ជន​សង្ស័យ​ក្នុង​ហេតុការណ៍ ​បាញ់​សម្លាប់​​​នៅ​ខេត្ត​កោះកុង​ត្រូវសាលា​ដំបូង​ខេត្ត​សាកសួរ

មន្ត្រី​សាលា​ដំបូង​ខេត្ត​កោះកុង​ម្នាក់​បាន​លើក​ឡើង​ថា ​មួយ​សប្ដាហ៍​បន្ទាប់​ពីការ​បាញ់​សម្លាប់​លោកឈុតវុទ្ធី​ សកម្មជន​ការ​ពារ​ព្រៃ​ឈើ​ និង​លោកអុិន​ រតនាមន្ដ្រី​កង​រាជ​អាវុធ​ហត្ថ ជន​សង្ស័យ​មួយ​រូប​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្តកោះកុង​ ដើម្បី​សាក​សួរ​កាល​ពី​ល្ងាច​ម្សិលមិញ​ មុន​ពេល​បញ្ជូន​ត្រឡប់​មក​ឃុំ​ខ្លួនបណ្តោះអាសន្ន​​នៅ​ទី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​វិញ​។ លោក ឈិន ឡុង​ ក្រឡា​បញ្ជីរបស់​លោក​ តុប ឈុន​ហេង​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្តបាន​មាន​ប្រសាសន៍ថា “ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ នៅ​មិន​ទាន់​ចោទ​ប្រកាន់​ជន​សង្ស័យ​នៅឡើយទេ​ ហើយ​បញ្ជូន​ជន​សង្ស័យ​ត្រឡប់​ទៅ​ឃុំខ្លួន​វិញ​នៅឯ​ទី​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ”។ យោង​តាម​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​បាន​ឲ្យដឹង​ថាជន​សង្ស័យឈ្មោះ​ រ៉ាន់បូរ័ត្ន អាយុ​២៧​ឆ្នាំ​ ត្រូវ​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​កោះកុងបាន​ចាប់​ខ្លួន​​តាំង​ពី​ថ្ងៃ​សុក្រ​ សប្ដាហ៍​មុន​ម្លេ៉ះ​។ លោកហ៊ុនរ៉ាន់​ ឪពុក​របស់​ជន​សង្ស័យ​បាន​ថ្លែងថា លោក​ពិត​ជា​ព្រួយ​បារម្ភ​​ណាស់​​ចំពោះការ​ឃុំ​ខ្លួន​កូន​ប្រុស​របស់​​លោក​ ។ លោកហ៊ុនរ៉ាន់​ បាន​បន្ដថា “ ខ្ញុំ​មិន​បាន​ដឹង​រឿង​នេះ​ច្បាស់​នោះ​ទេ​ ប៉ុន្ដែ​កូន​ប្រុស​របស់​ខ្ញុំ​ត្រូវ​បាន​ចាប់​ខ្លួន​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ហើយ​ ហើយ​ថ្ងៃ​នេះ​កូន​ប្រុស​របស់​ខ្ញុំ​ត្រូវ​នាំខ្លួន​ទៅ​សាលាដំបូង​ខេត្តកោះកុង ​នៅ​ម៉ោង​៥​ល្ងាច”។ លោក អិុន គង់ចិត្រ អ្នក​ឃ្លាំ​មើល​របស់​អង្គការ​ការពារសិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្តកោះកុង​បាន​លើក​ឡើង​ថា លោក សូ សុភាព​មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កោះកុង​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ដើម​សប្ដាហ៍​មុន​​ ដើម្បី​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​នេះ​ដែរ​នោះត្រូវ​បាន​ដោះ​លែង​ពី​ទីបញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថវិញហើយ​ កាល​ពី​ម្សិល​មិញ។ លោកអិុន​ គង់​ចិត្របានមាន​ប្រសាសន៍​ថាលោក​ រ៉ាន់​ បូរ័ត្ននិង​អ្នក​ភូមិ​ពីរ​នាក់​ ដែល​បាន​ឃើញ​ការ​បាញ់​សម្លាប់​នេះ​ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​កន្លែង​កើត​ហេតុ​ឲ្យ​សម្ដែង​ហេតុ​ការណ៍​នាំ​ទៅ​រក​ការ​បាញ់​សម្លាប់​នេះ​ឡើង​វិញ​។ ម៉ាធូ​ ផេលឺរីន (Mathieu Pellerin) អ្នក​ផ្ដល់​ប្រឹក្សា​នៅ​អង្គការ​លីកាដូ​បាន​មាន​ប្រសាសន៍​ថា “ បន្ទាប់ពីធ្វើត្រាប់​ឡើង​វិញ​ អំពីហេតុ​ការណ៍​បាញ់​សម្លាប់​នេះ លោក អិុន​ រតនា​ នៅ​តែ​ជា​អ្នក​បាញ់​សម្លាប់​លោក ឈុត​ វុទ្ធីហើយ​បន្ទាប់​មក​គេ​បាន​និយាយ​ថា លោក បាន​ខឹង​សម្បា​បន្ទាប់​ពី​លោកអិុនរតនា​ បាញ់​សម្លាប់​លោក ឈុត វុទ្ធី ហើយ​​បាន​ព្យាយាម​ដណ្ដើម​កាំភ្លើង​ពី​លោក អិុនរតនារួច​បាញ់​សម្លាប់​ចំនួន​ពីរ​គ្រាប់​”។ អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​ផ្ដល់​របាយការណ៍​មិនខុស​គ្នា​ប៉ុន្មាន​ទៅនឹង​ការ​ធ្វើ​ត្រាប់ឡើង​វិញ​នេះ​ទេ​។ យោង​តាម​លោក នាង​ បូរ៉ាទីណូ​ អ្នក​សម្រប​សម្រួល​របស់​អង្គការសិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កោះកុង​ បានឲ្យដឹងថាកង​រាជ​អាវុធ​ហត្ថ​បាន​ប្រាប់​លោក​ថាពួក​គេ​អាច​កំណត់​បាន​ថាលោករ៉ាន់បូរ័ត្ន​ បាន​បាញ់​អ្នក​ទាំង​ពី​ដោយ​អចេតនា​ នៅ​ពេល​ព្យាយាម​ដណ្ដើម​កាំភ្លើង​ពី​លោក អិុន​ រតនា ដែល​កំពុង​តែ​ឈ្លោះ​ប្រកែក​គ្នា​ជាមួយនឹង​លោកឈុតវុទ្ធី​...

