តុលាការព្រមផ្តល់អភ័យ​ឯក​សិទ្ធិ​ដល់លោក​ស្រី​ មូរ​ សុខ​ហួរ​​ វិញ​តែ​ត្រូវ​បន្តរង់​ចាំ​រដ្ឋ​សភា​អនុម័ត

អស់រយៈពេល​ជាង​បី​ឆ្នាំ​មក​ហើយ​បន្ទាប់​ពី​អភ័យ​ឯកសិទ្ធិ​សមា​ជិក​សភា​របស់​លោក​ស្រី​ត្រូវ​បាន​ដក​រួចមកលោក​ ស្រី​ មូរ​ សុខហួរ​ សមាជិក​សភាមកពី​គណបក្ស​ សម​ រង្ស៊ី​ ត្រូវ​បាន​​សាលា​ឧទ្ធរណ៍​សម្រេចផ្តល់ “នីតិ​សម្ប​ទា” ​​វិញ​​ កាលពី​ថ្ងៃ​សុក្រ​។ លោក​ ជួន ស៊ុនឡេង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ បានប្រកាសសាលក្រម​​ថា  “​បើ​សិន​ព្រះ​រាជ​អាជ្ញា​មិន​ប្តឹង​សារ​ទុក​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ទេ​នោះ​សាល​ក្រម​នេះ​នឹង​ចូ​ល​ជា​ធរមាន​​ក្នុង​រយៈ​ពេល​មួយ​ខែ​”។ លោក​ព្រះ​រាជ​អាជ្ញា​មិន​​អាច​ទាក់​ទង​​សុំសេចក្តី​អត្ថា​ធិប្បាយ​បាន​ទេ​។ បើ​សិនមិនមានការប្តឹងទាស់នឹង​​សាល​ក្រមនេះទេ មានន័យថា នេះជា​ការ​បើក​ផ្លូវ​ឲ្យ​ផ្តល់​​​អភ័យ​ឯកសិទ្ធិ​ពេញ​លេញ​ដល់​លោក​ស្រី​មូរ​ សុខ​ហួរ​ វិញ​​ទោះ​បី​ជា​ការ​សម្រេច​ចុង​ក្រោយ​​នឹង​ត្រូវ​ធ្វើ​ឡើង​តាមរយៈការ​​បោះ​ឆ្នោត​របស់រដ្ឋសភា​ក្តី​។ អភ័យ​ឯកសិទ្ធិ​របស់​លោក​ ស្រី​ មូរ​ សុខ​ហួរ​ ត្រូវ​បាន​រដ្ឋ​សភា​បោះ​ឆ្នោត​ដកនៅ​ឆ្នាំ​២០០៩​​ គឺធ្វើឡើងភ្លាមៗ ​បន្ទាប់​ពី​​សមា​ជិក​សភា​រូប​នេះ​បាន​ប្រ​កាសថា​​ លោក​ស្រីនឹង​​ប្តឹង​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​​ពីបទធ្វើ​សេចក្តី​អត្ថាធិប្បាយ​ប្រ​មាថលោក​ស្រី។ លោកនាយក​​រដ្ឋមន្ត្រី​បាន​ប្តឹងបក​វិញ​ តាមរយៈ​បទ​បរិហារ​កេរិ៍្តហើយ​លោក​ ស្រី​ មូរសុខហួរ ​ត្រូវ​បាន​តុលាការរក​ឃើញ​ថា​ មាន​កំហុស និង​បាន​បង្គាប់​ឲ្យ​បង់​ប្រាក់ពិន័យ​​​ ដែល​ក្រោយ​មក​បានសម្រេចកាត់ប្រាក់​ខែ​របស់​លោក​ស្រី​បន្ទាប់​ពី​លោកស្រី​​បដិសេធមិន​បង់​ពិន័យ​។ នៅ​ខណៈពេល​ដែល​អ្នកវិភាគ​នយោ​បាយ​​បាន​​លើក​ឡើង​ថា អភ័យ​ឯក​សិទ្ធិ​របស់​លោកស្រី​ មូរសុខ​ហួរ ​ គួរ​ត្រូវបាន​​ផ្តល់​ឲ្យ​វិញ​យូរហើយ បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​កំហុស​របស់លោក​ស្រី​រួច​ហើយ​​ កាល​ពី​ខែ​សីហា​​​ឆ្នាំ​២០១០ ​តែ​សមាជិក​សភារូបនេះ​បានខិតខំតស៊ូ​ដ៏​អូស​បន្លាយ​ ដើម្បី​ទាមទារ​ឲ្យផ្តល់អភ័យឯកសិទ្ធិ​ឡើង​វិញ​។ មានប្រសាសន៍ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅសាលាឧទ្ធរណ៍ កាលពីម្សិលមិញលោក​ស្រី​ មូរ​ សុខហួរ​ បានចាត់ទុកសាល​ក្រម​​នេះ​ថា​ ​​យឺត​ពេល​។ លោកស្រី សុខហួរ បាន​មាន​ប្រ​សាសន៍​បន្ត​ថា​ “ នេះ​ជា​ការ​សម្រេច​​ដ៏ត្រឹម​ត្រូវ​​ ដែល​​​​ខ្ញុំ​អាច​ទទួល​យក​បាន ហើយ​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​អ្នក​ទាំង​អស់ ​​ដែល​បាន​តាមដាន​​សំណុំរឿងនេះ។ ប៉ុន្តែ សំណុំរឿង​របស់​ខ្ញុំ​នេះ បាន​អូស​បន្លាយ​​អស់​រយៈពេល​ជាង​បី​ឆ្នាំ...ដូច្នោះខ្ញុំ​ឆ្ងល់​ថា តើ​ប្រ​ព័ន្ធ​តុលា​ការ​​ពិត​ជា​ផ្តល់​នូវ​យុត្តិ​ធម៌​ពិតប្រាកដ ​ឬ​យ៉ាង​ណា​ទេ? ពី​ព្រោះ​​ខ្ញុំ​គួរ​តែ​ទទួល​ការផ្តល់​នីតិ​សម្ប​ទានេះ​​ជា​យូរ​មក​ហើយ”។ ទោះ​បី​ជា​ដំណើរ​ការ​បានអូស​បន្លាយ​ដ៏​យូរ​ក៏​ដោយ សមា​ជិក​សភា​មកពីគណបក្ស​ប្រឆាំង​រូប​នេះមាន​ប្រសាសន៍​ថាលោក​ស្រី​​មាន​បំណង​តិច​តួច​ក្នុង​ការ​បន្ធូរ​បន្ថយ​ការ​រិះគន់​តាមរយៈ​ពាក្យ​សម្តី​ ដែល​បានធ្វើ​ឲ្យ​លោក​ស្រី​មាន​បញ្ហា​ជា​មួយគណ​បក្ស​កំពុង​កាន់​អំណាច។ លោក​ស្រី​បាន​បន្ត​ថា “​ ប្រ​ជា​ពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យ​រូប​ខ្ញុំ​ធ្វើ​ជា​តំណាង​របស់​ពួក​គេ​ ពួក​គេ​មិន​បាន​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ​នៅស្ងៀមនិង​បិទ​មាត់​នោះ​ទេ”។ លោក​ គល់​ បញ្ញា នាយក​ប្រតិបត្តិ​របស់​គណៈ​កម្មាធិការសម្រាប់​បោះ​ឆ្នោត​ដោយ​សេរី​ ​និង​យុត្តិ​ធម៌​នៅ​កម្ពុជា មាន​ប្រសា​ស​ន៍​ថា ​នៅ​ពេល​​ដំណើរ​ការ​ផ្តល់ “នីតិ​សម្ប​ទា​” ​បាន​ចាប់​ផ្តើម​​សម្រាប់​លោក​ស្រី មូរ សុខហួរ​ ប៉ុន្តែ​ ​វា​អាចត្រូវការពេលវេលា ដើម្បី​ទទួល​​បាន​អភ័យ​​ឯក​សិទ្ធិ​ពេញ​លេញ​ឡើងវិញ។ លោកបាន​មាន​ប្រសាសន៍​បន្ត​ថា​ “ បញ្ហា​នេះ គឺ​ពួក​គេ​  មិន​មាន​​នីតិវិធី​​ច្បាស់​លាស់ អំពី​ការ​ផ្តល់​អភ័យ​ឯក​សិទ្ធិ​ឲ្យ​តំណាង​រាស្ត្រ​វិញ​ទេ​”។ លោកបញ្ញាបាន​លើក​ឡើង​ផង​ដែរ​ថា  “ មិនអាចទាយទុកមុនបាន​ទេថា​ តើ​រដ្ឋ​សភា​នឹងព្រម​បោះ​ឆ្នោត​អនុម័ត​ផ្តល់​អភ័យ​ឯក​សិទ្ធិ​​ឲ្យ​លោក​ស្រី​ មូរ សុខហួរ​ វិញ ​តាម​សេចក្តី​បង្គាប់របស់​តុលាការ​​ឬ​យ៉ាង​ណា​ទេ​​។រដ្ឋ​សភា​​ជាតិ​ គឺ​ជា​ស្ថា​ប័ន​នយោ​បាយ​ វា​មិន​មែន​ជា​ស្ថា​ប័នវិជ្ជា​ជី​វៈ​នោះ​ទេ។ ​គេ​មិន​មែន​ជា​មន្ត្រី​​រាជ​ការ​ទេ...ហើយ​គេ​ធ្វើ​​សេចក្តី​​សម្រេច​​ ដោយ​យោង​ទៅ​តាម​គោល​ការណ៍​នយោ​បាយ​”។ លោក​បាន​បន្ថែម​ថាតាំង​ពី​​ដំបូង​មកករណី​ដូច​នេះ​ គឺ​មិន​គួរ​​ឈានដល់ការ​ដក​អភ័យ​ឯក​សិទ្ធិ​​ទេ។ លោក​បាន​ថ្លែង​បន្ត​ទៀត​ថា “ ប្រសិន​បើ​អ្នក​​​ចោទ​ប្រកាន់​ពួក​គេ​​ពាក់​ព័ន្ធ​នឹង​ករណី​​បញ្ចេញ​មតិ...​នោះ​វា​មិន​​លើក​ទឹក​ចិត្ត​ឲ្យ​សមា​ជិក​សភា​បំពេញតួ​នាទី​របស់​ខ្លួន​ ដើម្បី​ត្រួត​ពិនិត្យ​ការងាររដ្ឋា​ភិបាល​ នៅ​តាមមណ្ឌល​ឈរឈ្មោះបាននោះ​ទេ​”៕ (រាយ​ការណ៍​បន្ថែម​ដោយ Abby Seiff) ប្រែ​សម្រួល​ដោយឃិនណៃ​​ ​

សេចក្តី​ព្រាងច្បាប់​​​​​​ថ្មី​​​តម្រូវ​​​ឲ្យ​​​​​​​​​អ្នក​​​បើក​​​បរ​​​និង​​​អ្នក​​​រួមដំណើរ​​​តាម​​​ទោ​​​ចក្រ​​​យាន​​​យន្ដ​​​ពាក់​​​មួក​​​សុវត្ថិភាព

រដ្ឋា​​​ភិបាល​​​បាន​​​ចេញ​​​ផ្សាយ​​​សេច​​​ក្ដី​​​ព្រាង​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​មួយដែលនឹង​កាត់​​​​បន្ថយ​​​ការ​កំណត់​ល្បឿន​​​ បង្កើន​​តម្លៃផាក​ពិន័យនិង​​​តម្រូវ​ឲ្យ​​អ្នក​រួមដំណើរ​តាម​​ទោចក្រ​យាន​​​យន្ត​​​​​​​​ពាក់​​​មួក​​​សុវត្ថិភាព​​​ ​​​ជា​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​​​​ដើម្បី​កាត់​​​បន្ថយ​​​អត្រា​​​មរណ​​​ភាព​​​នៅ​​​តាម​​​ដង​​​ផ្លូវ​​ក្នុង​​​ប្រទេស​​​កម្ពុជា។ មាត្រា​មួយ​នៅ​ក្នុង​​​​សេច​​​ក្ដី​​​ព្រាង​​​ច្បាប់​​​ថ្មី​​​នេះ​​​កំណត់​​​ចំនួន​អ្នក​រួមដំណើរ​តាម​ទោចក្រ​យានយន្ត​​​ត្រឹម​តែ​ពីរ​នាក់​ ព្រមទាំង​​​​​កុមារ​មួយ​​​នាក់​។ ​​​អ្នក​​​បើក​​​បរ​​​ទោ​​​ចក្រយានយន្ដ​​ អ្នក​​​រួម​​​ដំណើរ​​​ គិត​​​ទាំង​​​កុមារ​​​ត្រូវ​​​ពាក់​​​មួក​​​សុវត្ថិភាព​​​ដែល​​​កំណត់​​​តាម​​​ស្ដង់​​​ដា​​​រអន្ដរជាតិ។​​​​សេចក្តី​ព្រាង​ច្បាប់​នេះ​ប្ដូរ​​​ល្បឿន​​កំណត់​​​​អតិបរមា​​​ក្រៅ​​​ក្រុង​​​ពី​​​៩០​​​គីឡូម៉ែត្រ​​​ក្នុង​​​មួយ​​​ម៉ោង ​​​មក​​​ត្រឹម​​​៨០​​​គីឡូម៉ែត្រ​​​ក្នុង​​​មួួយ​​​ម៉ោងនិងក្នុង​​​ទី​​​ប្រជុំ​​​ជន​​​ពី​​​៦០​​​គីឡូ​​​ម៉ែត្រ​​​ក្នុង​​​មួយម៉ោង ​​​មក​​​ត្រឹម៤០​​​គីឡូម៉ែត្រ​​​ក្នុង​​​មួយម៉ោង​​​។ សេច​​​ក្ដី​​​ព្រាង​​​ច្បាប់​​​នេះក៏​​​បាន​​​រួម​​​បញ្ចូល​​​ទាំង​​​ការ​​​ដំឡើងប្រាក់​​​​​​ពិន័យ​​​ជា​ច្រើន​ផង​​​ដែរ​​​។​​​​​​ ប្រាក់​​​ពិន័យ​​​សម្រាប់​​​អ្នក​​​បើក​​​បរ​​​ដែល​​​គ្មាន​​​ប័ណ្ណបើក​​​បរ​គឺ​មាន​ចំនួន​ចាប់​ពី​១២៥.០០០​​​​​​រៀល ដល់​​​​​​​១លាន​​​​រៀល។ មានប្រសាសន៍​​​នៅ​​​ឯ​​​សិក្ខា​​​សាលា​​​ស្ដី​​​ពី​​​សេចក្ដី​​​ព្រាង​​​ច្បាប់​​​នេះ​​​កាល​​​ពី​​ម្សិលមិញ​​​លោក ត្រាំ អុីវតឹក រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សាធារ​​​ណ​​​ ការ​​​ និង​​​ដឹក​​ជញ្ជូន​​​បាន​​​លើក​​​ឡើង​​​ថា៩៥​​​ភាគ​​​រយ​​​នៃ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​បណ្ដាល​​​មក​​​ពី​​​កំហុស​​​របស់​​​មនុស្ស​​​ ហើយ​​​ថាត្រូវ​​​តែ​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់​​​ថ្មី​​​​នេះ​ដើម្បី​​​​​​កាត់​​​បន្ថយ​​​​​​គ្រោះ​​​ថ្នាក់​។​​​ លោក​​​បាន​​​លើកឡើង​​​ថា“គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នៅ​​​តែ​​​កើនឡើង​​​ជារៀង​​​រាល់​​​ឆ្នាំ​​​ហើយ​​​បើ​​​យើង​​​គ្មាន​​​វិធាន​​​ការ​​​បន្ទាន់​​​ ដើម្បី​​​​ទប់​ស្កាត់​​​​វា​​​ទេ​ ស្ថាន​​​ភាព​​​នេះ​​​នឹង​​​មិន​​​អាច​​​គ្រប់​​​គ្រង​​​បាន​​​ឡើយ​​​​​​”។ លោក​​​បាន​​​បន្ដ​​​ថាហេតុ​​​ផល​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​ច្បាប់​​​តឹង​​​រុឹង​​​ជាង​​​មុន​អំពី​​​​ការ​​​ពាក់​​​មួក​​​សុវត្ថិភាព​​​នេះគឺ​​​ដោយ​​​សារតែ​​​៦៩​​​ភាគ​​​រយ​​​នៃ​​​អត្រា​​​មរណភាព​​​​ពាក់​ព័ន្ធ​នឹង​​អ្នក​​​ធ្វើ​​​ដំណើរ​​​​​​តាម​​​ទោចក្រយានយន្ដ​​​គឺ​​​​បណ្តាល​មក​​​ពី​​​​​​​​ការ​​​ប៉ះ​​​ទង្គិច​ក្បាល​​​​ខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោងតា​ម​លោកហ៊ឹម​​​ យា៉ន​​​ប្រធាន​ នា​យក​​ដ្ឋាន​​សណ្តាប់​ធ្នាប់​សាធា​រណៈនៃ​ក្រសួ​ង​មហា​​ផ្ទៃបា​ន​ឲ​្យ​ដឹង​​ថា​​​ ​ចំ​នួ​ន​​គ្រោះ​ថ្នាក់​​​​​ និង​​ចំនួន​អ្នក​ស្លាប់​​តាម​ផ្លូវ​ ដែ​ល​មាន​ចំនួន​​​ខ្ពស់​បំ​ផុត​នៅ​ក្នុង​​តំ​បន់​ បា​ន​​​ថយ​ចុះ​បន្តិច​មក​ទល់​ពេល​នេះ​ក្នុង​​ឆ្នាំ​នេះ​។ ​​ក្នុ​ង​ឆមា​ស​​ដំ​បូ​ង​នៃ​ឆ្នាំ​​២០១២ ​លោក​...

