថា “ ខ្ញុំគិតថាបញ្ហាមួយគឺ ពាក់ព័ន្ធនឹងកម្មកររោងចក្រ។ជាធម្មតាពួកគាត់ត្រូវទៅផ្ទះដើម្បីបោះឆ្នោតដែលមានន័យថា ពួកគាត់ត្រូវចំណាយប្រាក់ក្នុងការធ្វើដំណើរ ដូច្នេះពួកគាត់មិនបានទៅបោះឆ្នោតទេ។ ខ្ញុំបាននិយាយជាមួយកម្មកររោងចក្រជាច្រើននាក់ អំពីការបោះឆ្នោត ហើយពួកគាត់និយាយថា ពួកគាត់គ្មានប្រាក់់សម្រាប់ធ្វើដំណើរទេ”។ លោកបានមានប្រសាសន៍បន្តថា “ បញ្ហាមួយទៀតគឺពាក់ព័ន្ធជាមួយការចុះឈ្មោះបោះឆ្នោត។ ប្រជាពលរដ្ឋបាត់ឈ្មោះរបស់ពួកគាត់។ ពួកគាត់ត្រូវត្រឡប់ទៅផ្ទះវិញដោយមិនអាចប្រើសិទ្ធិរបស់គាត់ដើម្បីបោះឆ្នោតបាន”៕ (រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី) ប្រែសម្រួលដោយ ហួង កុកទៀងនិង ហម សុផាណ្ណា
នៅតំបន់ជនបទ បក្ស សម រង្ស៊ី និយាយថា ខ្លួនទទួលបានសន្លឹកឆ្នោត ស្របពេលមានជម្លោះដីធ្លី
ខណៈពេលលទ្ធផលបឋមពីការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃអាទិត្យបង្ហាញថា គណបក្ស សម រង្ស៊ី បានទទួលសម្លេងឆ្នោតច្រើនក្នុងទីក្រុងនោះ តាមពិតគណបក្ស សម រង្ស៊ី បានបាត់បង់តំណែងចៅសង្កាត់ទាំងបីនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែ គណបក្សនេះ ទំនងទទួលបានអាសនៈច្រើននៅតាមតំបន់ជនបទ ដែលជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លី។ អ្នកវិភាគលើកឡើងកាលពីម្សិលមិញថា បើទោះជាតួលេខនេះជាលទ្ធផលបឋម និងមិនគួរឲ្យជឿជាក់ក៏ដោយ ក៏លទ្ធផលដំបូងទំនងជាមានការប្រែប្រួលក្នុងចំណោមអ្នកបោះឆ្នោតនៅតាមជនបទ ទីដែលមានការបាត់បង់ដីប្រជាពលរដ្ឋ ដោយសារតែសម្បទានដីសេដ្ឋកិច្ច។ លទ្ធផលបឋមនេះបង្ហាញថា គណបក្ស សមរង្ស៊ីបានទទួលអាសនៈច្រើននៅក្នុងឃុំដែលមានវិវាទដីធ្លីក្នុងខេត្តរតនគិរី ក្រចេះ កោះកុង បន្ទាយមានជ័យ និងកំពង់ឆ្នាំង។ នៅក្នុងឃុំស្រែចានិងឃុំស្នួលដែលស្ថិតនៅក្នុងស្រុកស្នួលខេត្តក្រចេះនោះ អ្នកភូមិបាននិងកំពុងតែមានវិវាទជាមួយក្រុមហ៊ុនចម្ការកៅស៊ូបីអស់រយៈពេលជាងបួនឆ្នាំមកហើយ។ ក្នុងឃុំនីមួយៗក្នុងចំណោមឃុំទាំងពីរនេះ គណបក្ស សមរង្ស៊ីទទួលបានអាសនៈក្រុមប្រឹក្សាឃុំមួយ។ បើទោះជាគណបក្សនេះគ្មានតំណែងមុនការបោះឆ្នោតនៅក្នុងឃុំចងក្រង ស្រុកចិត្តបុរី ក៏ដូចជាក្នុងឃុំអូរគ្រៀង ឃុំក្បាលដំរី និងឃុំរលួសមានជ័យ ក្នុងស្រុកសំបូរ ក៏ដោយក៏នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យគណបក្សនេះបានទទួលអាសនៈមួយក្នុងឃុំនីមួយៗក្នុងចំណោមឃុំទាំងបួននេះដែរ។ ឃុំទាំងបួននេះជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីជាមួយក្រុមហ៊ុនសម្បទានដីចំនួនបី មកពីប្រទេសចិន និងប្រទេសវៀតណាម។ លោក ឡុងរីសមាជិកសភាគណបក្ស សម រង្ស៊ីដែលជាប្រធានគណបក្សខេត្តដែរនោះបានថ្លែងថា “ យើងទទួលបានអាសនៈថែមទៀតក្នុងឃុំ ដែលមានជម្លោះដីធ្លីច្រើន ជាមួយក្រុមហ៊ុនដែលទទួលបានសម្បទានដីសេដ្ឋកិច្ច និងអ្នកជំនួញដែលមានអំណាច។ យើងទទួលបាន៧៥អាសនៈ គឺកើនឡើងពី៧២អាសនៈក្នុងឆ្នាំ២០០៧”។ បើទោះជាទទួលបានអាសនៈច្រើននៅជនបទក៏ដោយ ក៏លោក ឡុង រីទទួលស្គាល់ថា បក្ស សមរង្ស៊ី បាត់បង់អាសនៈក្រុមប្រឹក្សា ចំនួនពីរដែរ ក្នុងក្រុងក្រចេះ។ លោកថ្លែងថា “ យើងបាត់បង់អាសនៈនៅតាមក្រុង”។ នៅក្នុងខេត្តកោះកុងឯណោះវិញក៏មានលទ្ធផលស្រដៀងគ្នានេះដែរ គឺគណបក្ស សមរង្ស៊ីទទួលបានប្រាំអាសនៈបន្ថែមពីលើ២០អាសនៈដែលខ្លួនមានបច្ចុប្បន្ន។ លោក ជិនសុផលប្រធានគណបក្ស...
សាលារាជធានីភ្នំពេញដំឡើងកាមេរា៉សុវត្ថិភាពដើម្បីត្រួតពិនិត្យការកកស្ទះចរាចរណ៍ក្នុងរាជធានី
មន្ត្រីនិងបុគ្គលិកនៅក្រុមហ៊ុនផ្តល់សេវាអីុនធើណិត បានឲ្យដឹងកាលពីសបា្តហ៍មុនថា សាលារាជធានីភ្នំពេញបានដំឡើងកាមេរា៉សុវត្ថិភាពថ្មីចំនួនប្រាំនៅចំណុចផ្លូវប្រសព្វសំខាន់ៗនៅទូទាំងរាជធានី ដើម្បីជួយសម្រួលដល់មន្ត្រីនគរបាលក្នុងការត្រួតពិនិត្យផ្លូវដែលមានការកកស្ទះខ្លាំង។ លោក Paul Blanch-Horgan នាយកប្រតិបត្តិនៃក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនផ្តល់សេវាអុីនធើណិត និងជាក្រុមហ៊ុនដំឡើងកាមេរ៉ាទាំងនេះបានមានប្រសាសន៍ថា គេបានជ្រើសរើសកន្លែងទាំងប្រាំនេះដោយសារតែមានការកកស្ទះខ្លាំង ហើយត្រូវដំឡើងកាមេរ៉ាតាមសំណើរបស់នគរបាលចរាចរ។ កាមេរ៉ាថ្មីទាំងេនះត្រូវបានដំឡើងកាលពីខែមករា នៅរង្វង់មូលជិតគម្រោងសាងសង់អចលនទ្រព្យ កាំកូស៊ីធី (Camko City)ក្នុងខណ្ឌប្ញស្សីកែវ នៅមុខផ្សារសីុដនី តាមមហាវីថីកម្ពុជាក្រោម ស្ពានអាកាសតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ផ្លូវប្រសព្វនៃមហាវិថីព្រះមុនីរេ៉ត និងមហាវិថីព្រះសីហនុ និងចំណុចប្រសព្វទាំងបួនរវាងផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ មហាវិថីសហព័ន្ធរុស្សុីនិងផ្លូវចោមចៅ លោក Blanche-Horgan បានលើកឡើងតាមអីុម៉េលថា “ប្រសិនបើមើលឃើញករណីគ្រោះថ្នាក់ ចរាចរណ៍តាមកាមេរ៉ានោះ យើងសង្ឃឹមថា វាអាចផ្តល់របាយការណ៍ដ៏មានប្រយោជន៍ ដូចដែលគេបានប្រើកាមេរ៉ាបែបនេះនៅទូទាំងពិភពលោក”។ លោក សោម ឆាយា អគ្គនាយករងស្ថានីយទូរទស្សន៍ CTN ថ្លែងថាទូរទស្សន៍ CTN ផ្សព្វផ្សាយរូបភាពពីកាមេរ៉ាទាំងនេះជាទៀងទាត់ចន្លោះពីម៉ោង៦ព្រឹកដល់ម៉ោង៩ព្រឹក ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅធ្វើការពេលព្រឹក។ ឥឡូវ មានកាមេរ៉ាចំនួន១០ ហើយនៅទូទាំងរាជធានីភ្នំពេញ៕ ប្រែសម្រួលដោយ ថូណារឿន
នៅខេត្តបាត់ដំបង បក្សប្រឆាំងប្រទះឃើញ “ ល្បិចកលតូចៗមួយចំនួន” អំឡុងការបោះឆ្នោត
ក្រុងបាត់ដំបង-បាត់ដំបង- សេចក្ដីរាយការណ៍បានចាប់ផ្ដើមផ្សព្វផ្សាយកាលពីយប់ថ្ងៃសៅរ៍។អ្នកគាំទ្រគណបក្ស សមរង្ស៊ីបួននាក់ ត្រូវបានគេទិញទឹកចិត្តនៅស្រុកថ្មគោល មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវបានគេឃើញកំពុងតែផឹកស៊ីជាមួយមន្ត្រីនគរបាលនៅក្រុងបាត់ដំបង ក្រុមប្រឹក្សាសង្កាត់ម្នាក់ ត្រូវបានគេឃើញបើកបររថយន្តនៅក្រុងនេះក្នុងឯកសណ្ឋានកងរាជអាវុធហត្ថ។ លោកស្រី មូរ សុខហួរ បានថ្លែងថា“នេះគឺជាភាពអនាធិបតេយ្យពិតប្រាកដ មុនការបោះឆ្នោត”។បន្ទាប់មក លោកស្រីបានទទួលទូរស័ព្ទមួយទៀត មកពីអ្នកជិតខាងម្នាក់ ដែលបាននិយាយថាមនុស្សចម្លែកម្នាក់បានសួរថាតើលោកស្រី មូរ សុខហួរ កំពុងតែសម្រាកនៅ ផ្ទះរបស់គាត់នៅយប់នោះ ឬអត់។លោកស្រីបានមានប្រសាសន៍ថា “អស់លោកដឹងទេ? ពួកគេកំពុងតែព្រូសឆ្កែកំពុងតែព្រូស”។ នៅបាត់ដំបង ការបោះឆ្នោតភាគច្រើនកាលពីម្សិលមិញ ដូចជាគ្មានឧបសគ្គអ្វីឡើយ។អ្នកបោះឆ្នោតក៏ដូចជាក្រុមមន្ត្រី បានកោតសរសើរថាគ្មានការបំភិតបំភ័យ និងការបោះឆ្នោតដំណើរការដោយរលូន។ ក៏ប៉ុន្តែការបោះឆ្នោតេនះហាក់ដូចជាមានភាពមិនរៀបរយបន្តិចបន្តួច ដូចជា ការមិនតម្រង់ជួរ ការភាន់ច្រឡំតិចតួចថាតើត្រូវប្រើឯកសារមួយណាដើម្បីជំនួសឯកសារបាត់បង់។បញ្ហាមានតិចតួចណាស់។ ទោះជាយ៉ាងនេះក្ដី ចំពោះគណបក្ស សម រង្ស៊ី វិញ មានការប្រែប្រួលតិចតួចក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។បញ្ហានៅត្រង់ថា ល្បិចកលដែលគណបក្សប្រជាជនកម្ពុជាប្រើដើម្បីទទួលបានសំឡេងឆ្នោតនោះ គឺការពិបាកយល់និងពិបាកតាមដាន។ នៅការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សាភូមិអង្គ ក្នុងសង្កាត់អូរចារ អ្នកស្រី ជា ខាំ ប្រធានភូមិអង្គ បានអង្គុយត្រែតត្រត។ជារឿយៗ មានគេមកនិយាយលេងជាមួយអ្នកស្រី ដោយលើកឡើងអំពីបញ្ហាជាមួយឯកសាររបស់ពួកគេ ហើយសុំឲ្យអ្នកស្រីជួយ។ នៅកាច់ជ្រុងក្បែរនោះ អាជីវករពីរនាក់អង្គុយបឺតទឹកអំពៅ។នៅខាងក្រៅបរិវេណការិយាល័យបោះឆ្នោត ស្មៀនសង្កាត់ម្នាក់ឈរមើលអ្នកដើរកាត់ទីនោះ។ លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា “អ្នកសង្កេតការណ៍មិនដែលមើលឃើញបែបនេះទេ។វាពិបាកយល់ណាស់”។បន្ទាប់មក លោកស្រីបានងាកទៅនិយាយជាមួយមេភូមិឈ្មោះ ជា ខាំ ដែលបានដើរត្រែតត្រតនៅខាងក្រៅការិយាល័យបោះឆ្នោត បន្ទាប់ពីមានអន្តរាគមន៍ពីអ្នកសង្កេតការណ៍របស់គណបក្ស សម រង្សុី និងក្រុមប្រឹក្សាបោះឆ្នោតសង្កាត់។ អ្នកស្រីជាខាំបានមានប្រសាសន៍ថា“ខ្ញុំមិនមែននៅទីនេះ ដើម្បីបំភិតបំភ័យ ឬប្រើតួនាទីរបស់ខ្ញុំជាប្រធានភូមិគាបសង្កត់អ្នកបោះឆ្នោតទេ។ ប្រជាពលរដ្ឋរបស់ខ្ញុំអាចបោះឆ្នោតឲ្យគណបក្ស ដែលពួកគេពេញចិត្ត ដោយគ្មានការគាបសង្កត់ ឬបំភិតបំភ័យឡើយ”។ បើទោះជាមានហេតុការណ៍តែមួយក៏ដោយ ក៏ឥរិយាបថបែបនេះរួមចំណែកធ្វើឲ្យការបោះឆ្នោតមិនសូវសេរី និងយុត្តិធម៌ដែរ។សូម្បីតែអង្គការ UNDP នៅក្នុងរបាយការណ៍របស់ខ្លួនចេញពេលជិតបោះឆ្នោតឃុំ-សង្កាត់លើកមុនក្នុងឆ្នាំ២០០៧ បានលើកឡើងយ៉ាងច្បាស់ថា ឥរិយាបថបែបនេះគឺជាការគំរាមកំហែងដ៏ធំមួយ ចំពោះដំណើរការប្រជាធិបតេយ្យ។ អង្គការ UNDP បានលើកឡើងអំពីប្រធាន ភូមិថា “ដោយមជ្ឈដ្ឋានជាច្រើនដឹងថា ជាភ្នាក់ងាររបស់គណបក្សកាន់អំណាចនោះ វាហាក់ដូចជា វត្តមាននៅគ្រប់ទីកន្លែងដែលមិនអាចគ្រប់គ្រងបានរបស់ភ្នាក់ងារបែបនេះនៅថ្ងៃបោះឆ្នោតនោះ បានធ្វើឲ្យបេក្ខជនបក្សប្រឆាំង និងអ្នកសង្កេតការណ៍មិនសប្បាយចិត្ត”។ ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកបោះឆ្នោតឲ្យគណបក្សកាន់អំណាចហាក់ដូចជាមិនខ្វល់ចំពោះវត្តមានរបស់ប្រធានភូមិនៅការិយាល័យបោះឆ្នោតឡើយ។ អ្នកស្រីចេងនីអាយុ៥០ឆ្នាំជាអ្នកភូមិអង្គ បានមានប្រសាសន៍ថា “ខ្ញុំបានឃើញប្រធានភូមិរបស់ខ្ញុំនៅទីនេះក៏ប៉ុន្ដែគាត់គ្មានឥទ្ធិពល ឬគាបសង្កត់ការបោះឆ្នោតរបស់ខ្ញុំនោះទេ។បរិយាកាសនៅទីនេះគឺល្អប្រសើរច្រើនជាងក្នុងការបោះឆ្នោតមុនៗ”។ អ្នកបោះឆ្នោត ដែលត្រូវបានសាកសួរកាលពីម្សិលមិញ បានចាត់ទុកការបោះឆ្នោតនេះថា មានភាពរលូនបំផុត ហើយបានអះអាងថា ពួកគាត់មិនគិតថា មានការគំរាមកំហែង ឬ ការបំភិតបំភ័យនៅមុនការបោះឆ្នោតនោះទេ។ ឈ្មោះឡុងបូរ៉ាត់អាយុ២១ឆ្នាំ ជាអ្នកបោះឆ្នោតលើកដំបូងមកពីភូមិអង្គ និយាយថា “ខ្ញុំឮថា គណបក្សនយោបាយមួយចំនួនបានប្តឹងអំពីការទិញសន្លឹកឆ្នោត និងការប្រព្រឹត្តមិនត្រឹមត្រូវរបស់មេភូមិ ឬ មេឃុំ ក៏ប៉ុន្ដែខ្ញុំមិន ដែលត្រូវបានគេទាក់ទងទិញសន្លឹកឆ្នោតពីខ្ញុំទេ”។ ឈ្មោះ សុខ ម៉ានី អាយុ៣១ឆ្នាំ ដែលកំពុងអង្គុយលក់ភេសជ្ជៈនៅក្បែរនោះ បាននិយាយថាថ្ងៃបោះឆ្នោតនេះគ្មានបញ្ហាទេ។...
បក្សប្រជាជនកម្ពុជា ទទួលជ័យជម្នះក្នុងការបោះឆ្នោតឃុំ-សង្កាត់
គណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាចបានទទួលជ័យជម្នះដូចអ្វីដែលបានរំពឹងទុក រីឯគណបក្ស សម រង្ស៊ី ទំនងជាបាត់បង់សំឡេងឆ្នោតខ្លះ បន្ទាប់ពីការបោះឆ្នោតឃុំ-សង្កាត់ កាលពីម្សិលមិញ ដែលគេបានមើលឃើញនូវចំនួនអ្នកចេញទៅបោះឆ្នោតមានចំនួនតិចជាងមុន។ មិនដូចឆ្នាំមុនៗឡើយគណបក្សប្រជាជនកម្ពុជា មិនបានប្រកាសអំពីជ័យជម្នះរបស់ខ្លួនភ្លាមៗ មុនលទ្ធផលផ្លូវការចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលគេរំពឹងទុកក្នុងប៉ុន្មានថ្ងៃខាងមុខនេះទេនិងរក្សាភាពស្ងាត់ស្ងៀមខុសពីធម្មតាដោយមិនព្រមនិយាយពីលទ្ធផលនៃការបោះឆ្នោតឡើយ។ ប្រហែលជាការអះអាងដ៏ភ្ញាក់ផ្អើលបំផុតក្នុងការបោះឆ្នោតមួយ ដែលគេរំពឹងទុកថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាចនឹងឈ្នះនោះ គឺគណបក្ស សិទ្ធិមនុស្សដែលប្រកាសថាខ្លួនទទួលបាន “ តំណែងមេឃុំ-ចៅសង្កាត់យ៉ាងតិច២០”។ គណបក្សសិទ្ធិមនុស្ស ទើបតែបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ជាលើកទី១ កាលពីម្សិលមិញនេះ។ យោងតាមលោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្ស សម រង្ស៊ី បានឲ្យដឹងថា គណបក្ស សម រង្ស៊ី