IDEA TALK៖ «ផលប៉ះពាល់ពីការអនុវត្តបំរាមគោចររបស់រដ្ឋាភិបាលមកលើប្រជាពលរដ្ឋ»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ស្តីអំពី៖ «ផលប៉ះពាល់ពីការអនុវត្តបំរាមគោចររបស់រដ្ឋាភិបាលមកលើប្រជាពលរដ្ឋ»
ក្រសួងសុខាភិបាលកម្ពុជា ណែនាំ ពីការថែទាំព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះដោយខ្លួនឯង
ក្រសួងសុខាភិបាលកម្ពុជា ណែនាំឲ្យមានការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកមានជំងឺកូវីដ១៩ នៅតាមផ្ទះដោយខ្លួនឯង។ ក្រសួងសុខាភិបាល លើកឡើងថា ករណីអ្នកវិជ្ជមានជំងឺកូវីដ១៩ដែលគ្មានរោគសញ្ញាគួរឲ្យសង្ស័យ ដូចជា មិនក្អក កម្ដៅក្រោម៣៧.៥អង្សា មិនហៀរសំបោរ មិនឈឺបំពង់ក នោះគឺបញ្ជាក់ថា ពួកគេនៅមានសភាពទូទៅធម្មតា ដូច្នេះមិនចាំបាច់ប្រើឱសថដើម្បីព្យាបាលនោះទេ។ ក្រសួងបញ្ជាក់ថា...
តុលាការខេត្តព្រះសីហនុចោទប្រកាន់និងឱ្យឃុំខ្លួនពលរដ្ឋ២នាក់នៅពន្ធនាគារករណីពីគេចចេញពីកន្លែងធ្វើចត្តាឡីស័ក
តុលាការខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍នេះនេះ បានចោទប្រកាន់ និងស្នើឲ្យឃុំខ្លួនពលរដ្ឋ២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមហេតុផលថា ពួកគេគេចចេញកន្លែងធ្វើចត្តាឡីស័កកាលពីថ្ងៃទី១០ និងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ លោក ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ...
គណបក្សក្រៅរដ្ឋាភិបាល GDP ថា ប្រសិនបើមិនមានការចូលរួមពី ពលរដ្ឋទេ កម្ពុជា នឹងដើរដល់មាត់ជ្រោះជាមិនខាន
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលហៅកាត់ថា GDP អះអាងថា ប្រសិនបើរដ្ឋាភិបាលមិនអាចគ្របគ្រង និងវិភាគទិន្នន័យនៃការឆ្លងវីរុសCovid-19 មិនមានការចូលរួមពីប្រជាពលរដ្ឋ និងមន្ទីរពេទ្យអស់លទ្ធភាពទទួលព្យាបាលអ្នកឆ្លងជំងឺនេះបន្តទៀត នោះមានន័យថា កម្ពុជា បានដើរដល់មាត់ជ្រោះនៃគ្រោះមហន្តរាយហើយ។ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily...
ភាគ៖ តើឧកញ៉ាលីយ៉ុងផាត់ជានណា?