រាជរដ្ឋា​ភិបាល​​ព្រាង​ច្បាប់​ស្តីពីអគ្គិភ័យ​ដើម្បីបង្ការ​កំុ​ឲ្យ​មាន​អគ្គិភ័យ​កើត​ឡើងច្រើនពេក​​​

កាលពី​ម្សិលមិញ ​​មន្ដ្រី​ក្រសួង​មហា​ផ្ទៃ​ម្នាក់​បានថ្លែង​ថា ក្រសួង​​មហា​ផ្ទៃ​កំពុង​តែ​​ធ្វើ​សេចក្តី​​ព្រាង​ច្បាប់ស្តីពីការបង្ការអគ្គិភ័យ ដែល​តម្រូវឲ្យ​គ្រប់អាជី​វកម្ម​ និង​ប្រជា​ពល​រដ្ឋ​ចាំ​បាច់​ត្រូវបំពាក់​បំពង់ពន្លត់​​អគ្គិភ័យគ្រប់​ៗគ្នា ហើយ​​អគារ​​ខ្ពស់ៗ​ត្រូវមានច្រកអាសន្ន ដើម្បី​រត់​គេច​ចេញ​​នៅពេល​មាន​អគ្គិភ័យ​កើតឡើង​។ លោក​ អ៊ុក​ គឹម​ឡេក អនុរដ្ឋលេខាធិ​ការ​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ថា ប្រសិន​​បើ​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​នោះ​អាជី​វករ ត្រូវ​ត្រៀមខ្លួនរើរបស់របរណាដែលងាយ​​ឆេះ​ចេញពី​តូប​របស់​ខ្លួន ​​ហើ​យ​ចំពោះ​អ្នកណា​មិន​គោរព​​តាមច្បាប់​នេះ​​ អាចត្រូវ​ប្រឈម​នឹង​ការផាក​ពិន័យ​ និង​ការជាប់​ពន្ធនាគារ​ទៀត​ផង​​។ លោក​ អ៊ុក​ គឹម​ឡេក​ ​អះអាងថា “​យើង​​នឹង​​ត្រួតពិនិត្យ​តាមបណ្តាអគារ​ខ្ពស់​ៗ​ មាន​ដូច​ជាសណ្ឋារគារ​ ផ្ទះ​សំណាក់​ និង​​ផ្សារទំនើបដើម្បី​ឲ្យច្បាស់​ថា ​ពួកគេមាន​ប្រព័ន្ធ​សម្រាប់​ពន្លត់អគ្គិភ័យ​ដូចដែលមានចែងក្នុង​ច្បាប់​​នេះដែរឬទេ”។លោកគឹមឡេក ​បដិសេធមិនពិភាក្សា​លម្អិត ​​អំពីកម្រិតទោសនិង​ថា​តើ​អគារកម្ពស់ណា​ទើបតម្រូវ​ឲ្យមាន​ច្រក​អាសន្ន​ដើម្បីរត់គេចពី​អគ្គិភ័យឡើយ​​​”។​ លោក​អះអាងបន្ដ​​​ថា “ ប្រសិន​​បើពួកគេ​​ពំុ​មាន​ប្រព័ន្ធ​ការពារអគ្គិភ័យទេនោះ​ទេ​​​ យើង​នឹង​មិន​អនុញ្ញាតឲ្យ​ពួកគេ​សាងសង់​ឡើយ​​”​។ ​អ្នក​ជំនាញ​ការ​ខាង​បង្ការ​​អគ្គិ​ភ័យ​បាន​មាន​ប្រសាសន៍ថា​ ​ច្បាប់​នេះមិន​ទំនង​ជាមិន​អាច​​អនុវត្ត​បាន​ត្រឹមត្រូវ​នោះ​ទេ​។ លោក​ ប៉ូល​ ហឺហ្វត​ ( Paul Hurford) អ្នក​ពិគ្រោះយោបល់របស់​រដ្ឋា​ភិបាលអំ​ពី​បញ្ហា​អគ្គិភ័យ​ និងជានាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ការពារសុវត្ថិភាព​អគ្គិភ័យនៅក្នុងប្រទេស​កម្ពុជា​ ដែល​លក់​ឧបករណ៍​សម្រាប់​ការ​ពារ​អគ្គិភ័យ​បាន​មាន​ប្រសាសន៍​ថា ​​ច្បាប់នេះ​គឺ​ជា​ការ​ជំហានក្នុង​ទិសដៅ​ត្រឹមត្រូវ​ ប៉ុន្ដែ​វា​មាន​ការលំបាក​ក្នុង​ការ​អនុវត្ត​។​ លោក​បានបន្តថា​ “ រដ្ឋាភិបាល​កំពុង​តែ​បោះ​ជំហាន​ទៅមុខ​​ ប៉ុន្ដែ​មានការ​យឺតយា៉វ​បន្តិច។​ច្បាប់នេះ​ត្រូវ​ប្រើ​រយៈពេល​យូរ​ ដើម្បី​អនុវត្តន៍”​​។ សេចក្តីព្រាង​ច្បាប់​ថ្មី​នេះ បានចាប់ផ្តើមក្នុងរយៈពេលជាង​​មួយ​សបា្ដាហ៍​​ ក្រោយ​ពី​មាន​អគ្គិភ័យដ៏ធំ​បាន​បំផ្លិច​បំផ្លាញផ្ទះ​សម្បែង​ប្រមាណ៥៧​ខ្នង​ នៅ​ផ្សារទួល​សង្កែ ​ក្នុង​រាជធានី​ភ្នំពេញ​​។​ កាលពី​ឆ្នាំមុន​​រដ្ឋាភិបាល​មាន​បំណង​កាត់​បន្ថយ​ករណីកើតមានអគ្គិភ័យក្នុង​រាជធានី​ភ្នំពេញ​ ដោយខិតខំ​លក់​បំពង់​ពន្លត់​អគ្គិភ័យ​តាមកន្លែងធ្វើអាជី​វកម្ម។​ប៉ុន្ដែ​ ការ​ខិតខំ​ប្រឹង​ប្រែង​នោះ ត្រូវទទួលរងការរិះគន់​​ភ្លាម​ៗ ​ក្រោយ​​ពីម្ចាស់អាជីវកម្មបានត្អូញត្អែ​រថា ​មន្ដ្រី​នគរបាល​បាន​​បង្ខំ​ឲ្យពួកគេ​ទិញ​បំពង់​ពន្លត់​អគ្គិភ័យក្នុងតម្លៃខ្ពស់​ព្រម​ទាំង​ទារ​លុយ​​បន្ថែមទៀតផង​។​ លោក​​ អ៊ុក​ គឹម​ឡេក មាន​ប្រសាសន៍​ថា​ ច្បាប់​អគ្គិភ័យ​ថ្មី​ នឹងអាចជួួយកាត់បន្ថយអំពើ​ខុសឆ្គងទាំង​នេះ។ ​ លោកបានបន្ដថា “ យើងនឹងដាក់ទោស​មន្ដ្រី​ទាំាង​ឡាយណា ដែល​ទារប្រាក់​​ពី​ប្រជា​ពលរដ្ឋ​។យើងនឹង​​ផ្ដន្ទាទោសពួក​គេ​ឲ្យ​ជាប់​ពន្ធនាគារ​ចាប់​ពីប្រាំ​មួយ​ខែដល់​ពីរឆ្នាំ​”។​ ស្របពេល​មានការប្រណាំង​ប្រជែង​​ក្នុង​ការ​កសាង​អាគារ​​កប់​ពពកនៅក្នុងរាជធានី​ ភ្នំ​ពេញនាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​ បានក្លាយ​ជា​ស្ថាប័នដ៏សំខាន់មួយដែលទាមទារ​ឲ្យ​មាន​ការពង្រឹងសមត្ថភាពរបស់ខ្លួនតាម​រយៈ​ការ​បំពាក់ឧបករណ៍ថ្មីៗថែមទៀត ដោយសារ​រថយន្ដពន្លត់អគ្គិភ័យ​នៅក្នុងរាជធានី​ នា​ពេល​ បច្ចុប្បន្ននេះ នៅ​តែ​មិន​ទាន់​អាច​បាញ់​ពន្លត់​អគ្គិភ័យនៅតាម​អាគារ ដែល​មាន​កម្ពស់​លើស​ ពី​១០ជាន់​បានឡើយ​៕​ ប្រែសម្រួល​ដោយ​​លីដារ៉ូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ការ​បរទេស​អះអាង​ពី​​តួនាទី​របស់​ខ្លួន​អំឡុង​របប​ខ្មែរ​ក្រហម​

