តៃវ៉ាន់ស្ថិតក្នុងស្ថានភាពបារម្ភកាន់តែខ្លាំងឡើងពីការលុកលុយដោយកងទ័ពចិន
រយះពេលប៉ុន្មានសប្ដាហ៍មកនេះចុងក្រោយនេះ តៃវ៉ាន់ស្ថិតក្នុងស្ថានភាពព្រួយបារម្ភជាខ្លាំងពីការបើកការវាយលុកដើម្បីដណ្ដើម កាន់កាប់ដែនកោះនេះត្រលប់មកវិញពីសំណាក់កងទ័ពរំដោះប្រជាជនចិន។ ក្នុងហេតុផលនេះសារព័ត៌មានរបស់ តៃវ៉ាន់គឺTaiwan News បានចុះផ្សាយថាក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសថាខ្លួនទោះជាខ្លាចកើតមានសង្គ្រាម បង្ករឡើងដោយប្រទេសចិនក៏ដោយប៉ុន្ដែក្នុងស្មារតីនិងកាតព្វកិច្ចដើម្បីការពារដែនអធិបតេយ្យរបសខ្លួនគឺត្រូវតែ បញ្ចេញសមត្ថភាពដើម្បីទប់ទល់ក្នុងពេលដែលដែនកោះនេះធ្លាក់ក្នុងសង្គ្រាម។ ក្នុងន័យនេះហើយដែលក្រសួង ការពារជាតិតៃវ៉ាន់បានឲ្យសារព័ត៌មានក្នុងស្រុកមួយអោយដឹងថាយ៉ាងតិចរថក្រោះ១២០០គ្រឿងត្រូវបានដាក់ ឲ្យត្រៀមដើម្បីយកទៅដាក់ពង្រាយភ្លាមៗនៅតាមឆ្នេរច្រកសមុទ្រតៃវ៉ាន់ប្រឈមនិងទីក្រុងប៉េកាំង។ បន្ថែមលើនេះ...
បក្សប្រឆាំងភឿថៃរងបណ្ដឹងសុំអោយរំលាយ តើអាចមានវាសនា ដូចបក្សអនាគតឆ្ពោះទៅមុខឬទេ?
រាជាណាចក្រថៃ ត្រូវបានកត់ត្រាថា ជាប្រទេសមួយមានកម្លាំងនយោបាយពហុបក្សខ្លាំងក្លា ប៉ុន្តែបក្សនយោបាយនៃប្រទេសសមាជិកអាស៊ានមួយនេះ ងាយត្រូវបានរំលាយ ក្រោមអំណាចនៃសាលដីការបស់ តុលាការរដ្ឋធម្មនុញ្ញ។ យ៉ាងតិច បក្សនយោបាយចំនួន៤ ត្រូវបានរំលាយនៅក្នុងរយៈជាង១០ឆ្នាំមកនេះ។ គណបក្សប្រឆាំងធំជាងគេ និងជាគណបក្សឈ្នះឆ្នោត លំដាប់លេខមួយ គឺគណបក្សភឿថៃប្រឈមនឹងការរំលាយក្រោមបណ្ដឹងរបស់អ្នកនយោបាយមានឥទិ្ធពលម្នាក់។ បក្សនយោបាយចុងក្រោយដែលត្រូវបានរំលាយដោយ តុលាការដ៏មានអំណាចនេះ គឺគណបក្សអនាគតឆ្ពោះទៅមុខ FFP។ បក្សនេះ...
វៀតណាមអាចនឹងមានមេដឹកនាំថ្មីនៅឆ្នាំ២០២១
ប្រទេសវៀតណាម ត្បិតប្រកាន់របបសង្គមនិយមក៏ពិតមែន តែប្រទេសសមាជិកអាស៊ានមួយនេះ មិនបានទុកអោយ បុគ្គលម្នាក់កាន់តំណែងកំពូលរបស់ ប្រទេស និងបក្សបានលើសពី៣អាណត្តិឡើយ។ របបសង្គមនិយម នៃប្រទេសនេះ ត្រូវបានមើលឃើញថា មានភាពជឿនលឿន ត្បិតការជ្រើសរើសមេដឹកនាំមិនបានឆ្លងកាត់ការបោះឆ្នោតដោយផ្ទាល់ចេញពីពលរដ្ឋពិតមែន តែមិនដែលបានផ្ដល់ឱកាសអោយមេដឹកនាំនោះ បន្តអាណត្តិ ឬព្យាយាមក្រាញអំណាចបានឡើយ ។ មានន័យថា អាណត្តិ មានរយៈពេល៥ឆ្នាំ...
