ឧបទ្វីបកូរ៉េ ត្រៀមផ្ទុះសង្រ្គាមខណៈចិន និងឥណ្ឌាបាញ់គ្នាមួយប្រ៉ាវតាមព្រំដែនស្លាប់កងទ័ពជាង៦០នាក់
ខណៈនេះ មានសេចក្ដីរាយការណ៍ពីឧបទ្វីបកូរ៉េ មកថា ទាំងកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានកំពុងត្រៀម ធ្វើសង្រ្គាមនឹងគ្នា ជាថ្មីម្ដងទៀត ។ កូរ៉េខាងជើងជាប្រទេសមានអាវុធនុយក្លែងអ៊ែរដល់ទៅ ៣០គ្រាប់ ដែលជាអាវុធប្រល័យលោក។ចំណែកឯកូរ៉េខាងត្បូងវិញ ពុំមានសេចក្ដីរាយការណ៍ណាមួយអះអាងថា ប្រទេសនេះ មានអាវុធនុយក្លែងអែរដែរឬទេ។ ប៉ុន្តែប្រទេសនេះ គ្រឿងសព្វាវុធទំនើបៗច្រើនណាស់ ដែលផលិតនៅសហរដ្ឋអាមេរិក...
ឧបទ្វីបកូរ៉េធ្លាក់ក្នុងស្ថានភាពតានតឹងជាថ្មីម្ដងទៀតខណៈគីមជុងអ៊ុន បន្ដបាត់ខ្លួន ប្អូនស្រីក្ដាប់សិទ្ធិយោធា
រយៈពេលមួយសប្ដាហ៍ចុងក្រោយសកម្មភាពរំកិលទ័ព និងសព្វាវុធទៅកាន់ព្រំដែនរួមនៃប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានក្លាយទៅជារឿងក្ដីព្រួយបារម្ភពីការផ្ទុះសង្គ្រាមដែលងាយនឹងកើតមាន។ដោយសារសង្គ្រាមស៊ីវិលរយៈពេលបួនឆ្នាំដែលទីបំផុតបានហែកប្រទេសជាពីរគឺខាងត្បូង និងខាងជើងមកទល់សព្វថ្ងៃនេះ។ ខាងត្បូងប្រកាន់យកការដឹកនាំនៃ របប ប្រជាធិបតេយ្យសេរីនិយម។ រីឯខាងជើងប្រកាន់យកការដឹកនាំ របបកុម្មុយនីស្ដនិយម។ស្ថានភាពតានតឹងដែលបង្កឱ្យឡើង ដំបូងត្រូវបានគេមើលឃើញថាដោយសារតែពលរដ្ឋកូរ៉េខាងជើងដែលរត់ទៅជ្រកកោន នឹងកូរ៉េខាងត្បូងបានបង្ហោះសារឃោសនា វាយប្រហារមេដឹកនាំកូរ៉េខាងជើង។ដោយព្រមានមិនស្ដាប់ពីសំណាក់ប្អូនស្រីរបស់លោកគីមជុងអ៊ុន គឺអ្នកស្រី គីម យូចុង ក៏បានបញ្ជាឱ្យបិទការិយាល័យទំនាក់ទំនងរួមនៅតាមព្រំដែនរួមនៃប្រទេសទាំងពីរនៃតំបន់យុទ្ធសន្ដិភាព។
អាមេរិកនឹងដាក់ទណ្ឌកម្មលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន៥០គ្រឿងបន្ថែមទៀត
ក្រោយពីបណ្ដោយ អោយនាវា ដឹងប្រេងរបស់អ៊ីរ៉ង់យ៉ាងតិច ចំនួន៤គ្រឿង ឆ្លងចូលដែនសមុទ្រនៃប្រទេសវេណេហ្សូអេឡា កាលពីចុងខែឧសភា នោះ នៅពីថ្ងៃទី១៤ ខែមិថុនា សហរដ្ឋអាមេរិក ប្រកាសថា រាល់នាវាទាំងឡាយណាដែល ចូលដែនទឹកវេណេហ្សូអេឡា គឺជាការបំពានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ លើរបប នៃលោកប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ។ សហរដ្ឋបានប្រកាសថាខ្លួននឹងកត់ត្រា នាវារបស់ប្រទេសអ៊ីរ៉ង់យ៉ាងតិចចំនួន...
សមាជិកសភាវៀតណាមទះដៃព្រមៗគ្នាសាទរកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប
នៅតំបន់អាស៊ី អាគ្នេយ៏ពុំមានប្រទេសច្រើនទេទទួលបានកិច្ចព្រមព្រឿងពាណិជ្ជកម្ម សេរី FTA ជាមួយសហភាពអឺរ៉ុបដែលជាទីផ្សារដ៏ធំបំផុតនៃទ្វីបអឺរ៉ុប។សមាជិកអាស៊ាន ទាំង១០ប្រទេស នេះគឺមានតែប្រទេសសិង្ហបុរីមួយគត់បានទទួលកិច្ចព្រមព្រៀងនេះ ជាមួយសហភាពអឺរ៉ុប ប៉ុន្តែពេលនេះ គឺមានប្រទេសវៀតណាម មួយដែរ។ កិច្ចព្រមព្រឿងពាណិជ្ជកម្ម សេរី FTA ពុំមានភាពអនុគ្រោះទូលំទូលាយដូច ក្រោមខណ្ឌអនុគ្រោះពន្ធ EBA នោះទេ។...
រដ្ឋាភិបាលថ្មីសូដង ស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនៃមេដឹកនាំផ្ដាច់ការ al-Bashir នៅតុលាការICC
នៅក្រោមេឃ លើដីនេះ ជាពិសេស ក្នុងសម័យទំនើបនេះ ពុំមាន ជនផ្ដាច់ការណាម្នាក់ បានកាន់អំណាចអស់មួយជីវិត របស់ខ្លួនឬរហូតដល់ ធ្វើមរណៈកាលនោះទេ ។ សូម្បី ជនផ្ដាច់នៃប្រទេស ហ្សិមបាវ៉េ Robert Mugabe ក៏មិនបានកាន់អំណាចអស់មួយជីវិតដែរ។បុរសខ្លាំង ដែលមានប្រវត្តិកើតចេញពីជនបដិវត្ត ស្អាត់ស្អំ បានរបូតអំណាច ដោយសារ រដ្ឋប្រហារ កាលពីឆ្នាំ...
កម្ពុជា-ឥណ្ឌា សម្រេចបញ្ជូនពលរដ្ឋប្រទេសទាំងពីរដែលជាប់ដោយជំងឺកូវីដ១៩ត្រឡប់មកប្រទេសរៀងខ្លួន
ថ្នាក់ដឹកនាំកម្ពុជានិងឥណ្ឌា បានសម្រេចសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងពីរប្រទេស ដែលជាប់ឬខកខានក្នុងការត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនដោយសារជំងឺកូវីដ១៩។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១១ ខែមិថុនានេះ បានឱ្យដឹងថាការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចសន្ទនាតាមខ្សែរទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន និងនាយរដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃម្សិលមិញ។ ក្រសួងការបរទេសបានបន្តថា កិច្ចសន្ទនារវាងថ្នាក់ដឹកនាំប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងបានពិភាក្សាពីទំនាក់ទងទ្វេភាគី និងក្នុងតំបន់។ បន្ថែមពីនេះ សម្រេចសម្រួលការធ្វើដំណើរតាមជើងយន្តហោះរវាងប្រជាជនប្រទេសទាំងពីរ...
ប្រមុខរដ្ឋាភិបាលបន្តក្រើនរំលឹកឱ្យពលរដ្ឋប្រុងប្រយ័ត្នជំងឺកូវីដ១៩ ខណៈអ្នកជំងឺនេះនៅសល់តែ១ប៉ុណ្ណោះ
ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានផ្ញើសាររំលឹកដាស់តឿនពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ១៩ បើទោះពីជាអ្នកឆ្លងជំងឺនេះនៅកម្ពុជានៅសល់តែម្នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោក ហ៊ុន សែន លើកឡើងនៅថ្ងៃនេះ ដោយអំពាវនាវឱ្យជនរួមជាតិមានការប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អ ហើយចូលរួមទប់ស្កាត់កុំអោយឆ្លងរោគកូវីដ១៩ ទាំងពីយើងទៅគេ និងពីគេមកយើង។លោកបន្តថា ទោះបីកម្ពុជាយើងចំនួនអ្នកបានព្យាបាលជាមានចំនួនច្រើន ហើយអត្រាឆ្លងរោគក៏មិនបានកើនឡើង ខ្លាំងក៏ពិតមែន ប៉ុន្តែមិនត្រូវធ្វេសប្រហែសមើលស្រាល ដោយបណ្តែតបណ្តោយខ្លួនអោយងាយរងគ្រោះថ្នាក់ដែរ ព្រោះមកទល់ពេលនេះជំងឺឆ្លងកូវីដ១៩...