លោក​ ហោណាំហុងរដ្ឋមន្ត្រីក្រសួង​ការ​បរទេស​ កាល​ពី​ម្សិលមិញបាន​រិះគន់​មេធាវី​ការពារ​ក្ដី​មួយ​ចំនួន​ របស់សាលាក្ដី​ខ្មែរ​ក្រហម​ ពី​បទ​“ កកូរកកាយ រឿងដ៏​​ចម្រូង​ចម្រាសរបស់​ឥស្សរ​ជនជាន់​​ខ្ពស់​” បន្ទាប់​ពីមានសាក្សីម្នាក់​បាន​អះអាង​នៅ​​ក្នុង​សវនា​ការ​ថា ​លោក​ ហោណាំហុង ទទួល​ខុស​ត្រូវ​មណ្ឌល​កែ​ប្រែ​បឹង​ត្របែក​ក្នុង​របប​ ប៉ុលពត។ លោករចឺមតុនសាក្សី​ម្នាក់​ ដែល​ធ្លាប់​ធ្វើ​ជា​ប្រធាន​រដ្ឋបាលរបស់​ការិយាល័យ​ប-១ ​ក្នុង​ក្រសួង​ការបរទេស​ បាន​​​ធ្វើ​ការអះ​អាង ​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​អង្គារ​ អំឡុង​ពេល​មាន​ការសួរ​ដេញ​ដោលពីលោកអែនឌ្រូអៀណូ​ហ្សុី (Andrew Ianuzzi) មេធាវី​ការពារ​ក្ដី​របស់​ នួន​ ជា។ ក្រុម​មេធាវី​ការ​ពារ​ក្ដី​របស់​ នួនជាមាន​បំណង​លើក​ឡើង​អំពី​បទ​ពិសោធរបស់​មន្ត្រី​ជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាល​សព្វថ្ងៃ​ ក្នុង​របប​ខ្មែរ​ក្រហម​ រួម​មាន​លោក ហោណាំហុងដែល​បាន​ត្រឡប់​ពី​ប្រទេស​បារាំង​ មក​កាន់​ប្រទេស​កម្ពុជា​វិញក្នុង​ឆ្នាំ១៩៧៥ ហើយ​ត្រូវ​​ជាប់ឃុំឃាំង​ក្នុង​មណ្ឌល​កែប្រែ​បឹង​ត្របែកជា​មួយ​នឹង​បញ្ញវ័ន្ដ​រាប់​រយ​នាក់ព្រម​ទាំង​អ្នក​ការទូត​ផ្សេងៗ​ទៀត​ផងដែរ​។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិលមិញ​ លោកហោណាំហុងបាន​ថ្លែង​ថាលោកគឺ​ជា​អ្នក​ទោស​នៅក្នុង​មណ្ឌល​កែប្រែ​បឹង​ត្របែក​ តែ​ទោះ​ជា​យ៉ាងណា ​លោក​មិន​បាន​បដិសេធ​ចំពោះ​ការ​អះអាង​ថា លោក​ទទួល​ខុស​ត្រូវ​ក្នុងមណ្ឌល​កែប្រែ​នេះ​ទេ​។លោក​ ហោ ណាំហុង ​បាន​​​ថ្លែង​​​​ថា “វា​គឺ​ជា​រឿង​មួយ​អកុសល​ណាស់ ​នៅ​​​ពេល​​​អ្នក​ដែល​ព្យាយាម​ការ​ពារ​កេរ្ដិ៍​ឈ្មោះឲ្យរបប​ខ្មែរ​ក្រហម​ម្នាក់...

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ធានាថា វិទ្យុ​សម្បុក​ឃ្មុំ​នឹង​មិន​បិទដោយ​សារតែ​ម្ចាស់​ប្រព្រឹត្ត​ខុស​ទេ​

ខណៈ​ដែល​វិទ្យុ​សម្បុក​ឃ្មុំ​មាន​ការ​ពុះពារ​ដ៏លំបាក​​ បន្ទាប់​ពីការ​ចាប់​ខ្លួន​លោក ម៉មសូណងដូ ដែល​ជា​ម្ចាស់​វិទ្យុ​នេះលោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបាន​ធានា​ចំពោះ​ស្ថានី​យ​វិទ្យុ​នេះថា វិទ្យុ​​នេះ​នឹង​មិន​បិទ​ដោយ​សារ​តែ​​ប្រធាន​វិទ្យុ​នេះ​​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ។ លោក​បានមាន​ប្រសាសន៍​ថា“ ខ្ញុំ​សូម​ឆ្លើយ​​តប​ថាវិទ្យុ​នេះ​មិន​ខុស​ទេ។មិន​មែន​ខឹងគោវាយ​រទេះនោះ​ទេ។ ពួកគេ​បាន​​ឃោសនា​ថាវិទ្យុ​នេះ​​នឹង​ត្រូវ​បិទ​ដោយ​សារតែ​ការ​បំបាត់​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ។វិទ្យុ​នេះ​គ្មាន​កំហុស​ទេ​។នរណា​អាច​បិទ​វិទ្យុ​នេះ?”។ លោក​ ម៉មសូណង់ដូត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​មុន តាម​ការ​ចោទ​ប្រកាន់​ពី​បទ​បង្កើត​ចលនា​អបគមន៍​ក្នុង​ខេត្ត​ក្រចេះ​។ ​លោកម៉មសូណង់ដូគឺ​ជា​អ្នក​រិះ​គន់​រដ្ឋា​ភិបាលឥត​សំចៃមាត់​ ដែល​ស្ថានីយ​របស់​លោក​​​មាន​ឈ្មោះ​ល្បី​ចំពោះ​​កម្ម​វិធី​រិះគន់ហើយ​ការ​ចាប់​ខ្លួន​លោកម៉មសូណង់​ដូ ​ធ្វើ​ឲ្យ​មាន​កំហឹង​ពី​អង្គការ​សិទ្ធិ​មនុស្ស​​ ដែល​​បាន​និយាយ​ថាវា​​គ្រាន់​តែ​ជា​លេស​​មួយ​ ដើម្បី​​បំបិទ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ ហើយ​បន្ទាប់​មក​​បិទ​វិទ្យុ​សម្បុក​ឃ្មុំ។ ទោះជាយ៉ាង​ណា លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់ថា ការ​បក​ស្រាយ​បែប​នេះមិន​ត្រឹម​ត្រូវ​ទេ។លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែនបាន​មាន​ប្រសាសន៍​នៅ​ឯ​ពិធី​ប្រគល់​សញ្ញា​បត្រ​នៅ​វិទ្យា​ស្ថាន​ជាតិ​អប់​រំ​ថា ស្ថានីយ​វិទ្យុ​នេះ​គ្មាន​កំហុស​ទេ។  លោក​បានមាន​ប្រសាសន៍​ថា “ វិទ្យុ​នេះ​មិនខុស​ទេ ដូច្នេះ​គ្មាន​នរណា​ម្នាក់​​ហ៊ាន​​ប៉ះ​ពាល់​វិទ្យុ​នេះ​​បានឡើយ​។ប៉ុន្ដែម្ចាស់​វិទ្យុ​នេះ​ខុស​ ដូច្នេះ​ពួកគេ​ចាត់​វិធានការ​ប្រឆាំង​នឹង​ម្ចាស់​”។ សកម្មភាព​​នេះ​ត្រូវ​បាន​​ទទួល​រង​ការ​រិះ​គន់​យ៉ាងខ្លាំង​ពី​សំណាក់​​ក្រុម​អ្នក​គាំ​ទ្រ​ និង​អង្គការ​សិទ្ធិ​មនុស្ស​ ដែល​បាន​និង​កំពុង​តែ​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះលែង​លោក ម៉មសូណង​់ដូ។សមាជិក​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​របស់​លោក គឺសមាគម​អ្នក​ប្រជាធិបតេយ្យ​ បាន​ស្នើ​ឲ្យ​ស្ថានទូត​បរទេស​គាំ​ទ្រ​ និង​ធ្វើ​ញតិ្ត​ទ្រង់​ទ្រាយ​ធំមួយ​អំពាវ​នាវ​ឲ្យ​មានការ​ដោះ​លែង​រូប​គាត់​។ លោក ជា បម្រុង អនុប្រធាន​សមាគម​នេះ​បាន​មាន​ប្រសាសន៍​ថា “ យើង​បាន​ទទួល​ស្នាម​មេដៃ​ជា​ង​៧០​.០០០​ពី​អ្នក​ភូមិ”។​ ទោះ​ជា​យ៉ា​ងនេះក្ដីទង្វើ​បែបនោះ​ត្រូវ​បាន​រិះគន់​​ដោយ​លោកហ៊ុនសែនដែល​បាន​ប្រាប់​ក្រុម​អ្នក​គាំ​ទ្រ​ថា វាមាន​សារៈ​សំខាន់​ថែម​ទៀត​សម្រាប់​លោកម៉មសូណង់ដូក្នុង​ការ​​ធ្វើ​ឲ្យ​ប្រាកដ​ថា លោក​បាន​ត្រៀម​រៀប​ចំការ​ពារ​ដ៏រឹង​មាំ​។ លោក​បាន​មាន​ប្រសាសន៍​ថា“ រក​មេធាវី​ពូកែ​មក​ការពារ​​ទៅ។ស្នាម​មេដៃ​មិន​យក​ជា​ការ​ទេ...​អ្នក​អាចធ្វើ​ញត្តិ​ផ្តិត​​មេដៃ​ ក៏ប៉ុន្ដែ​ វា​មិន​មាន​ឥទ្ធិ​ពល​ដល់​សេចក្ដី​សម្រេច​របស់​តុលាការ​ឡើយ”។ នៅ​ឯ​វិទ្យុ​សម្បុក​ឃ្មុំ​ថ្ងៃ​នេះ​ ក្រុម​អ្នក​គាំ​ទ្រ​លោកម៉មសូណង់ដូនឹង​ធ្វើ​ពិធី​បួង​សួង​ជួស​មុខ​ឲ្យ​នាយក​ដែល​ជា​ប់​ពន្ធនា​គារ​របស់​ខ្លួន​។លោកហួនផានណារីអគ្គ​លេខា​ធិការ​​សមាគម​អ្នក​ប្រជាធិបតេយ្យ​ ​មាន​ប្រសាសន៍​ថា​ “ យើង​នឹង​បួង​សួង​ ដើម្បី​រំឭក​ដល់​អ្នក​ទាំង​ឡាយ​ ដែល​ផ្ដល់​ចម្លើយ​​ចោទ​ប្រកាន់​គាត់​​ ដើម្បី​រំឭក​ពី​ពាក្យ​សម្តី​​របស់​​ពួកគេ​ពី​ព្រោះ​គាត់​មិន​ពាក់​ព័ន្ធ​ក្នុង​រឿង​នេះទេ”៕ ប្រែ​សម្រួល​ដោយចេវប៊ុននី​​

អ្នក​ប្រើ​ប្រាស់​​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​​ប្រទេស​កម្ពុជា​​ កើន​ឡើង​គួ​រឲ្យកត់​សម្គាល់​

​ទិ​ន្ន​ន័យ​ផ្តល់​ដោយ​ក្រុម​ហ៊ុន​​តាម​ដាន​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​បង្ហាញ​កាលពី​ម្សិល​មិញ​ថា ចំនួន​គណនី​អ្នក​ប្រើ​ប្រាស់ហ្វេស​ប៊ុក​ជា​​ប្រ​ចាំ​នៅ​​ក្នុង​ប្រទេស​​​កម្ពុជា​​ បាន​កើ​ន​ឡើង​ជាង១១៣.០០០​នាក់​ក្នុង​រយ:ពេល​ប្រាំ​មួយ​ខែ​កន្លង​មក​នេះ​គឺ​បាន​កើន​​​ដល់​ជិត៦០០.០០០​នាក់។ ក្រុម​ហ៊ុន Social Bakers ​ដែល​ប្រ​មូល​និង​ចែក​ចាយ​ទិន្និន័យ​​ហ្វេសប៊ុក​ ​លើ​ក​ឡើង​ថាគិត​មក​ទល់​ថ្ងៃ​ម្សិល​មិញ​នេះ មាន​គណ​នី​ហ្វេស​ប៊ុក​ ចំនួន៥៨៣​.៩២០​ក្នុង​ប្រទេស​កម្ពុជា ​ដែល​៥០ភាគ​រយ​ក្នុង​ចំណោមនោះ​ ជា​​​អ្នក​ប្រើ​ប្រាស់​ ដែល​មាន​អាយុ​ចន្លោះ​ពី​​១៨​ឆ្នាំ​ ដល់​២៤​ឆ្នាំ​។ក្រុម​ហ៊ុន​នេះបាន​​បន្ថែម​ថា៦២​ភាគរយ​នៃ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ជា​បុរស​។ក្នុង​ពេល​ថ្មីៗ​នេះ​ ចំនួន​ប្រើ​ប្រាស់​គេហ​ទំព័រ​នេះ​ បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​​ប្រហែល​១០.០០០​គណនី​ត្រូវ​បាន​បង្កើត​ឡើង​ជា​រៀង​រាល់​សប្ដាហ៍​ក្នុង​រយៈពេល​ពីរ​ខែ​មក​នេះ។ និន្នាការ​ស្រដៀង​គ្នា​នេះក៏កើត​មាន​ក្នុង​ប្រទេស​ផ្សេង​ៗទៀតដែរ​​នៅ​អាស៊ី​អា​គ្នេយ៍​ដូចជា​ប្រទេស​ឥណ្ឌូណេស៊ី ឡាវហ្វីលីពីនថៃ និង​វៀតណាម​ជាដើម។ លោក (ជេរិមីយ៉ះ អ៊ូយ៉ាង) Jeremiah Owyang អ្នក​វិភាគផ្នែក​ឧស្សាហកម្ម​នៅ​ក្រុម​​ហ៊ុន ​អាល់ម៉េធឺគ្រុប​ (Altmeter Group) ដែល​មាន​មូល​ដ្ឋាន​នៅ​​ស៊ីលីខុន វ៉ាឡេ សហ​រដ្ឋ​អាមេរិក ​មាន​ប្រសាសន៍​ថា ហេតុផលខ្លះ​នៃ​ការកើន​ឡើង​ចំនួន​​ប្រជា​ជនកម្ពុជា ដែល​​ប្រើ​ប្រាស់​ហ្វេស​ប៊ុក អាច​ពាក់​ព័ន្ធ​នឹង​សមាជិក​ក្រុម​គ្រួសារ​ ដែល​ចង់​ទាក់​ទង​​ទៅ​សាច់​ញាត​ិ ដែល​បាន​ទៅ​បរទេស ដើម្បីស្វែង​រក​ការ​ងារ​ធ្វើ។ ​លោក​បាន​មាន​ប្រសាសន៍​បន្ថែមថា​“ វា​ប្រហែល​ជា​ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​ខ្ញុំបាន​ឃើញនៅ​​​ក្នុង​ទីក្រុង​ម៉ានីល និងក្នុង​​ប្រទេស​ផ្សេង​ៗទៀត នៅអាស៊ី​អាគ្នេយ៍ ដែល​មាន​វណ្ណៈ​អ្នក​ធ្វើការ​ច្រើន​ ដែល​កំពុង​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ដើម្បី​ទំនាក់​ទំនង​ទៅ​ក្រុម​គ្រួសារ។ យុវជន​ម្នាក់ឈ្មោះ ហេង រតនា​ពិសិដ្ឋ និស្សិត​នៅ​សាកល​វិទ្យាល័យ​លីម​កុកវីង (Limkokwing) ក្នុង​រាជ​ធានី​ភ្នំពេញ បាន​បង្កើត​​គណ​នីរបស់ខ្លួន​កាលពី​ពីរ​ឆ្នាំ​មុន​ ដើម្បី​ទំនាក់​ទំនង​ទៅ​សាច់ញាតិ​ម្នាក់​ ដែល​បាន​ចាក​ចេញ​ពី​កម្ពុជាទៅ​កាន់​អឺរ៉ុប។ យុវជន​វ័យ​១៨​ឆ្នាំរូប​នេះ ដែល​បាន​អង្គុយ​ជាមួយ​មិត្ត​ភក្ដិ​បើក​​មើល​គណនី​ហ្វេស​ប៊ុក...