តំណាងមួយរូប​​របស់សហ​ជីព​សេរីកម្មករចោទ​ប្រកាន់​ម្ចាស់​រោង​ចក្រ​​កាត់ដេរ​ថា​បាន​វាយ​ដំខ្លួន

តំណាង​សហជីព​មួយ​រូប​ប្រចាំ​នៅ​រោង​ចក្រ​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​ឲ្យ​ក្រុម​ហ៊ុន​​H&M ដែល​ជា​ក្រុមហ៊ុន​សម្លៀក​បំពាក់​​របស់​​ស៊ុយ​អែត​​ បាន​អះអាង​កាល​ពី​ម្សិល​មិញ​ថា​ លោក​​​បាន​ទទួល​រង​ការ​វាយ​ដំពី​សំណាក់​​អ្នក​គ្រប់​គ្រង​រោង​ចក្រ​កាលពី​ម្សិល​មិញ​ ដោយបណ្ដាលឲ្យ​​មាន​ការ​តវ៉ា​​នៅ​ខេត្ត​កណ្ដាល។​ លោក​ ញ៉ែម​ សម្ផស្ស​​ ​ តំណាង​សហ​ជីព​សេរី​កម្ម​​ករ​ (FTU) បាន​មាន​ប្រសាសន៍​ថា​​ លោក​បាន​ជួប​ជាមួយ​​  ហុង​ សៀទុង (Hong  Siu Tong)​​​ អ្នក​គ្រប់​​គ្រង​​រោងចក្រ​​ Archid មកពី​ទីក្រុង​ហុង​កុង ​​​ក្នុង​ស្រុក​អង្គ​ស្នួល ​នៅ​វេលា​​​ម៉ោង៦និង៣០​នាទី​​ព្រឹក រួមជាមួយ​នឹង​​​តំណាង​​សហជីព​នេះ​បី​នាក់​ទៀ​ត​​។ លោក​ សម្ផស្ស​ បាន​មាន​ប្រសាសន៍​ថា​ ពួក​គាត់​បាន​ទៅ​ជួប​លោក​ សៀ ទុង​​ ដើម្បី​​ស្នើសុំ​​ឲ្យ​លោក​​ផ្លាស់​​ទី​តាំង​​ស្រះ​​ចិញ្ចឹម​ត្រី​របស់​លោក​នៅ​​​ក្បែរ​នោះ​ចេញ ព្រោះ​​​​ក្លិន​មិន​ល្អចេញ​ពី​ស្រះនោះ ​​ធ្វើ​ឲ្យ​កម្ម​ករ​កម្ម​ការិនីរកកល​ចង់​ក្អួត។​លោក​បាន​បន្ថែម​ថា​​ ​លោក​ក៏​បាន​ស្នើ​សុំ​សោ​ហ៊ុយ​​ធ្វើ​ដំណើរ​១០​ដុល្លា​រ​ក្នុង​មួយ​ខែ ព្រមទាំង​ប្រាក់​លើក​ទឹក​ចិត្ត​​៣​ដុល្លារ​សម្រាប់​បុគ្គ​លិក​ណា​មិន​ដែល​ឈប់​ពី​ការ​ងារ​​ផង​ដែរ​។ លោក សម្ផស្ស​ បាន​មាន​ប្រសាសន៍ថា ​​ការ​ចរ​ចា​មិន​ទទួល​បាន​លទ្ធផល​អ្វីឡើយហើយ​​លោក​បាន​​អះអាង​ថា​ ​​ក្រោយ​មក​ ​លោក​​​​បាន​រង​​ការ​វាយ​ដំ​ពីលោក​ ​សៀ​ ​ទុង​​​ និង​បុរស​ជន​ជាតិ​ចិន​ពីរ​នាក់​​ផ្សេង​ទៀត​។ ​ លោក​ សៀ ទុង​ បាន​បដិ​សេធ​​ថា​​​...

ភាព​​​អាក្រាត​​​គឺជាស្នៀត​​​ថ្មី​​​សម្រាប់​​​អ្នក​​​តវ៉ា​​​មកពី​​​សហគមន៍​​​បឹង​​​កក់​​​ក្នុង​​​ការ​​​ទាម​​​ទារ​​​ប័ណ្ណ​​​​​​កម្មសិទ្ធិ​​​