ដែលធ្លាប់ទទួលបានតំណែងមេឃុំ-ចៅសង្កាត់ចំនួន២៨ក្នុងឆ្នាំ២០០៧ទំនងជាបាត់បង់តំណែងចំនួនប្រាំមួយគឺមានន័យថា អាចទទួលបានត្រឹមតែតំណែងមេឃុំ-ចៅសង្កាត់ចំនួន២២ប៉ុណ្ណោះ។ បើទោះជាលោកមិនទាន់មានលទ្ធផលចុងក្រោយក៏ដោយ ក៏លោក សុវណ្ណ មានប្រសាសន៍ថាទោះជាយ៉ាងនេះក្ដីគណបក្សសមរង្ស៊ីនឹងច្រានចោលលទ្ធផលនៃការបោះឆ្នោតនេះ។ លោកបានមានប្រសាសន៍ថា “ គណបក្ស សមរង្ស៊ីនឹងចេញសេចក្ដីប្រកាសមួយ ដើម្បីច្រានចោលលទ្ធផលនៃការបោះឆ្នោត ពីព្រោះយើងមិនអាចទទួលស្គាល់ភាពមិនប្រក្រតី និងចលាចល ដែលយើងបានជួបប្រទះក្នុងថ្ងៃនេះ តាមបណ្តាការិយាល័យបោះឆ្នោតក្នុងប្រទេសបានទេ”។ លោក យឹម សុវណ្ណ ក៏បានបញ្ជាក់ផងដែរថា គណបក្ស សម រង្ស៊ី បានបាត់បង់តួនាទីចៅសង្កាត់ចំនួនបីក្នុងរាជធានីភ្នំពេញ។ លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “ គណបក្ស សម រង្ស៊ី មិនគ្រប់គ្រងសង្កាត់ណាមួយនៅក្នុងរាជធានីភ្នំពេញទេ។ ខ្ញុំសូមអំពាវនាវឲ្យរៀបចំការបោះឆ្នោតសាជាថ្មី”។ លោកបានបន្ថែមទៀតថា លទ្ធផលបឋមបង្ហាញឲ្យឃើញថា គណបក្ស សម រង្ស៊ី ទទួលបានជ័យជម្នះមួយចំនួន ដូចជាគណបក្សនេះទទួលបានជ័យជម្នះចំនួនបីឃុំនៅក្នុងខេត្តព្រះវិហារ មួយឃុំនៅខេត្តស្ទឹងត្រែង មួយឃុំនៅខេត្តសៀមរាប និងមួយឃុំទៀតនៅខេត្តកំពង់ស្ពឺ។ លោកមានប្រសាសន៍ថា គណបក្សសម រង្ស៊ី អាចរក្សាបានឃុំចំនួនប្រាំ នៅក្នុងខេត្តកំពង់ចាម។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាល ដែលបានប្រកាសថា គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនោះ បានមានប្រសាសន៍ថា លោក “ មមាញឹកណាស់” ហើយបិទការហៅទូរស័ព្ទរបស់អ្នកយកព័ត៌មានជាច្រើនដងកាលពីម្សិលមិញ។ នៅពេលទាក់ទងតាមទូរស័ព្ទ លោក ជាម យៀប សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា លោកមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ។ សារព័ត៌មានក្នុងស្រុកមួយបានផ្សព្វផ្សាយកាលពីយប់ម្សិលមិញថា គណបក្សប្រជាជនកម្ពុជាទទួលបានមុខតំណែងមេឃុំ-ចៅសង្កាត់ចំនួន១.៥៩១ ក្នុងចំណោមឃុំ-សង្កាត់ទាំង១.៦៣៣ នៅទូទាំងប្រទេស។ នៅក្នុងការបោះឆ្នោត កាលពីឆ្នាំ២០០៧ គណបក្សប្រជាជនកម្ពុជាទទួលបានមុខតំណែងមេឃុំ-ចៅសង្កាត់ចំនួន១.៥៩២ ក្នុងចំណោមតំណែងមេឃុំ-សង្កាត់ ចំនួន១.