អ្នក​តវ៉ា​ដែល​រលូត​កូន​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្តឹង​មន្ត្រី​នគរបាល​ និង​មន្ត្រី​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ​

ស្ត្រី​អាយុ​២៥​ឆ្នាំ​ម្នាក់​ ដែល​បាន​រង​គ្រោះ​ដោយ​សារ​ការ​រលូត​កូន​ បន្ទាប់​ពី​នគរបាល​បាន​វាយ​ និង​ទាត់​​ក្នុង​អំឡុង​​ការ​តវ៉ា​មួយ​កាល​ពី​ខែ​មិថុនា​ បាន​ដាក់​ពាក្យ​បណ្ដឹងទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​ដើម្បី​ប្តឹង​មន្ត្រី​​ និង​នគរ​បាល​ខណ្ឌ​ជា​ច្រើន​រូប​ កាល​ពី​ម្សិល​មិញ​ ។ អ្នក​ស្រីបូវស្រីស្រស់បាននិយាយ​​កាលពី​ម្សិលមិញ​ថា “ ខ្ញុំ​មិន​ចង់​បាន​ប្រាក់​ជា​សំណង​នោះ​ទេ​ ខ្ញុំ​ចង់​ឲ្យ​តុលាការ​រក​​យុត្ដិ​ធម៌​ឲ្យ​ខ្ញុំពី​ព្រោះ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ​”។ លោកប្រាក់​ សាវុធក្រឡាបញ្ជី​នៅ​ការិយា​ ល័យ​ព្រះរាជអាជ្ញា បាន​មាន​ប្រសាសន៍​​ថាលោក​បាន​ទទួល​ពាក្យ​បណ្ដឹង​នេះ​​ដែល​បាន​ប្ដឹង​​ លោក​ ភួងម៉ាឡៃ​ ស្នង​ការ​រង​នគរ​បាល​​​រាជធានី​ភ្នំពេញ​  និង​លោកសុខពេញវុធជា​អភិបាល​រង​ខណ្ឌ​ដូន​ពេញ​ និង​មន្ត្រី​នគរបាល​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​ផ្សេងទៀត​ ដែល​តាម​ចោទ​ថា​​ បាន​ទាត់​អ្នក​ស្រី​ ហើយ​លោក​បាន​និយាយ​​ថាលោក​នឹង​បញ្ជូន​ពាក្យ​បណ្ដឹង​នោះ​ទៅ​លោក​​ព្រះរាជ​អាជ្ញា​។ កាល​ពី​ថ្ងៃ​ទី​២៧​ ខែមិថុនាអ្នក​ស្រីស្រី​ ស្រស់​ ដែល​មាន​ផ្ទៃ​ពោះ​ពីរ​ខែបាន​ចូល​រួម​ធ្វើ​ការ​តវ៉ាដោយ​សន្ដិវិធី​​ ដើម្បី​គាំទ្រ​ស្ត្រី​អ្នក​ភូមិ​បឹង​កក់​១៣នាក់​ដែល​បាន​ជាប់​ពន្ធនាគារ​ ហើយ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ​​ជា​បង​ស្រី​របស់​អ្នកស្រី​ ឈ្មោះបូវសោភា។ ស្ត្រី​ទាំង​១៣​នាក់​​កាល​ពី​ដំបូង​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះ​ កាល​ពី​ថ្ងៃ​ទី​២៤ខែ​ឧសភាដោយ​សារ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​​ចេញ​ពី​តំបន់​បឹង​កក់​ ប៉ុន្ដែ​ ក្រោយ​​ពី​មាន​ការ​ថ្កោល​ទោស​ពី​សំណាក់​​អង្គការ​សិទ្ធិ​មនុស្ស​ ​សាលាឧទ្ធរណ៍​​​បាន​កាត់​បន្ថយ​ទោស​របស់​ពួក​គេ​។ នៅ​ថ្ងៃ​ដែល​សាលា​ឧទ្ធរណ៍​កំពុង​ជំនុំ​ជម្រះ​ក្ដី​ អ្នកស្រីស្រីស្រស់​ បាន​​ចូល​រួម​ការ​តវ៉ា​​នៅ​តាម​ដងផ្លូវ​នៅ​មាត់​ទន្លេ​ ហើយ​បាន​ក្លាយ​ជា​ហិង្សា​ដោយ​សារ​នគរបាល​បាន​រុញ​ច្រាន​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​ក្រោយ​វិញ​។ បន្ទាប់​ មក​នគរបាល​ម្នាក់​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​ បាន​ទាត់​អ្នក​ស្រី​ ស្រីស្រស់ ដួល​ទៅ​នឹង​ដី​...

មេធាវី​លោក ម៉ម សូណង​់ដូ ៖ មាន​ការ​អះអាង​ផ្លូវ​ច្បាប់​តិច​តួច​ចំពោ​ះ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​