អ្វី​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​ល្បី​​​លឿន​​​បំ​​​ផុត​​​ និង​​​ជា​​​ស្នៀត​​​ថ្មី​​​សម្រាប់​​​អ្នក​​​តវ៉ា​​​ដែល​​​បានបាត់​​​បង់​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​ធ្លីក្នុង​​រាជធានីភ្នំពេញនោះ​​​ គឺស្ត្រី​​​ជា​​​ច្រើន​​​នាក់​​​បាន​​​ដោះ​​​សម្លៀក​​​បំពាក់​​​បង្ហាញខោទ្រនាប់ និង​​​អាវទ្រនាប់​​​ក្នុង​​​ពេល​​​​​​ធ្វើ​​​បាតុ​​​កម្ម​​​ទាម​​​ទារ​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​ធ្លី ដែល​​​បាន​​​ប្រែ​​​កា្លយ​​​ជា​​​អំពើ​​​ហិង្សា​​​នៅ​​​ក្បែរ​ការិយា​ល័យ​​​ធនាគារ​​​ពិភព​​​លោក​​​ កាល​​​ពី​​​ម្សិល​​​មិញ។ ក្រុម​​​អ្នក​​​តវ៉ា​​​ប្រ​​​មាណ​​​ជា​​​១០០​​​នាក់​​​ភាគ​​​ច្រើន​​​ជា​​​ស្ត្រី បាន​​​រុញ​​​របាំង​​​ការ​​​ពារ​​​របស់​​​នគរ​​​បាល​​​ពី​​​រលើក​​​ មុន​​​ពេល​​​​​​ពួក​​​គេ​​​​អាច​​រុលចូល​​​ដល់ការិយាល័យ​​​ធនាគារ​​​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​​មហាវិថី​​​ព្រះ​នរោត្តម។​​​ នគរ​​​បាល​​​បាន​​​វាយ​​​ពួក​​​អ្នក​​​តវ៉ា​​ឲ្យ​​រងរបួស យ៉ាង​​​ហោច​​​ណាស់​​​ប្រាំមួយ​​​នាក់​​​ដែរ ​​​។ អ្នកស្រី ស្រី សុផល អាយុ​​​៣០ឆ្នាំ​​​បាន​​​និយាយ​ថា “ ខ្ញុំត្រូវ​​​នគរ​​​បាល​​​ដាល់​​​ចំ​​​មុខ និង​​​ខ្លួន​​​ជា​ច្រើន​​​ដង។ ពួកគេ​​​សាហាវ​​​ណាស់”។ នគរ​​​បាល​​​បាន​វាយ​​​​​​ចំ​​​មាត់​​​ស្ត្រី​​​អ្នក​​​តវ៉ា​​​​​​ម្នាក់ឲ្យហូរឈាម។ ទោះ​​​ជា​​​យ៉ាង​​​ណា អ្នក​​​តវ៉ា​​​ម្នាក់​ទៀត​​​និយាយថា នគរបាល​​​បាន​​​ធ្វើ​​​ឲ្យ​​​ម្រាម​​​ដៃ​​​ឆ្វេង​​​របស់​​​គាត់​​​បាក​​់​​​ស្ទើរ​​​តែ​​​ទាំង​​​អស់។ ​​​ក្នុង​​​អំឡុង​​​ការ​​​ប៉ះទង្គិច​​​នៅ​​​ថ្ងៃ​​​ទី​​​៣នៃ​​​ការ​​​តវ៉ា​​​របស់អ្នក​​​ភូមិ​​ ​មក​​​ពី​​​សហគមន៍​​​បឹង​​​កក់នោះ មាន​​​ស្ត្រី​​​យ៉ាង​​​តិច​​​បី​​​នាក់​​​ ​​​ដោះសម្លៀកបំ​​​ពាក់​​​ ទុកតែខោ​​​ទ្រនាប់ ​​​និង​​​អាវ​​​ទ្រនាប់​​​ ទុក​ខ្លួន​​​​​​អាក្រាតននលគកដើម្បីជា​​​ការ​​​តវ៉ា។ នៅ​​​ទី​​​បំផុត ​​​នគរ​​​បាល​​​បាន​​​វាយ​​​អ្នក​​​តវ៉ា​​​ឲ្យ​​​ត្រឡប់​​​ក្រោយ​​​តាម​​​ផ្លូវ​​​លេខ​​​៥១​​​ មុន​​​ពេល​​​អនុញ្ញាតឲ្យតំណាងប្រាំ​​​នាក់ ដាក់​ញត្តិទៅ​​​ធនាគារពិ​​​ភពលោក​​​ និង​​​ការិយាល័យ​​សហ​គមន៍​​​អឺរ៉ុប ​​​ដែល​​​នៅ​​​ទល់​​​មុខ​​​នោះ។ មន្ត្រី​​​នគរ​​​បាល​​​រាជធានី​​​បាន​​​បដិសេធ​​​មិនធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ការ​​​ប៉ះ​​​ទង្គិច​​​ជា​មួយ​​​ក្រុម​​​អ្នក​​​តវ៉ា​​​ កាលពី​​​ម្សិល​​​មិញ​​​នោះ​​​ទេ។ ធនាគារ​​​ពិភព​​​លោក​​​ និង​​​សហគមន៍​​​អឺរុ៉បគឺជា​​​ម្ចាស់​​​ជំនួយ​​​ដ៏​​​ធំ​​​ដល់​​​ប្រទេសកម្ពុជា​​​ ដែល​​​ពឹងផ្អែក​​​ទាំង​​​ស្រុង​​​លើ​​​ជំនួយ​​​បរទេស​​​ ដើម្បី​​​កាត់បន្ថយ​​​ឱន​​​ភាព​​​ថវិកាជា​​​តិ។ ទោះជា​​​យ៉ាង​​​នេះ​​​ក្ដី​​​  ក៏​​​កាលពី​​​ឆ្នាំ​​​មុន ​ធនា​គារ​​​ពិ​​​ភព​​​លោក​​​បាន​​​បង្កក​​​​​​ប្រាក​​​់កម្ចី​​​ថ្មី​​ទាំង​​​អស់​​​ ដល់​រដ្ឋាភិបាល ដើម្បី​​​តវ៉ា​​​ទៅ​​​នឹង​​​ការ​​​បណ្ដេញ​​​​អ្នក​​​ភូមិ​​​សហគមន៍​​​បឹង​​​កក់​​​ជាច្រើ​​​នគ្រួសារ​​​​​​។ អ្នក​​​តវ៉ា​​​​​​មក​​​ពី​​​សហគមន៍​​​បឹង​​​កក់​​​ កាល​​​ពី​​​ម្សិលមិញ​​​ បាន​​​ទាម​​​ទារ​​​ឲ្យផ្តល់ប័ណ្ណ​​​កាន់​​​កាប់​​​ដីធ្លី ដល់អ្នក​​​ភូមិ​​​៩៤​​​គ្រួសារ​​​ ដែល​​​ត្រូវ​​​បានលុប​​​ឈ្មោះ​​​ចេញ​​​ពី​​​គម្រោង​​​ តែ​បាន​​​អនុញ្ញាត​​​ឲ្យ​​​​​អ្នក​​​ជិត​​​ខាង​​​របស់​​​ខ្លួន​​​រាប់​​​រយ​​​នាក់មាន​​​សិទ្ធិ​​​​​​កាន់​​​កាប់​​​ដីធ្លី ​​​ទោះ​​​បី​​​ជា​​​ការ​​​បណ្ដេញ​​​ចេញ​​​ជា​ទ្រង់​​​ទ្រាយ​​​ធំ​​​នោះ បាន​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ភូមិ​​​រាប់​​​ពាន់​​​នាក់​​​ផ្សេង​​​ទៀត បាត់​​​បង់​ទីលំនៅក៏ដោយ​​​។ ក្រុម​​​អ្នក​​​តវ៉ាទាំង​​​នោះ ​​​ត្រូវ​​​បាន​​​ចូល​​​រួម​​​ដោយ​​​អ្នក​​​ភូមិ​​​មក​​​ពី​​​បុរី​​​កី​​​ឡា ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​ពី​​​លំ​​​នៅ​​​ដ្ឋាន​​​របស់​​​ខ្លួន​​​កាលពី​​​ខែ​​​មករា និង​​​កំ​​​ពុង​​​ទាម​​​ទារ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ដែល​​​បាន​​​បណ្ដេញ​​​ពួកគាត់​​​​ចេញ​​​នោះ គោរព​​​តាម​កិច្ច​សន្យា​​​​​​ផ្ដល់​​​លំ​​​នៅ​​​ដ្ឋាន​​​ថ្មី​​​ឲ្យ​​​ពួកគាត់។ ការ​​​តវ៉ា​​​ដោយ​​​គ្មាន​​​សម្លៀក​​​បំពាក់​​​នោះ​ទំនង​​​ជាបាន​​​កើត​​​ឡើង​​​ដំ​​​ណាល​​​​​​គ្នា​​​ នឹង​​​ពេល​​​ដែល​​​អ្នក​​​ភូមិ​​​បឹង​​​កក់ដោះ​​​សម្លៀក​​​បំពាក់ក្នុង​​​អំ​​​ឡុង​​​ពេល​​​តវ៉ា ដែល​​​បង្ក​​​ឲ្យមាន​ការ​ប្រតាយ​ប្រតប់​គ្នា និង​​​ការ​​​សង្កត់​​​សង្កិន​​​ធ្វើបាបពីសំណាក់​នគរ​​​បាល​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា។ ចាប់តាំង​​​ពី​​​​​​ពេល​នោះ​​​មក ការ​បង្ហាញ​ភាព​​​អាក្រាត​​​នៅ​​​​​​ទី​​​សាធារណៈ បាន​​​ក្លាយ​​​ជា​ស្នៀត​​​ដ៏​​​ល្បី​​​ខ្លាំ​​​ងឡើងៗ ក្នុងចំណោម​ក្រុម​​​ស្ត្រី​​​អ្នក​​​​តវ៉ា។ ក្រុម​​​ស្ត្រី​​​​​​​​ដដែល​​​នោះ​​​ ​​​បាន​​​តវ៉ា​​​កាល​​​ពីម្សិល​​​មិញ​ នៅ​​​ខាង​ក្រៅ​​​​​​រដ្ឋសភា  និងបាន​​​ដោះ​អាវ​​​ ស្រាត​​​សារុង ​បង្ហាញខោទ្រនាប់​ និង​​​អាវ​​​ទ្រនាប់​​​ ដោយ​​​មាន​​​សរសេរ​​​​​ក្រ​​​វេម​​​​ក្រ​​​វាម​​​ថា “សាក្សីគ្មាន​​​សម្លៀក​​​បំ​​​ពាក់​​​​​​”​​​ទាំង​​​ភាសា​​​អង់​​​គ្លេស​​​ និង​​​ភាសាខ្មែរ​​​​​​លើកំ​​​ប៉េះ​​​គូទរបស់​​​ខ្លួន។ បើ​​​ទោះជា​​​រាង​​​កាយ​​​អាក្រាត ​​​របស់​​​ពួក​គាត់​មិន​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ជា​​​ដុំកំភួន​​​ក៏​​​ដោយ ​ក៏​អាច​​​​ទាក់​​​ទាញ​​​ការ​​​យក​​​ចិត្តទុក​​​ដាក់​​​ពី​​​សំណាក់​​​ប្រ​​​ព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​អន្ដរជាតិ​​​ដែរ។ រឿង​​​រាវ​​​ថ្មីអំពីការ​​​តវ៉ា​​​ ដោយរាង​​​កាយ​​​អាក្រាត​​​នៅ​​​សប្ដាហ៍​​​នេះ ត្រូវបាន​​​ប្រ​​​ព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​អន្តរ​​​ជាតិយក​​​ចិត្ត​​​ទុកដាក់​​​​​​ រួម​​​ទាំង​ទូរ​ទស្សន៍ដ៏​​​ល្បី​​​របស់​អាមេរិក​ឈ្មោះ​ ហ្វក ញូស៍​​​(Fox News) ផង​​​ដែរ៕    ប្រែ​​​សម្រួល​​​ដោយ  ហម សុផាណ្ណា​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​