បាតុករថៃ សន្យាបន្តទម្លាក់ លោកប្រាយុទ្ធពីតំណែង អោយបាននៅឆ្នាំក្រោយ
រយៈពេលប្រាំខែមកហើយ ដែលក្រុមប្រឆាំងរដ្ឋាភិបាល លោកបា្រយុទ្ធចាន់អូចា បានបន្តធ្វើបាតុកម្ម ដោយមិនចាប់អារម្មណ៍នឹងសំណើបង្កើតគណៈកម្មាធិការ បង្រួបបង្រួមជាតិ ដែលស្នើឡើងដោយរដ្ឋាភិបាល និងសមាជិកសភាបក្សកាន់អំណាច។ ប៉ុន្តែគណៈកម្មាធិការនេះ ទំនងនឹងមិនចេញជារូបរាងបានទេ ដោយសារបក្សប្រឆាំង នៃសម្ព័ន្ធភាព នៅក្នុងរដ្ឋសភា ដែលហៅថា ក្រុមរណសិរ្យប្រជាធិបតេយ្យ ដឹកនាំដោយគណបក្សភឿថៃបានបដិសេធ មិនចូលរួមនោះទេ ដោយ ចោទថា យន្តការនេះគ្រាន់តែជាឧបករណ៍មួយរបស់លោកបា្រយុទ្ធ ក្នុងការពង្រឹងអំណាច និងព្យាយាម...
រដ្ឋមន្ដ្រីការពារជាតិអាស៊ានបានប្ដេជ្ញារួមសាមគ្គីគ្នាជាថ្មីម្ដងទៀតធ្វើឲ្យមានសន្ដិភាពសម្រាប់សមុទ្ធចិនខាងត្បូង
រដ្ឋមន្ដ្រីការពារជាតិអាស៊ានបានប្ដេជ្ញារួមសាមគ្គីគ្នាជាថ្មីម្ដងទៀតដើម្បីធ្វើឲ្យមានសន្ដិសភាពនៅក្នុងតំបន់ជាពិសេសពាក់ព័ន្ធនិងសមុទ្រខាងត្បូង។ ការប្ដេជ្ញារបស់រដ្ឋមន្ដ្រីការពារជាតិនៃសមាគមន៍អាស៊ានបានធ្វើឡើងនៅឯកិច្ចប្រជុំរបស់ខ្លួនមានរយៈពេលមួយថ្ងៃកាលពីសប្ដាហ៍មុនហើយនៅពេលនោះធ្វើឡើងនៅចំពោះមុខវត្តមានរដ្ឋមន្ដ្រីការពារចិន សហរដ្ឋអាមេរិក អាមេរិក អូស្ត្រាលី និងជប៉ុន។ កាសែតបាងកកប៉ុស្ដិ៍បានចុះផ្សាយថាកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក សហរដ្ឋអាមេរិក និងប្រទេសចិនផ្ដោតសំខាន់នៅពេលនេះគឺបញ្ហាភាពតានតឹងនៅសមុទ្រចិនខាងត្បូងគឺចំពេលដែលចិនបង្កើនឥទ្ធិពលរបស់ខ្លួនវាតទីកាន់កាប់តំបន់ឲ្យបានភាគច្រើនបំផុតអោយបានខ្លួនឯង។ កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាននៅឆ្នាំនេះគឺវៀតណាមជាអ្នករៀបចំសម្របសម្រួល។ ប្រទេសវៀតណាមបាននិយាយថាក្រុមរដ្ឋមន្ដ្រីការពារជាតិអាស៊ានបានយល់ព្រមដូចៗគ្នាគឺត្រូវតែអនុវត្តន៍អោយបាននូវច្បាប់អន្ដរជាតិដើម្បីដោះស្រាយបញ្ហាជំលោះដែនទឹកនៅសមុទ្រចិនខាងត្បូង។
បាតុករថៃសន្យាតវ៉ារហូតលុបចោលមាត្រា១១២ ករណីកាត់ទោសពីបទប្រមាថអង្គព្រះមហាក្សត្រ
ក្រុមបាតុករវ័យក្មេងនៃចលនានិស្សិតដើម្បីសេរីភាព ថៃដែលបានធ្វើបាតុកម្មជាង៤ខែ ទាមទារ និងគាបសង្កត់ឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ និងទាញទំលាក់លោក ប្រាយុទ្ធចាន់អូចា ពីអំណាចនោះ បានឈានដល់ការធ្វើបាតុកម្មដំណាក់កាលមួយទៀត គឺទាមទារឲ្យលុបចោលច្បាប់ប្រមាថអង្គព្រះមហាក្សត្រ។ នៅក្នុងទិវាសិទ្ធិមនុស្ស១០ធ្នូ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ មេដឹកនាំ បាតុករ និងបាតុករទាំងនោះបានធ្វើដំណើរទៅកាន់ស្នាក់ការរបស់អង្គការសហប្រជាជាតិដោយដាក់ញត្តិទាមទារឲ្យជួយអន្ដារគមន៍ទៅរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ឲ្យលុបចោលមាត្រា១១២ នៃក្រមព្រហ្មទណ្ឌដែលចែងពីការកាត់ទោស ជនទាំងឡាយណាដែលរងបទចោទពីការប្រមាថព្រះចេស្ដាព្រះមហាក្សត្រឲ្យមានទោសពី៣ឆ្នាំទៅ១៥ឆ្នាំ។
សហភាពអឺរ៉ុបអនុម័តដាក់ទណ្ឌកម្មជនរំលោភសិទ្ធិមនុស្ស ខណៈអូស្ត្រាលីនឹងអនុម័តច្បាប់នេះនៅឆ្នាំក្រោយ
ពិភពលោកចាប់ផ្ដើមទប់ស្កាត់ ការរំលោភសិទ្ធិមនុស្ស ដោយការដាក់ទណ្ឌកម្មលើបុគ្គលមានអំណាច សំដៅរឹតបន្តឹងសេរីភាព របស់បុគ្គលទាំងនោះ។ តាមស្មារតីនៃវិធាននេះ គឺមានការបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បតិ្តរបស់ បុគ្គល ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ វិធាននេះ ហើយដែលនាំអោយ បុគ្គលទាំងនោះ ឈានទៅដល់ការប្ដឹងនិងគាបសង្កត់អោយមានការនាំខ្លួន ទៅកាត់ទោស នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ។
យន្តការបង្រួបង្រួមជាតិ នៅថៃគឺជាល្បិចបោកបញ្ឆោតដើម្បីបន្តពង្រឹងអំណាចរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ
ជាងបួនខែមកហើយ ដែលក្រុមប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកបា្រយុទ្ធចាន់អូចា នៅតែបន្តធ្វើបាតុកម្ម ដោយមិនចាប់អារម្មណ៍នឹងសំណើបង្កើតគណៈកម្មាធិការ បង្រួបបង្រួមជាតិ ដែលស្នើឡើងដោយរដ្ឋាភិបាល និងសមាជិកសភាបក្សកាន់អំណាច។ ស្របពេលនេះ ស្រាប់តែ សមាជិកបក្សប្រឆាំង នៃក្រុមរណសិរ្យប្រជាធិបតេយ្យដឹកនាំដោយ គណបក្សភឿថៃ ក៏បានបដិសេធមិនបានបញ្ជូនតំណាងរបស់ខ្លួនទៅចូលរួមជាសមាជិកនៃគណៈកម្មាធិការនេះដែរ។ តើ មូលហេតុអ្វីបានជា បាតុករ និងបក្សប្រឆាំងដ៏មានឥទ្ធិពលមិនចូលរួមការបង្កើតគណៈកម្មាធិការបង្រួបបង្រួមមួយនេះ?
ជនផ្ដាច់ការវេណេហ្សូអេឡា អួតពីជ័យជម្នះក្នុងការបោះឆ្នោតសភា ពុំមានបក្សប្រឆាំងចូលរួមប្រកួត
ការបោះឆ្នោតមួយដែលពុំមាន គូប្រកួតមានថាមពលដូចគ្នា គឺប្រៀបនឹងព្រឹត្តិការណ៍កីឡារត់ប្រណាំង ដែលប្រកួតរវាង កីឡាករមួយមានថាមពលខ្លាំងក្លាជាមួយជនពិការតែប៉ុណ្ណោះ។ ការបោះឆ្នោតបែបនេះគឺជាព្រឹត្តិការណ៍ ដែលធ្វើឡើងគ្រាន់តែបង្រ្គប់ស្ថានការណ៍ ហើយបិទការប្រកួតជាមួយនឹងទស្សនិកជនស្រែកអបអរសាទរ ដោយការបង្ខិត បង្ខំ សម្លុតគំរាមកំហែក និងទិញទឹកចិត្តប៉ុណ្ណោះ។ ការបោះឆ្នោតបែបនេះ ច្រើនតែកើតមានតែនៅប្រទេសដែលប្រកាន់របបបែបផ្ដាច់ការ។ ប្រទេសដែលមានមេដឹកនាំផ្ដាច់ការគឺមិនដែល ផ្ដល់ឱកាសអោយគូប្រកួត បានឡើងលើសង្វៀន ដោយមានអាជ្ញាកណ្ដាល ឯករាជ្យ...
ជនទាំងឡាយរំលោភសិទិ្ធមនុស្សនឹងហាមចូលប្រទេសអូស្ត្រាលីហើយទ្រព្យសម្បត្តិត្រូវបានបង្កក
សមាជិកសភា នៃប្រទេសអូស្ត្រាលីនឹងអនុម័តអោយមានច្បាប់ ហាមជនទាំងឡាយដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស មិនឲ្យជាន់ ទឹកដី ប្រទេសអូស្ត្រាលី ហើយទ្រព្យសម្បត្តិរបស់ជនទាំងនោះ ដែលមាននៅលើទឹកដី នៃប្រទេសនេះក៏នឹងត្រូវបង្កកផងដែរ។ ច្បាប់នេះ នឹងត្រូវសមាជិកសភា អូស្ត្រាលី អនុម័តនៅឆ្នាំក្រោយ ដែលជិតចូលមកដល់។ សារព័ត៌មាន The Sydney Morning Herald...