ក្នុង​ពាក្យ​បណ្ដឹង​មាន​១០​ទំព័រ មេធាវី​របស់​លោក​ ម៉ម​ សូណង់ដូម្ចាស់​ស្ថានីយ​វិទ្យុ​ឯក​រាជ្យ​កាលពី​ម្សិល​មិញ​បាន​ជំរុញ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះ​លែង​កូន​ក្ដី​អាយុ​៧១​ឆ្នាំ​របស់​ខ្លួន​ ឲ្យនៅ​ក្រៅ​ឃុំ​​បណ្ដោះ​អាសន្នដោយ​លើក​ឡើង​​ថា គាត់​​មិន​​រត់​​គេច​ខ្លួន​ឡើយ​ ហើយ​​ថា​មិន​មាន​ហេតុ​ផល​​ផ្លូវ​ច្បាប់​​រឹង​​មាំ​ដើម្បី​ឃុំ​ខ្លួន​គាត់​​ឡើយ​។ លោក​ សុកសំអឿននាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​របស់​លោកម៉ម​ សូណង់ដូ ​មាន​ប្រសាសន៍​​ថា"យោង​តាម​មាត្រា​២០៤ នៃ​ក្រមនីតិ​វិធី​រដ្ឋ​ប្បវេណី​ចែង​ថា មាន​ប្រាំ​មួយ​ចំណុច​ ដែល​អាច​ជា​ហេតុ​ផល​សម្រាប់​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ហើយ​ខ្ញុំ​គិតថា មិន​មាន​​ហេតុ​ផល​ណាមួយ​​ក្នុង​ការ​បន្ដ​ឃុំ​ខ្លួន​លោកម៉មសូណង​់ដូទេ”។ មេធាវី​បាន​ធ្វើ​សំណើសុំ​​ឲ្យ​មាន​ការ​ដោះ​លែង​លោកម៉ម​ សូណង់​ដូនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​​ជា​លើក​ទី២ហើយ ​ចាប់​តាំង​ពី​ការ​ចាប់​ខ្លួនគាត់នៅ​ថ្ងៃទី​១៥ ខែកក្កដា។នាយក​វិទ្យុ​សម្បុក​ឃ្មុំដែល​និយាយ​គ្មាន​សំចៃ​ និង​ជា​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​គ្រាំ​ទ្រ​​សិទ្ធិ​មនុស្ស គឺ​សមា​គមអ្នក​ប្រជា​ធិប​តេយ្យ​នោះ ​លោក​ ម៉​មសូណង​ដូត្រូវ​បាន​ចោទ​ប្រកាន់​បួន​ករណី ទាក់​ទង​នឹង​ការ​បង្កើត​​ចលនា​អបគម​ន៍។ ប៉ុន្ដែ ខណៈ​ដែល​ការ​ចោទ​ប្រកាន់​ទាំង​នេះ​​បាន​រង​ការ​​រិះ​គន់​យ៉ាង​ខ្លាំ​ងហើយ​រឿង​ក្ដី​ប្រឆាំង​នឹង​លោក​ ម៉មសូណង់ដូហាក់​ដូច​ជា​​មិន​រឹង​មាំនោះ​ លោក​អាច​ត្រូវ​បាន​ឃុំ​ខ្លួន​​បណ្ដោះ​អាសន្ន​ ដោយ​ស្របច្បាប់​​រហូត​​ដល់​ទៅ​​១៨​ខែ។ លោកសុកសំអឿនបាន​បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​​ជោគ​ជ័យ​​នៃ​សំណើ​របស់​លោកទេ​ ក៏​ប៉ុន្ដែ​ លោក​​មាន​ប្រសាសន៍​ថា មាន​ហេតុ​ផល​ផ្លូវ​ច្បាប់​គ្រប់​គ្រាន់​ ដែលកូន ​ក្ដី​របស់​លោកគួរ​តែត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​​បណ្ដោះ​អាសន្ន។ លោក​​បាន​មាន​ប្រសាសន៍​ថា “ ដំបូង​គឺ​ជា​បទ​ព្រហ្ម​ទណ្ឌ​។អ្វី​ដែលបាន​កើត​ឡើង​នៅ​ក្នុង​ភូមិ​ប្រមា បាន​បញ្ចប់​ហើយ​ ហើយ​ស្ថិត​ក្រោម​ការ​ត្រួត​​ត្រា​របស់​នគរ​បាល​ដែល​គួរ​តែ​មាន​ភស្ដុតាង​ពី​សាក្សី​”។ ​លោកសំអឿនបាន​បន្ថែមថា “ គាត់​មាន​ផ្ទះ​មួយ​ខ្នង ​ស្ថានីយ​វិទ្យុ​មួយ​កន្លែង​ ហើយ​គាត់​បាន​ដឹង​ថា នៅ​ពេល​ដែល​គាត់​ត្រឡប់​មក​កម្ពុជាវិញ​ គាត់​នឹង​ត្រូវ​គេ​ចាប់​ខ្លួន​។គាត់​ចង់​បង្ហាញ​ពី​ភាព​គ្មាន​កំហុស​​របស់​គាត់​ ហើយ​ ​ក៏​មក​កម្ពុជាទៅ។គ្មាន​ហេតុ​ផលណា​មួយ គិត​ថាគាត់​នឹង​រត់​គេច​ខ្លួន​នោះទេ”។ គ្មាន​ការ​ឆ្លើយ​តប​ចំពោះសំណើ​ជា​ច្រើន​សុំ​អត្ថាធិប្បាយ​ពី​លោក​ស្រី​ចៅ​ក្រម​ស៊ើប​អង្កេត​​ សែមសក្ដិកូឡានិង​ព្រះ​រាជ​អាជ្ញា​រង​ មាសច័ន្ទពិសិដ្ឋទេ។អង្គការ​សិទ្ធិ​មនុស្ស​បាន​រិះគន់​ខ្លាំង​ៗ​ចំពោះ​រឿង​ក្ដី​នេះ ដោយបាន​​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា​ ជា​ការ​មិន​ត្រឹម​ត្រូវ​ និង​ជា​ហេតុផល​នយោបាយ​។​អង្គការ​សិទ្ធិ​មនុស្សបាន​​បញ្ជាក់​ថាលោកម៉មសូណង់ដូ ​បាន​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ​សម្បុក​ឃ្មុំ​នូវ​​​ពាក្យ​បណ្តឹង​ដែល​ក្រុម​អ្នក​ប្រឆាំង​មួយ​ក្រុម​​បាន​ប្តឹង​​រដ្ឋា​ភិ​បាល​កម្ពុជាទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្ដរ​ជាតិ​...

អ្នក​ភូមិ​ភ្នំ​ពេញ​តវា៉​ចំពោះ​ការ​បណ្ដេញ​ចេញពី​លំនៅ​ដ្ឋាន​របស​់ខ្លួន​​នៅ​ក្បែរ​អាកាស​យានដ្ឋាន​

ប្រជាពល​រដ្ឋ​ជាង​២៥០​គ្រួសារ​ ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​ចាក​ចេញ​ពី​លំនៅ​ដ្ឋាន​របស់​ខ្លួន​នៅ​ក្បែរ​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​​ភ្នំពេញដើម្បីបើក​ផ្លូវ​សម្រាប់​ផែន​ការ​ពង្រីក​ បាន​ដាក​់​ពាក្យ​បណ្ដឹង​កាលពី​ម្សិល​មិញទៅ​សាលា​រាជ​ធានី​ ដើម្បី​តវ៉ាចំពោះ​ការ​បណ្ដេញ​ចេញ​នេះ។ ប្រជា​ពល​រដ្ឋ​ចំនួន២៦២​គ្រួសារ​​ ដែល​រស់​នៅ​ក​្នុង​ភូមិ​ចំនួនបី ក្នុង​សង្កាត់​ចោមចៅខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​តែ​ទាម​ទារ​សំណង​​ពីព្រោះ​ពួកគេ​អះអាង​ថា ជា​ម្ចាស់​ដី​ស្រប​ច្បាប់​ ហើយ​និយាយ​ថា សេចក្ដី​ជូន​ដំណឹង​អំពីការ​បណ្ដេញ​ចេញ​នេះ បាន​រំលោភ​សិទ្ធិ​របស់​ពួកគាត់។ អ្នក​ភូមិ​បាន​ទទួល​លិខិត​មួយ​ច្បាប់​ ចុះ​ហត្ថ​លេខាដោយលោកគិតសុផាអភិ​បាល​ខណ្ឌ​ពោធិ៍សែនជ័យ កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា បញ្ជា​ឲ្យ​ពួកគាត់​ចាក​ចេញ​ពី​លំនៅ​ដ្ឋានត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ហើយ​លើក​ឡើង​ថាលំនៅ​​ដ្ឋាន​នេះ​សាង​សង់​ដោយ​អនាធិប​តេយ្យ​”។នៅ​ក្នុង​លិខិត​នេះ​ លោក​ សុផាក៏​បាន​លើក​ឡើង​ដែរ​​ថា “ រដ្ឋា​ភិបាល​នឹង​ចាត់​វិធានការ​រដ្ឋបាល​ ដើម្បី​រុះ​​រើ​លំនៅ​ដ្ឋាន​ទាំង​នេះដោយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះការ​ខូច​ខាត​​ទ្រព្យ​សម្បត្តិ​ឡើយ ប្រសិន​បើ​អ្នក​ភូមិ​មិន​ព្រម​ចេញ​នោះ”។ អ្នក​ស្រីខុងឌីណាអាយុ​៤២​ឆ្នាំដែល​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​ផ្ទះ​មួយជាន់ដែល​អ្នក​ស្រីរស់​នៅ​ជាមួយ​កូន​ប្រុស​របស់​គាត់​​នៅ​ក្នុង​ភូមិ​ថ្មគោលដែល​រង​ការ​ប៉ះ​ពាល់​​យ៉ាងខ្លាំង ​ហើយ​នៅ​កៀក​ទៅ​នឹង​អាកាស​យាន​ដ្ឋាន​ បាន​មាន​ប្រសាសន៍​ថា “ យើង​នឹង​សុំ​ឲ្យមាន​ការ​​ពន្យា​រពេល​ការ​រុះរើ​ ដើម្បី​យក​ពេល​ចរចា​គ្នា​។យើង​នឹង​បន្ដ​អំពាវ​នាវ​ដល់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនឲ្យ​ធ្វើ​អន្ដរា​គមន៍​ ដោយ​ស្នើ​សុំ​សំណង​ ប្រសិន​បើ​ពាក្យ​បណ្ដឹង​ដំបូង​បរាជ័យ​”។ អ្នក​​ស្រី​ ឌីណាបាន​មាន​ប្រសាសន៍​ថា អ្នក​​ស្រីបាន​ចំណាយ​​ប្រាក់​៥.០០០​ដុល្លារ សម្រាប់​អចលន​ទ្រព្យ​ទំហំ​៥៥​ម៉ែត្រ​ក្រឡាកាល​ពី​​ឆ្នាំ​២០០៨។ លោក​ ចាន់​ សុវ៉េតអនុ​ប្រធាន​ផ្នែក​សើុប​អង្កេត​​ប្រចាំ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុកបាន​មាន​ប្រសាសន៍​ថា ប្រជាពល​រដ្ឋ​ចំនួន​៣០០​គ្រួសារ​មក​ពី​ភូមិ​ទាំង​បី​នេះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ដោយ​ឡែក​ពី​គ្នា​មក​អង្គការ​របស់​លោក​។ លោក​បន្ថែម​ថា “ រដ្ឋាភិ​បាលគួរ​តែ​ស្វែង​រក​ដំណោះ​ស្រាយ​សម​ស្របជា​ជាង​ប្រើ​កម្លាំង​អាជ្ញាធរ​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ចេញ​។ ប្រជា​ពល​រដ្ឋ​ដែល​​បណ្ដេញ​​ចេញ​ទាំង​អស់​ត្រូវ​តែ​ទទួល​សំណង​”។ នៅ​ពេល​ត្រូវ​បាន​សួរថា តើ​អាកាស​យាន​​ដ្ឋាន​កម្ពុជានឹង​ផ្ដល់​ជំនួយ​ ឬ​ប្រាក់​ដល់​អ្នក​ភូមិ​ ឬយ៉ាង​ណា​នោះលោក​ ខែកណូរិនដាអ្នក​នាំ​ពាក្យ​របស់​អាកាស​យាន​ដ្ឋាន​បាន​បង្វែ​រ​សំណួរ​ទៅ​អាជ្ញា​ធរមូល​ដ្ឋាន។ លោកសូត្រសាតចៅ​សង្កាត់​ចោម​ចៅបាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ទាំង​នេះ​អាច​រស់​នៅ​លើ​ដី​នេះ​ដោយ​ស្រប​ច្បាប់​ ក៏ប៉ុន្ដែលោក​មិន​អាច​ដោះ​ស្រាយ​បាន​។ លោក​មាន​​ប្រសាសន៍​ថា “ តើ​ខ្ញុំ​​អាច​ជួយ​ពួកគាត់​​យ៉ាង​មេ៉ច​កេើត​? នេះជា​បទ​បញ្ជា​ពី​ថ្នាក់​លើ​”។ ​មន្ត្រី​សាលា​រាជ​ធានី និង​មន្ត្រី​ខណ្ឌ​មិន​អាច​​ទាក់​ទង​បាន ឬ​បដិសេធ​មិនធ្វើ​ការ​​​អត្ថា​ធិប្បាយ​៕ ប្រែ​សម្រួល​ដោយចេវប៊ុននី