ព្រះចៅអធិការ​​​វត្ត​​​​មួយអង្គ​​​ព្រះជន្ម​​​៧៥វស្សា វាយ​សម្លាប់​កូន​ប្រសាដោយសារ​​រឿង​ប្រាក់​លក់គោ​

អាជ្ញាធរ​​មូល​ដ្ឋាន​បាន​និយាយ​ថា ​នគរ​​បាល​​​​​​​​​​​ខេត្ត​​បាត់​​​ដំបង​​​ កំពុង​​ស្វែង​រក​​ចាប់​ខ្លួន​​​ព្រះ​​​សង្ឃ​​​​​មួយ​អង្គ​​ព្រះ​ជន្ម​​​៧៥​​វស្សា ​​​ដែល​ជា​​ចៅ​អធិ​​​ការ​​​​វត្ត​​មួយ​​ក្នុង​​ស្រុក​​​​រុក្ខ​​គិរី ​​​​​​​​​ដែល​ជាប់​សង្ស័យ​​​ក្នុង​​​​ករណី​ឃាត​កម្ម​​​​លើ​​កូន​ប្រ​សា​​​ប្រុស​​​​វ័យ​​​៣៥​​ឆ្នាំ​​របស់​​​ព្រះ​អង្គ ​​ ដែល​​​​​បាន​​​​​រង​ការ​​វាយ​​នឹង​​​​បន្ទះ​​ក្តារ​​​រហូត​​ដល់​ស្លាប់ ​​​​​​​​​កាល​​ពី​​ថ្ងៃ​ច័ន្ទ។ ​​តាម​​​ការ​ចោទ​ប្រកាន់​ថាព្រះ​តេជ​គុណ​ ឈុតទៀង ​​​ព្រះ​ចៅ​អធិការ​​វត្ត​អន្លង់គោក ​​​​​ក្នុង​​​​​ឃុំ​​ព្រែកជីកបាន​វាយ​កូន​​ប្រ​សា​ប្រុស​​របស់​​​​ព្រះអង្គ​ឈ្មោះ​​ យិន ​​ចក់ ​​​​​​​​​​​ត្រង់​​​ក្បាល​​ក្នុង​​បរិវេណវត្ត​​នេះ​ បន្ទាប់​ពី​​​​ជម្លោះ​រឿង​ប្រាក់​​​​បាន​​​​កើត​​ឡើង​​​​រវាងព្រះ​សង្ឃនិងកូន​ប្រសា​​​​​។ លោក​​មេឃុំ ​​​ ឃុន ​ឃឿន  ​​​​បាន​ថ្លែងថា“​​​ព្រះ​សង្ឃជាប់​សង្ស័យអង្គនេះ ​​​ត្រូវការ​ប្រាក់​មួយ​ចំនួន​​ពី​​​ការ​លក់​គោ​​​មួយ​ក្បាល​របស់​​​​ជន​រង​គ្រោះ ​ប៉ុន្តែ​ជន​រង​គ្រោះ​​​បាន​ចាយ​វាយ​​​ប្រាក់​នេះ​អស់​​​បាត់ទៅ​ហើយហើយគ្មាន​​ប្រាក់​ឲ្យ​​​សង្ឃអង្គ​នេះ​​ទេ។ព្រះសង្ឃ​ជាប់​​សង្ស័យ​​ខឹងយ៉ាង​​ខ្លាំង​ ពីព្រោះ​វា​ជា​គោ​​របស់​​​ព្រះ​អង្គដែល​​បាន​​ឲ្យ​ទៅ​ជន​រង​គ្រោះ​ចិញ្ចឹម​”។ បុរស​​ជា​កូន​ប្រ​សា​ឈ្មោះយិនចក់បាន​ស្លាប់​​តាម​​​ផ្លូវ​ ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​​ពេទ្យ​​ ដោយ​សារ​​តែ​​​របួស​​ហូរ​​ឈាម​​​​ច្រើន​ពេក។លោកឃុនឃឿន ​បាន​មាន​ប្រ​សាសន៍​ទៀត​ថា ​​ព្រះ​​ចៅអធិការ​អង្គ​នេះ“ឆេវឆាវ​​​ណាស​​់”ហើយ​​ពុទ្ធ​​បរិស័ទ​​​ក្នុង​​សហគមន៍​​មិន​សូវ​​ចូល​​ចិត្ត​​ព្រះអង្គទេ។ លោក​​បាន​​​ថ្លែងថា “ ​​​សង្ឃជាប់​សង្ស័យ​​​​​​​​អង្គ​នេះជា​​​ព្រះសង្ឃ ​​​​មាន​​​ប្រ​ពន្ធ​​​​​​​​​​​ដល់​​ទៅ​​ពីរ​នាក់​ ​​និង​ជា​ញឹក​ញាប់​ទិញ​​របស់​ល្អៗ​​មួយ​​ចំនួន​​ដូច​​​ជាម៉ូតូ ​​​និងទូរទស្សន៍​​​ជា​ដើម ​ឲ្យ​គ្រួសារ​នេះគឺមិន​គិតកសាង​វត្ត​ឡើយ”៕ ប្រែស​ម្រួល​​ដោយតែមសុខុម

ក្រុមសកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ថា​ ជន​សង្ស័យ​ពីរ​នាក់​ ត្រូវបាន​ឃុំខ្លួនដើម្បីសាកសួរ​