ប្អូនស្រី គីមជុងអ៊ុន ជាអ្នកស្នងតំណែងជំនួសលោកគីម ចេញមុខបង្កភាពតានតឹងដាក់កូរ៉េខាងត្បូង
បន្ទាប់ពីលោក គីមជុងអ៊ុន បាត់មុខជាង២០ថ្ងៃ ដែលមានការសង្ស័យថា លោកមានជំងឺបេះដូង ប្អួនស្រីរបស់ លោក គឺអ្នកស្រី Kim Yo Jong ត្រូវបានបក្សពលករចុងផ្ដើម អោយចាប់យកភារកិច្ចធំៗ ពីបងប្រុសរបស់នាង។ កាលពីអំឡុងកូរ៉េខាងត្បូង បង្កើតព្រឹត្តិការណ៍អូឡាំពិចអន្តរជាតិ នៅឆ្នាំ២០១៩ អ្នកស្រី Yo...
នាយករដ្ឋមន្ត្រីប៉ូឡូញចង់ ពង្រីកវត្តមានទ័ពរបស់អាមេរិកនៅអឺរ៉ុបខាងកើត ខណៈអាល្លឺម៉ង់ ព្រមានពីការចុះខ្សោយកម្លាំងNATO
កងទ័ពអាមេរិកដែលបានដាក់ពង្រាយនៅប្រទេស អាល្លឺម៉ង់ អាចមួយចំនួនធំនឹងបញ្ជូនទៅបន្ថែមនៅលើទឹកដីនៃប្រទេសប៉ូឡូញវិញ ដើម្បីជួយបន្ថែមវត្តមានកងទ័ពអាមេរិក ក្នុងក្រមខណ្ឌអង្គការ ណាតូ ដែលមានស្រាប់នៅក្នុងប្រទេសអឺរ៉ុបខាងកើតនេះ មានជាង៥ពាន់នាក់ហើយនោះ។នាយករដ្ឋមន្ត្រីនៃប្រទេស ប៉ូឡូញ Mateusz Morawiecki បានស្នើថាកងទ័ពអាមេរិក ដែលបំរុងនឹងដកចេញពីប្រទេសអាល្លឺម៉ងគួរ មកបំពេញបន្ថែមសម្រាប់មូលដ្ឋានកងទ័ពរបស់ខ្លួននៅប៉ូឡូញ ។ លោកបញ្ជាក់ថា នេះជាការពង្រឹង កងកម្លាំងណាតូនៅ...
ឥណ្ឌូនេស៊ីទាត់ចោលសំណើមហាយក្សចិនសុំចរចាដែនសមុទ្រត្រួតស៊ីគ្នាធ្វើអោយចិនអាម៉ាស់មុខជាខ្លាំង
ក្នុងស្ថានភាពដែលពិភពលោកកំពុងធ្លាក់ក្នុងសង្រ្គាម ជំងឺផ្លូវដង្ហើមកូវិដ ១៩ បែរជាប្រទេសចិន ដែលទើបឈ្នះនឹងសង្រ្គាមនេះ កំពុងត្រូវបានពិភពលោក ចោទថា ជាប្រទេសបង្កហានិភ័យកាន់តែខ្លាំង នៅ តំបន់សមុទ្រចិនខាងត្បូង។ ប្រទេសមហាយក្សមួយនេះ បានកំពុងវាតទីកាន់កាប់ដែនទឹកនៅប្រជុំកោះ ស្រ្តាតលី នៃតំបន់សមុទ្រចិនខាងត្បូងដែលសំបូរធនធាន សមុទ្រយ៉ាងសម្បើង។ ចិននៅពេលនេះ ត្រូវបានវៀតណាម និងហ្វីលីពីនចោទថា បានឈ្លានពាន...