សាក្សី​ ៖ ​ ហោ ណាំហុង​ ទទួលខុសត្រូវមណ្ឌល​កែប្រែបឹង​ត្របែក​

នៅ​ពេល​មេធាវី​របស់នួនជាព្យាយាម​ឲ្យ​និយាយម្ដង​ហើយ​ម្ដង​ទៀត​អំពី​តួនាទី​មួយ​ចំនួន​ របស់​មន្ដ្រី​ជាន់​ខ្ពស់របស់​រដ្ឋាភិបាល​​សព្វ​ថ្ងៃអំពី​តួនាទី​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ ពេល​នោះ សាក្សី​​ម្នាក់​បាន​ប្រាប់​សាលាក្ដី​ កាលពី​​​ម្សិល​មិញ​ថាលោក​ ហោណាំហុងរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ “ទទួល​ខុស​ត្រូវ” មណ្ឌល​កែប្រែ​បឹង​ត្របែក​ របស់របប​ ប៉ុលពត។ ប្រធាន​បទ​និយាយអំពីជីវិត​របស់​លោកហោណាំហុង​ ចាប់​តាំង​ពី​លោក​បាន​ត្រឡប់​ពី​ប្រទេស​បារាំង​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅក្នុង​ឆ្នាំ​១៩៧៥ ត្រូវបាន​លើកឡើង​ជា​ច្រើន​លើក​ច្រើន​សា អំឡុង​ពេល​​សួរ​ដេញ​ដោលសាក្សី​មួយ​ចំនួន​ នៅ​ជំហាន​ដំបូង​នៃ​ការបើកសវនាការសំណុំ​រឿង​០០២ ប៉ុន្ដែមិន​មាន​នរណាម្នាក់ អាចដឹងដូច​លោក​ រ៉ូចឺមតុនទេដែលបានឡើង​តំណែង​ពី​និរសារទៅ​ ជា​ប្រធាន​រដ្ឋបាលរបស់​ការិយាល័យ ប-១នៅក្នុងក្រសួង​ការបរទេសនោះទេ។ មេធាវី​របស់​ នួនជា​ ចង់​លើក​ឡើង​អំពី​តួនាទី​របស់​លោក​ ហោណាំហុងនិង​លោក​ គាតឈន់រដ្ឋ​មន្ត្រី​ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញ​វត្ថុ​ ដែល​​ពួក​គាត់​ទាំង​ពីររូប ​មិន​អនុវត្តការ​កោះ​ហៅ​ កាល​ពី​ឆ្នាំ​២០០៩​ របស់សហចៅ​ក្រម​ស៊ើប​អង្កេត​ ដើម្បី​ឲ្យធ្វើ​ជា​សាក្សី​ក្នុង​សំណុំ​រឿង​នេះ។ លោកអិនឌ្រូអៀណូ​ហ្សុី (Andrew Ianuzzi) មេធាវីរបស់នួនជាបាន​​ចំណាយ​ពេល​វេលា​ ក្នុងសវនាការ ​កាលពី​​ម្សិលមិញដើម្បី​ពិនិត្យ​មើលរឿងនេះ​ឡើង​វិញ​។ លោកហោណាំហុងនិង​បញ្ញវ័ន្ដ​រាប់​រយ​នាក់​ទៀត ព្រមទាំងអ្នកការ​ទូត​មួយ​ចំនួន​ ដែល​បាន​ទៅ​ធ្វើ​ការ​ និង​សិក្សា​នៅ​ឯ​បរទេស​ បានវិល​​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ​តាមការអំពាវនាវរបស់ពួកខ្មែរ​ក្រហម ​ដើម្បី​ចូលរួម​កសាង​ប្រទេស​ជាតិ​ឡើងវិញ។ជា​លទ្ធផល​ ពួក​គេ​ភាគ​ច្រើន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួនក្នុង​មណ្ឌលកែប្រែ​បឹង​ត្របែក​ ឬក៏​ត្រូវ​បាន​គេសម្លាប់​ចោល។លោកហោណាំហុងបាន​ទទូច​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោកនិង​ក្រុម​គ្រួសារ​របស់​លោក​ គឺ​ជា​អ្នក​ទោស​ធម្មតា​នៅក្នុងមណ្ឌល​កែប្រែ ហើយបាន​​បដិសេធ​ចំពោះការចោទប្រកាន់ថា លោក​មាន​តួនាទី​ជា​មេដឹក​នាំ​មួយ​រូប​នៅ​ទី​នោះ​។ លោកអៀណូហ្សុីបាន​សួរ​លោករ៉ូចឺមតុន ថា “ កាល​ពី​ព្រឹក​  លោក​ បាន​លើក​ឡើងថាលោកហោណាំហុង ​មាន​ជាប់​ពាក់ព័ន្ធ​នៅ​មណ្ឌល​កែប្រែ​បឹង​ត្របែក​។ ឥឡូវ​ប្រសិន​បើ​ខ្ញុំ​មិន​ច្រឡំ​ទេ​គឺលោកបាន​ចង្អុល​បង្ហាញ​ថាលោក​​ហោណាំហុងបាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ទៅ​កាន់​ប្រទេស​បារាំង​ បន្ទាប់​មក​បាន​វិល​ត្រឡប់​មក​វិញ​ ដើម្បី​កាន់​តំណែង​ជាន់​ខ្ពស់​មួយ​នៅ​ក្នុងប្រទេស​។តើ​នេះ​ជាការ​ត្រឹម​ត្រូវ​ដែរ​ឬទេ?”។ សាក្សី​បាន​លើក​​ឡើង​ថា “ ​បាទ​ត្រឹម​ត្រូវ​ហើយ”។ សាក្សី​នេះ​បាន​បន្ថែម​ថា លោក​ ហោណាំហុង​...