​សកម្មជន​ការ​ពារ​សិទ្ធិមនុស្ស​បាន​អះអាង​កាល​ពី​ម្សិល​មិញថា​ ជន​សង្ស័យ​ពីរ​នាក់​​នៅ​ក្នុង​ការ​បាញ់​សម្លាប់​លោកឈុត​ វុទ្ធីសកម្មជន​​ការ​ពារ​ព្រៃ​ឈើនិង​លោកអិុនរតនា​ មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ​នោះ ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន ​ដើម្បី​សាក​សួរ​នៅ​ខេត្តកោះ​កុង ​ប៉ុន្តែ​​មន្ដ្រី​រដ្ឋាភិបាល​​មិន​ព្រម​បញ្ជាក់​ពី​ការ​អះអាង​បែប​នេះ​ទេ។ លោកនាង​ បូរ៉ាទីណូអ្នក​សម្រប​សម្រួល​របស់​​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំខេត្ត​កោះកុង​បាន​មាន​ប្រសាសន៍ថា លោក រ៉ាន់​ បូរ័ត្នអាយុ​២៧ឆ្នាំ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​កង​រាជ​អាវុធ​ហត្ថ​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​​មក​ ហើយ​ជន​សង្ស័យ​​មិន​ស្គាល់​ឈ្មោះម្នាក់​ទៀតត្រូវ​បាន​ឃុំ​ខ្លួន​តាំង​ពី​ថ្ងៃ​អង្គារ​។ លោករ៉ាន់បូរ័ត្នត្រូវ​បាន​អះអាង​​ថាជា​សន្ដិសុខ​នៅ​ក្រុម​ហ៊ុន​ ធីម​បឺ ហ្គ្រីន (Timber Green) ជាក្រុម​ហ៊ុន​ដែល​គេ​គិតថា​ មាន​អាជ្ញា​ប័ណ្ណ​កាប់​ឈើ​នៅ​ក្នុង​​​តំបន់​អនាគតអាង​ស្តុកទឹកជំុវិញ​​ទំនប់​វារីអគ្គិសនី​​ឫស្សី​ជ្រុំ​ ក្នុង​ខេត្ត​កោះកុងហើយ​ក្រុមហ៊ុន​​​ចិន​ ហ៊ួឌានខប (Huadian Corp)ដែល​ជា​​ក្រុម​ហ៊ុន​ថាមពលចិន​​គ្រប់​គ្រងដោយ​រដ្ឋ​កំពុង​​សង់​ទំនប់​នេះ។ លោកបូរ៉ាទីណូ​ បាន​លើកឡើង​ថា “ ​បើ​តាម​លោកហ៊ុនរ៉ាន់ដែល​ជាឪពុក​របស់​ជន​សង្ស័យឈ្មោះ​​ រ៉ាន់​ បូរ័ត្ន​ បាន​ឲ្យ​ដឹង​ថារ៉ាន់​ បូរ័ត្នត្រូវ​បានកង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​តាំង​ពី​ប្រាំ​ថ្ងៃ​មុន​​ម៉្លេះ​ ហើយ​ឥឡូវនេះ​កូន​ប្រុស​គាត់​​​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅទីបញ្ជាការដ្ឋាន​​កងរាជ​អាវុធ​ហត្ថ​ខេត្ត”។ ​លោក បូរ៉ាទីណូបានបាន​បញ្ជាក់ថា រ៉ាន់ បូរ័ត្ន គឺ​ជា​មិត្តជិត​ស្និទ្ធ​របស់​លោក អិុន​ រតនា​ មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ​ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​​។ ការហៅ​ទូរស័ព្ទ​​ជា​ច្រើន​លើក​ច្រើន​សា​ទៅ​កាន់​លោក ហ៊ុន រ៉ាន់​ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ចូលនិវត្តន៍​ មិន​មាន​ការ​ឆ្លើយ​តប​​ទេ​។ លោកចាន់សុវ៉េត​ អនុប្រធាន​កម្មវិធី​​សិទ្ធិ​មនុស្ស​របស់​អង្គការ​អាដហុក​បាន​មាន​ប្រសា​សន៍ថា ក្រៅ​ពី រ៉ាន់ បូរ័ត្ន សកម្មជនការពារ​សិទ្ធិ​មនុស្ស​ជឿ​ជាក់​ថាជន​សង្ស័យ​ម្នាក់​ផ្សេង​ទៀត​​ ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​​ឃុំ​ខ្លួន​ ដើម្បី​សាក​សួរ​កាល​ពី​ថ្ងៃ​អង្គារ​។ លោក ចាន់​ សុ​វ៉េត បាន​លើក​ឡើង​ថា “ មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​បាន​ចាប់​ខ្លួន​មនុស្ស​​ពីរ​នាក់​ ហើយ​បាន​ឃុំ​ខ្លួន​ពួក​គេ​នៅទីបញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ”។លោក​​បាន​បញ្ជាក់​​ថា លោកបាន​និយាយ​ជាមួយ​ក្រុម​គ្រួសារ​របស់ រ៉ាន់​ បូរ័ត្ន ពិត​​មែន​ ហើយ​លោក​មិន​ស្គាល់​​ឈ្មោះ​ជន​សង្ស័យ​ទី​ពីរ​នោះ​ទេ​។ លោក ចាន់​ សុវ៉េត​ បាន​មាន​ប្រសាសន៍​ថា“ ​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ​មិនទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​​នៅ​ឡើយ​ទេ​”។ លោកឧត្ដម​សេនីយ៍ឯក ម៉ក់​ ជីតូ ដែល​កំពុង​តែ​ដឹក​នាំ​ក្រុមការ​ងារ​ពិសេស​ រួម​មួយ​​​ចាត់​តាំង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន​ ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​បាញ់​សម្លាប់​អ្នក​ទាំង​ពីរ​នេះ មិន​ប្រាប់​ថា​ មាន​ការ​នាំ​ខ្លួន​ជន​ណា​ម្នាក់មក​​សាកសួរឬក៏​អត់​​នោះ​ទេ​...

ប្រជា​ពល​រដ្ឋមិន​សប្បាយ​ចិត្ត​ចំពោះ​​ការ​ផាក​​​ពិន័យ​​​​​ដោយ​​​​ចេញ​សំបុត្រ​​​​​​​​​​​​ឲ្យទៅ​​​បង់​​​លុយនៅពេល​​​ក្រោយ