៦២១។ កាលពីសប្ដាហ៍មុន លោក ងួន ញ៉ិល តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១រដ្ឋសភាមានប្រសាសន៍ថា លោកជឿជាក់ថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានមុខតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បានច្រើនជាងមុខតំណែងដែលគណបក្សទទួលបានកាលពីឆ្នាំ២០០៧ទៅទៀត។ នៅពេលទាក់ទងកាលពីយប់មិញលោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស បានមានប្រសាសន៍ថា គណបក្សរបស់លោកទទួលបានមុខតំណែងមេឃុំ-ចៅសង្កាត់យ៉ាងហោចណាស់ក៏២០ដែរ។ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅក្នុងប្រទេស កម្ពុជា បានមានប្រសាសន៍ថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន ប៉ុន្តែក៏មានរបាយការណ៍ស្តីពីភាពមិនប្រក្រតីនៅតាមការិយាល័យបោះឆ្នោតផងដែរ។ លោកបានមានប្រសាសន៍ថា “វាគឺជាបរិយាកាសមួយប្រកបដោយភាពស្ងាត់ស្ងៀមហើយក៏ជាដំណើរការនៃការបោះឆ្នោតដ៏ល្អមួយដែរ។ទោះជាយ៉ាងណា យើងក៏ឃើញមានភាពមិនប្រក្រតីខ្លះៗដែរ ពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋាន ហើយប្រជាពលរដ្ឋខ្លះគ្មានឈ្មោះបោះឆ្នោត”។ លោក បញ្ញា បានមានប្រសាសន៍ផងដែរថា ចំនួនអ្នកចេញទៅបោះឆ្នោតមានប្រហែល៦០ភាគរយ នៃចំនួនអ្នកបានចុះបោះឆ្នោតហើយចំនួននេះត្រូវបានលោកជាមយៀប សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជានិងលោកយឹមសុវណ្ណសមាជិកសភាមកពីគណបក្ស សមរង្សុីបានចាត់ទុកថា ជាតួលេខបង្ហាញពី“ការបរាជ័យ”។កាលពីឆ្នាំ២០០៧ អ្នកចេញទៅបោះឆ្នោតឃំុ-សង្កាត់មានចំនួនរហូតដល់៦៥ភាគរយនៃចំនួនអ្នកបានចុះឈ្មោះបោះឆ្នោត។កាលពីព្រឹតម្សិលមិញនៅឯក្នុងក្រុងតាខ្មៅខេត្តកណ្តាល ឯណោះវិញលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំុទោសដល់អ្នកបោះឆ្នោត ដែលកំពុងឈររងចាំបោះឆ្នោតជាជួរដោយសារតែលោក និងភរិយារបស់លោក គឺលោកជំទាវប៊ុនរ៉ានីព្រមទាំងកូនប្រុសរបស់លោកគឺ ហ៊ុន ម៉ានី បានដើរកាត់ជួរអ្នកបោះឆ្នោតទាំងនោះនៅវេលាម៉ោងប្រហែល៧ព្រឹកនៅឯមណ្ឌលបោះឆ្នោតក្នុងមជ្ឈមណ្ឌលគរុកោសលភូមិភាគ ក្រុងតាខ្មៅ ។ ដោយមានអាម្មរណ៍ក្លៀវក្លានិងទឹកមុខញញឹមស្រស់ស្រាយលោក ហ៊ុន សែន បានថើបសន្លឹកឆ្នោតមុនពេលដាក់ចូលទៅក្នុងប្រអប់ឆ្នោត។ ចំណែកឯសម្តេចក្រុមព្រះ...