យើងបានរាយការណ៍កន្លងមកថា យើងនឹងជម្រាបអំពី សេដ្ឋី មានងារ ឧកញ៉ា ចំនួន ១០នាក់ក្នុងចំណោមឧកញ៉ាចំនួនជាង៧រយនាក់ ឬ ជិត១ពាន់នាក់នៅស្រុកខ្មែរបច្ចុប្បន្ននេះ។ មុននឹងរាយការណ៍បន្តអំពីឧកញ៉ាទី២ បន្ទាប់ពីឧកញ៉ា គិត ម៉េង តាមលំដាប់លេខរៀង ផ្សាយ ចេញពីការបែកធ្លាយសេចក្តីរាយការណ៍សម្ងាត់តាមសារទូរលេខពីស្ថានទូតស.រ.អាដោយWikiLeaks យើងខ្ញុំសូមរាយការណ៍ជូនដោយសង្ខេបនូវប្រវត្តិការងារបម្រើជាតិ បម្រើព្រះមហាក្សត្រ នៃពពួកឧកញ៉ាក្នុងសតវត្សទី១៩។
លោក ហ៊ុន សែន ថា កម្ពុជា កំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះមហន្តរាយដោយសារការរីករាលដាលនៃជំងឺCovid-19
លោក ហ៊ុន សែន អះអាងថា កម្ពុជា កំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះមហន្តរាយ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ប្រសិនបើរដ្ឋាភិបាលមិនបានចាត់វិធានការទប់ស្កាត់ ឲ្យបានទាន់ពេលវេលា និងការចូលរួមពីពលរដ្ឋទេនោះ។ ការអះអាងនេះធ្វើតាមរយៈខ្សែអាត់សំឡេង ដែលបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅកាន់អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឲ្យទប់ស្កាត់ការធ្វើដំណើរ និងធ្វើអាជីវកម្មផ្សេងៗ ជាបន្ទាន់ដើម្បីទប់ស្កាត់ការចម្លងវីរុសCovid-19 ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។
ក្រុមអ្នកតស៊ូមតិថា មេដឹកខ្មែរ ជាមេដឹកនាំទំនើង ខ្វល់តែពីអំណាច និងខ្វះទស្សនវិស័យវែងឆ្ងាយ
បញ្ញវន្តខ្មែរ នៅក្រៅស្រុក រិះគន់ថា លោក ហ៊ុន សែន ជាមេដឹកនាំទំនើង ដែលគិតអ្វី និងធ្វើអ្វីគ្រប់យ៉ាង គឺធ្វើតែតាមអារម្មណ៍ និងអំណាច ដែលខ្វះបញ្ញា និងខ្វះទស្សនវិស័យវែងឆ្ងាយ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក មែន ណាត បានសរសេរលើគណនី...
រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកអាជីវកម្មតូបលក់ដូរក្នុងផ្សារលើ ក្រោយរកឃើញអាជីវករ ២នាក់ ឆ្លងជំងឺCovid-19
រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មតូបលក់ដូរចំនួន ៣៦តូប នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា។ ការសម្រេចនេះ បានកើតឡើងក្រោយមន្ត្រីសុខាភិបាល រកឃើញអាជីវករលក់គ្រឿងសមុទ្រស្រស់នៅក្នុងផ្សារលើ ២នាក់ បានឆ្លងជំងឺCovid-19។ មន្ត្រីជំនាញពាក់ព័ន្ធ នៃរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ កំពុងចុះស្រង់ស្ថិតិក្រុមអាជីវករ ឬពលរដ្ឋ ដែលជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺCovid-19 ...
IDEA TALK៖ តើវិបត្តិ កូវិដ−១៩ បានបណ្តាលឲ្យមានផលប៉ះពាល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដល់កម្រិតណាដែរ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្តីអំពី៖ តើវិបត្តិ កូវិដ−១៩ បានបណ្តាលឲ្យមានផលប៉ះពាល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដល់កម្រិតណាដែរ?
សាធារណជន រិះគន់ចំពោះចំណាត់ការ របស់សមត្ថកិច្ចថា គ្មានលទ្ធភាពរកឃើញជនល្មើសនាំចូលគ្រឿងញៀនជាង៤រយគីឡូតាមលម្ហសមុទ្រខេត្តព្រះសីហនុ
សាធារណជន និងក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម បានរិះគន់សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ ជាពិសេសនគរបាលប្រឆាំងគ្រឿងញៀន ដែលមិនមានសមត្ថភាពវែករកមុខជនល្មើសនាំចូលគ្រឿងញៀនជាង ៤រយគីឡូក្រាមតាមច្រកសមុទ្រ ខេត្តព្រះសីហនុ អស់រាប់ខែនៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋ ក៏បានរិះគន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលអនុញ្ញាតឲ្យមេខ្លោងគ្រឿងញៀន ឈ្មោះ គិត ធាង អគ្គនាយកមជ្ឈមណ្ឌលកម្សាន្តរ៉ុក អាចមានសេរីភាពនៅក្រៅមន្ទីរឃុំឃាំង ក្រោមហេតុផលពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ប៉ុន្តែជាក់ស្តែង...