ក្រុម​មន្ត្រី​បាន​និយាយ​​ថា ​​​​​​ខ្លួន​​នៅ​មិន​ទាន់​​បូកសរុប​​​​នៅ​​ឡើយ​ទេ ​នូវ​លទ្ធ​ផល​​​​នៃ​​​ការ​​​អនុវត្តគោលនយោ​បាយ​​ថ្មីមួយ នៅ​​​ទូទាំង​​​ប្រទេស ដែល​បាន​ចូល​ជាធរ​មាន​​​កាល​ពី​ម្សិល​​​​មិញ​​  ដែល​ក្នុង​នោះ​​​នគរ​បាល​​​ចរាចរ​មិន​ត្រូវ​​​​ផាក​​ពិន័យ​​​អ្នក​​បើក​បរ​​រថ​យន្ត​​គ្រប់​ប្រភេទ​​នៅ​នឹង​កន្លែង​ឡើយ ​​ ​គឺ​ត្រូវ​​ចេញ​​​​​សំបុត្រ​​​​​ឲ្យ​​ពួកគេ​​​បង់​​ប្រាក់​​​​​ជា​​ក្រោយ។ បណ្តា​​​​​​​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល ​​នៅ​តែ​​មាន​​​​​​ការ​​​​ព្រួយ​បារម្ភ​​ថា ​វិធាន​ថ្មី​​នេះ​​​​នឹង​​កាន់​​​តែ​​ផ្តល់​​ឱ​កាស​​ឲ្យ​​​​​នគរ​បាល​ចរាចរ​​​​ ដែល​ល្បី​ខាង​ពុក​រលួយស្រាប់ នូវ​លេស​មួយ​​​សម្រាប់​​​​ទាមទារ​​ការ​សូក​ប៉ាន់​ពី​អ្នក​បើក​បរទៅ​វិញ​ទេ។ លោក នេត សាវឿន ​​​អគ្គ​ស្នង​ការ​នគរ​​បាល​​​​ជាតិ បាន​ប្រ​​កាស​​​​​​​វិធាន​ថ្មី​នេះ​​កាល​ពី​​ខែ​​​មុន ​​​​ក្នុង​​​កិច្ច​ខំ​ប្រឹង​​​ប្រែង​​មួយ​​​​​​​​​ដើម្បី​​សម្រួល​ដល់កិច្ច​​ការ​​របស់​នគរ​បាល​ចរាចរ​ក្នុង​ប្រទេស​និង​​​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​​​ជឿន​លឿន​​ដូច​​បណ្តា​​​​ប្រទេស​​​​​​ជិត​​ខាង​​​របស់​ខ្លួន។ ជំនួស​ឲ្យ​​​​​​​​​​ការ​​ផាក​ពិ​​ន័យ​​​​អ្នក​​បើក​បរ​រថ​យន្ត​​​នៅ​ នឹង​​​កន្លែង ​​នគរ​បាល​​​​ពេល​នេះ​​​​​​​​ត្រូវ​​​​ចេញ​​​​សំបុត្រ​​ឲ្យ​​​បង់​​​​ប្រាក់​ក្នុងរយ: ពេល​​៣០​ថ្ងៃ នៅ​តាម​ការិយា​ល័យ​​នគរ​បាល​ចរាចរ​ក្នុង​មូល​​​ដ្ឋាន​​​​​ ឬ​​​​នាយកដ្ឋាន​នគរ​បាល​​សណ្តាប់​​​ធ្នាប​​​់។ លោក ចេវ ហាក់ ​​​​​នាយ​រង​​​ការិយាយ​​ល័យ​​​នគរ​បាល​​ចរា​​ចរជើងគោក​រាជ​​​ធានី​ភ្នំ​ពេញ​​ ​បាន​មាន​ប្រ​សាសន៍​ថា “ថ្ងៃ​​នេះគឺ​ជា​ថ្ងៃ​​​​​ទី​មួយ​​​ហើយ​​...

ការតវា៉របស់​សហគមន៍​បឹងកក់នៅ​ក្រៅ​រដ្ឋសភា​​ ដើម្បី​ទាមទារ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​សម្រាប់​៩០​គ្រួសារ

កាល​ពី​ម្សិលមិញ​ អ្នករស់នៅ​សហគមន៍​​បឹងកក់ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​៣០០​នាក់​ ដែល​កំពុង​​ទាមទារ​ប័ណ្ណ​​កម្មសិទ្ធិដី​ សម្រាប់​​​ប្រជាជន​​៩០​គ្រួសារ​​នោះ បាន​ធ្វើ​ការ​តវា៉​យ៉ាង​យូរ​នៅរដ្ឋសភា ដែល​នៅ​ទីនោះ ស្ត្រី​មួយចំនួន​បាន​​ដោះ​សម្លៀក​បំពាក់​​បង្ហាញ​ខោស្ល៊ីបនិង​អាវ​ទ្រនាប់​ទើប​តែ​បោះ​ពុម្ព​ថ្មីៗ​សម្រាប់​ឱកាស​នេះ ​​និង​​​មាន​សរសេរ​ពាក្យ​​ថា “សាក្សី​គ្មានសម្លៀក​បំពាក់” នៅ​ខាង​ក្រោយ​ខ្នង​របស់ខ្លួន។ ប្រជាជន​ទាំង​​៩០​គ្រួសារ​នេះ​​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​គម្រោង​​មួយ ដែល​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន បាន​អនុម័ត​​យល់​ព្រម​​កាល​ពីឆ្នាំមុន​ ដើម្បី​​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​លំនៅ​ដ្ឋាន​ដល់​ប្រជាជន​​នៅ​សហ​គមន៍​បឹងកក់​។ នៅ​ថ្ងៃ​ទី​ពីរ​នៃ​ការ​ដើរ​ក្បួន​របស់​ពួកគេ ក្រុម​អ្នក​តវ៉ា​ទាំងនោះ​ត្រូវ​បាន​នគរ​បាល​រារាំង​ម្តង​ទៀត​មិនឲ្យ​ដាក់​ញត្តិ​របស់​ខ្លួន​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ។​​នៅ​​ពេល​ទៅដល់​រដ្ឋសភា ស្ត្រី​ប្រាំ​នាក់​ដែល​បាន​ដាក់​ច្រវាក់​ដៃ​ជាប់គ្នានោះ បាន​ស្នើ​​​សំុ​ចូល​ទៅ​ក្នុង​ដើម្បី​ប្រគល់​​ញត្តិរបស់​ខ្លួន។ ប៉ុន្តែ​នៅ​ពេល​ដែល​សន្តិសុខ​ បាន​ទទូច​សំុ​ឲ្យ​អ្នក​តវា៉​ទាំង​នេះ ដោះ​ច្រវាក់​ចេញ​ពី​ដៃ​របស់​ខ្លួន​ជាមុនសិន​នោះ ស្ត្រី​ទាំងនោះ​បាន​សម្រេចនៅ​ខាង​ក្រៅវិញ​។ ​ត្រង់​ចំណុច​នេះ​ហើយ​​ ដែល​ធ្វើ​ឲ្យ​ស្ត្រីបី​នាក់​ក្នុង​ចំណោម​ស្រ្តី​ទាំង​នោះ​​ស្រាត​សារុង​របស់​​ខ្លួន​ដើម្បី​បង្ហាញ​ខោស្ល៊ីប ​និង​អាវ​ទ្រនាប់​ដែល​មាន សរសេរ​ក្រវេម​ក្រវាម​ថា​ “សាក្សីគ្មាន​សម្លៀក​​បំពាក់​”​ទាំង​ភាសា​​អង់គ្លេស​និងភាសា​​ខ្មែរ នៅ​លើ​កំប៉េះគូថ​​របស់ខ្លួន។  អ្នក​ស្រី​​ ហេង​ ស្រីមំុ ​ក្នុងចំណោម​អ្នក​ ​ដែល​ត្រូវ​បាន​បដិសេធ​មិនផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​នោះ បាន​និយាយ​ថា “ពួកយើង​ចង់​ចូល​ទៅខាង​ក្នុង​ទាំង​​ច្រវាក់​ចាក់​ជាប់​​ដៃ ​ពីព្រោះ​យើង​​​ចង់​បង្ហាញ​សមាជិកសភាទាំង​អស់​ថា​យើង​កំពុង​រស់នៅ​ក្រោមការ​គាប​សង្កត់​ពី​​អាជ្ញាធរ”៕ប្រែសម្រួលដោយ អូន ភាព  

អង្គការ​សហ​ប្រជា​ជាតិ​ថា ការ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​នៅ​ខេត្ត​កោះ​កុង​ត្រូវ​តែ​ឯក​រាជ្យ

កាល​ពី​ម្សិល​មិញ ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​ធានា​ឲ្យ​មាន​ឯករាជ្យ ចំពោះ​ការ​ស៊ើប​អង្កេត​របស់​ខ្លួនលើ​ករណី​បាញ់​សម្លាប់​លោក​ ឈុត វុទ្ធី​ សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​ និង​លោក អិុន រតនា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ ដោយ​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​បាញ់​ប្រហារ​ មកលើ​ជន​ស៊ីវិល​ និង​ក្រុម​សកម្ម​​​​​​ជនការ​ពារ​សិទ្ធិ​មនុស្ស​។ អង្គការ​សហ​ប្រជាជាតិ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយថា​ “ នៅពេល​មិន​​​ទាន់​​​ដឹងច្បាស់​អំពី​ហេតុ​ការណ៍ ​ដែល​​​កើត​​​ឡើងពេលថ្មីៗនេះ យើង​នៅតែ​ព្រួយ​បារម្ភ​​​ណាស់​ថា ​ការ​បាញ់​សម្លាប់​លោក​ ឈុត វុទ្ធី គឺបង្ហាញឲ្យឃើញពីការ​បាញ់​សម្លាប់​​ដ៏​​​ឃោរ​​​ឃៅ​​​​ បំផុត​នៅក្នុង​ករណី​បាញ់​សម្លាប់​ជា​បន្ត​​បន្ទាប់​មកលើ​សកម្មជន​ការពារ​​សិទ្ធិ​មនុស្ស​នៅក្នុ​ងប្រទេស​កម្ពុជា”។ សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​បន្ត​ទៀតថា​...

សេដ្ឋ​វិទូរបស់ធនាគារ​ពិភពលោក​ថា​ក្រុម​ទំនិញឡើង​ថ្លៃ​ជាលំដាប់​គឺជា​ហានិភ័យ​ចំពោះ​កំណើន

ទោះ​បីជា​បាន​ព្យាករថា កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​កើនឡើង​ក្នុង​ឆ្នាំនេះ​ក៏ដោយ ក្រុម​សេដ្ឋវិទូនៅ​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹងកាលពីម្សិលមិញថា សេដ្ឋកិច្ច​ប្រទេស​នេះ​នៅ​​តែ​អាច​ប្រែ​ប្រួល​ទៅ​តាម​តម្លៃ​របស់​ក្រុម​ទំនិញ​ ដែលឡើង​ថ្លៃ​ជាលំដាប់​ជាពិសេសម្ហូប​អាហារ​ និង​ប្រេងសាំងតែ​ម្តង។ ថ្លែងទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​ខាងកើត​ និង​ប៉ា​ស៊ីហ្វិកសម្រាប់​ឆ្នាំ២០១២  លោក អេនរីក អាល់ដាស ខារ៉ូល (Enrique Aldaz-Carroll) សេដ្ឋវិទូ​​ជាន់ខ្ពស់​ប្រចាំ​ប្រទេស​របស់ធនាគារ​ពិភពលោក បាន​ថ្លែងថា តម្លៃ​ប្រេងសាំង​នៅ​​កម្ពុជា អាស្រ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​ទីផ្សារ​ទំនិញ​អន្តរជាតិ  ហើយ​អាចបង្កឲ្យ​មាន​អតិផរ​ណា​នៅ​ក្នុង​សេដ្ឋ​កិច្ច​ប្រទេសកម្ពុជា​ទៀត​ផង។ លោកថ្លែងថា “ដោយចាប់​ផ្តើម​តាំង​ពីដើម​ឆ្នាំ​២០១១​ រដ្ឋាភិ​បាលឈប់​គិត​ពន្ធ​លើ​ប្រេង​សាំង​នាំចូល​ដោយ​មានឧបត្ថម្ភធន​ពីសហភាព​អឺរ៉ុប​ ហើយ​ពួកគេ​ក៏បាន​កាត់​បន្ថយ​អត្រា​ពន្ធ​នាំចូល​ផងដែរ​ ដូច្នេះ​ បច្ចុប្បន្ន​តម្លៃ​ប្រេង​​សាំង​​គ្រាន់​តែ​ឆ្លុះ​បញ្ចាំង​អំពី​តម្លៃ​ប្រេង​សាំង​​លើ​ទីផ្សារ​អន្តរជាតិ​ប៉ុណ្ណោះ​”។ ធនាគារ​ពិភពលោក​បាន​ដំឡើង​អត្រា​ព្យាករសេដ្ឋកិច្ចរបស់ប្រទេស​កម្ពុជា ពី​៦,៥​ភាគរយ​ទៅ​៦,៦ភាគរយ​ ដោយ​សារ​ប្រទេស នេះ​អាច​បញ្ចៀស​ខ្លួន​ចេញ​ពី​ស្ថានភាព​សេដ្ឋ​កិច្ច​​ធ្លាក​់ចុះ​ ដែល​ប៉ះ​ពាល់​ដល់បណ្តា​ប្រទេស​នៅ​លោក​ខាង​លិច និង​អាច​ចៀស​ផុត​ពីការ​ខូចខាតទ្រង់​ទ្រាយធំដោយសារ​គ្រោះ​ទឹក​ជំនន់​កាលពី ឆ្នាំមុនទៀត​ផង។ លោក អេនរីក អាល់ដាស-ខារ៉ូល​ ថ្លែង​ផង​ដែរ​ថា តាំងពីឆ្នាំ​២០០៤ ​សេដ្ឋកិច្ច​របស់​​កម្ពុជា​បាន​កើនឡើង​ភាគច្រើន ​ដោយសារ​តែមាន​ការ​ជំរុញ​ពី​ក្រុម​ទំនិញ​ជាច្រើន​ ហើយ​ ​​បរិមា​ណ​លក់​ដែល​ចេះតែ​កើន​ឡើង​នៅ​ក្នុង​តំបន់ជនបទបង្ហាញអំពី​របៀប​ដែល​ អត្ថ​ប្រយោជន៍​ទាំងនេះ​បាន​រាលដាល​ដល់​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស។ លោកថ្លែងថា “ប្រសិន​បើ​លោកអ្នក​ក្រឡេក​មើល​ទីផ្សារ​លក់​ម៉ូតូ​នៅ​តាមតំបន់​ជនបទ អ្នកអាចនឹង​ឃើញ​ថា​ បរិមាណ​លក់នៅ​​ទីនោះ​មានកំណើន  ដូច្នេះតម្លៃ​ទំនិញនានា​ពិតជា​ប៉ះពាល់​ដល់តំបន់​ជនបទ។ នេះ​ជាមូល​​េហតុ​ដែល​ ត្រូវមាន​ភាពចម្រុះ​មុខនៃ​ទំនិញ​នៅ​លើទីផ្សារ​ ហើយ​ខ្ញុំគិតថា នេះគឺជាគោល​​បំណ​ង​​របស់រដ្ឋាភិបាល”។ លោក អេនរីក អាល់ដាស-ខារ៉ូល បាន​លើ​កអនុសាសន៍ថា កម្ពុជា​គួរតែ​កាត់​បន្ថយ​​បទ​បញ្ញត្តិ​ការិយាធិបតេយ្យ ដែល​បច្ចុប្បន្ន កំពុង​តែប៉ះពាល់ដល់ថ្លៃ​ដើម​ដឹក​ជញ្ជូន។ លោកបានថ្លែងថា “ប្រសិនបើយើង​​កាត់បន្ថយ​ពេលវេលាបាន​មួយ​ថ្ងៃ​​ មាន​ន័យថា ថ្លៃ​ដើម​ផលិតកម្មនឹង​ធ្លាក​់ចុះ១​ភាគ​រយ​។ ដូច្នេះការកាត់បន្ថយ​ការិយាធិបតេយ្យ គឺជា​​វិធី​សាស្ត្រ​មួយ​ដែល​អាច​ប្រើ​ប្រាស់​បាន​ ដើម្បី​កាត់​បន្ថយ​ពេលវេលា”។ របាយការណ៍ដែល​ធនាគា​រ​ពិភព​លោក​បានចេញ​ផ្សាយ​កាលពីថ្ងៃ​អង្គារ បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជាបាន​ធ្វើ​ការ​យ៉ាង​មានប្រសិទ្ធ​​ភាព​ ក្នុងការ​រក្សា​អត្រា​អតិផរណា​ឲ្យនៅ​ទាប​ជាង​៥ភាគរយ​ រហូត​មកដល់ឆ្នាំ២០១១ទោះ​បីជា តម្លៃ​ម្ហូបអាហារ​ និងប្រេងសាំងនៅ​ក្រៅ​ប្រទេ​ស​កើនឡើង​ក៏ដោយ។ ក៏ប៉ុន្តែ​ របាយ​ការ​ណ៍ដដែល​នេះ បានបង្ហាញផងដែរ​ថា តម្លៃ​​ម្ហូបអាហារ​មានចំណែក​ជិត​ពាក់​កណ្តាល​នៃ​អតិផរណា​ទំនិញ​ប្រើ​ប្រាស់នៅ​ប្រទេស​កម្ពុជា៕ ប្រែ​សម្រួល​ដោយ កង សុធា  

រដ្ឋាភិបាល​អាច​ចំណាយ​លើ​ការ​បោះ​ឆ្នោត​ ប៉ុន្ដែ​ស្វាគមន៍​ជំនួយ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​មាន​​ប្រសាសន៍ កាលព​ី​ម្សិល​មិញ​ថា កម្ពុជា​ត្រៀម​ចេញ​ការចំណាយ​ទំាងមូលទៅ​លើការបោះ​ឆ្នោត​ក្រុម​ប្រឹក​្សា​ឃុំ​-សង្កាត់​ក្នុងខែ​មិថុនា និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​ក្រោយ​ ដែល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ក្នុង​ការ​​ចំណាយ​រវាង​ទឹក​ប្រាក់​៣៦ទៅ​៣៨​លាន​ដុល្លារ ក៏ប៉ុន្ដែ​ថា លោក​រីក​រាយ​​ទទួល​ជំនួយ​។ លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ក្នុង​សុន្ទរកថាមួយ​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ ក្នុង​ឱកាសរំឭក​ទិវា​ពល​កម្ម​អន្ដរ​ជាតិ​ថា “ រដ្ឋាភិបាលនឹង​រៀប​ចំការ​បោះ​ឆ្នោត​ ហើយ​​នឹងមិន​ពឹងផ្អែក​ ថាតើ​មានជំនួយសម្រាប់​ការ​ចំណាយ​ទៅ​លើកា​រ​បោះ​ឆ្នោត​ ឬអត់​នោះទេ”។ លោក​បាន​មាន​ប្រសាសន៍ថា “ វានឹង​ជា​ការ​ប្រសើរ​ ប្រសិន​បើ​យើង​អាច​មាន​នរណា​ម្នាក់​ផ្ដល់​ជំនួយ​ឲ្យ​យើង។ ប្រសិន​បើ​គ្មាន​ទេ យើង​នឹង​ចំណាយ​ក៏បាន​”។ មក​ទល​់​ពេល​នេះ​ លោក ហ៊ុន សែន​ បាន​មានប្រសាសន៍ថា លោក​មិន​ទាន់​និយាយ​ជា​មួយ​ក្រុម​អ្នក​ផ្ដល់​ជំនួយ​បរទេស​ក្នុង​ការ​ស្វែង​រក​ជំនួយ​សម្រាប់ការ​ចំណាយទៅ​លើ​ការ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ។ លោក ហ៊ុន សែន បានមាន​ប្រសាសន៍ថា  “ វប្បធម៌នៃ​ការ​ពឹង​ផ្អែក​ទៅ​លើ​អ្ន​ក​ដទៃ​គួរ​តែ​កាត់​បន្ថយ​ ដើម្បី​ពង្រឹង​ខ្លួន​ឯង​ក្នុង​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ឲ្យ​​បាន​ទៀង​ទាត់​ក្នុង​ប្រទេស​កម្ពុជា”។ លោក​បាន​បន្ថែម​ថា ការ​ចំណាយ​ទៅ​លើ​ការ​បោះ​ឆ្នោត ​គ្រោងនឹងចំណាយ​​ពី​១៨ទៅ​១៩លាន​ដុល្លារ សម្រាប់​ទាំង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់នៅពេល​ខាង​មុខ​ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣។ លោក​នាយ​ក​រដ្ឋមន្ត្រី​បាន​​មាន​ប្រសាសន៍​ថា “ ទឹក​ប្រាក់​នេះ​ យើង​អាច​រក​បាន​។ គ្មាន​បញ្ហា​ទេ​។ ប៉ុន្ដែ​ ប្រសិន​បើជា​មិត្ត​យើង​ឲ្យ​ យើង​​នឹង​អរគុណ”។ កាលពីពេលកន្លង​ទៅ​ ការ​ចំណាយ​ទៅ​លើការ​បោះ​ឆ្នោតភាគច្រើន​នៅ​កម្ពុជា​បាន​ទទួលការ​​ឧបត្ថម្ភពី​​ជំនួយ​បរទេស​។ ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ត្រូវ​បាន​ផ្ដល់​មូល​និធិ​ទាំង​ស្រុងដោយ​អង្គការ​សហ​ប្រជា​ជាតិ​ តាម​រយៈ​អាជ្ញា​ធរ​បណ្ដោះ​អាសន្ន​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​កម្ពុជា​ រី​ឯ​ការ​បោះ​ឆ្នោត​ផ្សេង​ទៀត ត្រូវ​បាន​ផ្ដល់​មូល​និធិ​ដោយ​ប្រទេស​ជប៉ុន សហ​គមន៍អឺរ៉ុប និង​កម្មវិធី​អភិ​វឌ្ឍន៍​​អង្គការ​សហ​ប្រជាជាតិ។ លោក​ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍ថា ត្រឹម​ឆ្នាំ​២០០៣ រដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​ចំណាយទៅ​លើ​ការ​បោះ​ឆ្នោត​៤០​ភាគរយ​...