Monday, January 25, 2021
Home ជម្លោះដីធ្លី

ជម្លោះដីធ្លី

video

ជនជាតិដើមភាគតិចម្នាក់ចាត់ទុកការសម្រេចរបស់តុលាការខេត្តមណ្ឌលគិរីឱ្យចាញ់ក្តីក្នុងសំណុំរឿងបរិហាកេរ្តិ៍ ថាជារឿងអយុត្តិធម៌

ជនជាតិដើមភាគតិចម្នាក់ដែលសកម្មក្នុងការការពារព្រៃឈើចាត់ទុកការសម្រេចសេចក្ដីរបស់តុលាការខេត្តមណ្ឌលគិរី ថាជារឿងអយុត្តិធម៌។ ការអះអាងនេះ ស្របពេលតុលាការខេត្តនេះបានសម្រេចឱ្យលោកចាញ់ក្តីដើមបណ្តឹង ហើយត្រូវបង់ប្រាក់ចំនួន៤០ លានរៀល ទៅអភិបាលស្រុកអូររាំងដែលជាដើមបណ្តឹង និងបង់ប្រាក់ពិន័យចូលរដ្ឋចំនួន ៤ លានរៀល ក្រោមបទចោទប្រកាន់បរិហាកេរ្ត៍។ តំណាងជនជាតិភាគតិចពូនងលោក គ្រើង តុលា ត្រូវបានអភិបាលស្រុកអូររាំង លោក សៀក មុន្នី ប្ដឹងពីបទបរិហាកេរ្ត៍ ...
video

ជនជាតិដើមភាគតិចថាគ្មានជំនឿលើគណៈកម្មាការអន្តរក្រសួងចំពោះការចុះដោះស្រាយជម្លោះដីធ្លីនៅខេត្តមណ្ឌគិរី

ជនជាតិដើមភាគតិចខេត្តមណ្ឌគិរី អះអាងថា  ពួកគេគ្មានជំនឿទៅលើការចុះដោះស្រាយវិវាទដីធ្លីរបស់គណៈកម្មាការអន្តរក្រសួងឡើយ  ព្រោះអ្នកដែលរំលោភយកដីធ្លីនៅក្នុងខេត្តនេះ ភាគច្រើនសុទ្ធតែអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល។ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី និងក្រសួងបរិស្ថាន ដើម្បីចុះវាស់វែងកំណត់ដីរដ្ឋនិងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផល ក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋនៅក្នុងខេត្តមណ្ឌលគិរី។
video

សាធារណជន អះអាថា សកម្មភាពធ្វើរបងថ្មហ៊ុមព័ទ្ធរំលោភយកដីឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុ កំពុងកើតមានអនាធិបតេយ្យ

សាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ ដែលធ្វើដំណើរកម្សាន្តនៅតាមតំបន់ឆ្នេរមួយចំនួន ក្នុងខេត្តព្រះសីហនុ អះអាងថា រាល់ថ្ងៃនេះ សង្កេតឃើញមានបុគ្គលមួយចំនួន មមាញឹក ចាក់ដីធ្វើរបងថ្មរឹងមាំហ៊ុមព័ទ្ធរំលោភយកដីឆ្នេរសមុទ្រ នៃឆ្នេរព្រែកត្រែង មានទីតាំងនៅស្រុកស្ទឹងហាវ ដើម្បីធ្វើកម្មសិទ្ធិឯកជន បានកើតឡើងយ៉ាងអនាធិបតេយ្យ ប៉ុន្តែមិនមានអាជ្ញាធរហាមឃាត់ទេ។ ក្រុមប្រជាពលរដ្ឋចោទជាសំណួរថា តើសកម្មភាពធ្វើរបងថ្មហ៊ុមព័ទ្ធឆ្នេរព្រែកត្រែង របស់បុគ្គលមួយចំនួន ធ្វើឡើងស្របច្បាប់ដែរឬទេ? តើហេតុអ្វីបានជាថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ...
video

ពលរដ្ឋ អះអាងថា ភរិយាអភិបាលខេត្តពោធិ៍សាត់ ក៏មានដីនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ នាខេត្តព្រះសីហនុដែរ

ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងមន្ត្រីរាជការមានឋានៈតូចតាចមួយចំនួន នៅខេត្តព្រះសីហនុ បង្ហាញការភ្ញាក់ផ្អើលនៅគ្រាពួកគេ បានទទួលព័ត៌មានមកថា សូម្បីតែ ភរិយា របស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ គឺលោកស្រី ហ៊ុន ចាន់ធី ក៏មានចំណែកដី នៅលើដែនគម្របព្រៃឈើឆ្នាំ២០០២ ក្នុងខេត្តព្រះសីហនុដែរ។ រីឯសំណើរសុំកាត់ឆ្វៀលដី ចេញពីគម្របព្រៃឈើឆ្នាំ២០២០...
video

ពលរដ្ឋអះអាងថា ឈ្មួញដីឈ្មោះ ញ៉ក់ គឹមតុង កំពុងស្វែងរកការគេចផុតពីការចាប់ខ្លួនដាក់ពន្ធនាគារលើករណីទន្ទ្រានដីរដ្ឋខុសច្បាប់

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ និងក្រុមអ្នកឃ្លាំមើលបរិស្ថាន ប្រចាំខេត្តព្រះសីហនុ បានរិះគន់ចំពោះចំណាត់ការ របស់សមត្ថកិច្ច និងតុលាខេត្តព្រះសីហនុ ដែលមិនហ៊ានចាត់ការទៅលើឈ្មោះ ញ៉ក់ គឹមតុង ជាមេក្លោងទន្ទ្រានរំលោភកាន់កាប់ដីរដ្ឋខុសច្បាប់  ដោយទុកឲ្យបុគ្គលរូបនេះ មានសេរីភាពដើរហើរ ហើយមិនញញើតនឹងដីកាចាប់ឃុំខ្លួន របស់សាលាដំបូងខេត្តព្រះសីហនុនោះទេ។ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះសីហនុ បានទទួលស្គាល់ថា រហូតមកដល់ថ្ងៃចន្ទ ទី២៨...
video

សង្គមស៊ីវិលខេត្តព្រះសីហនុ អះអាថា អ្នកមានឈ្មោះកាត់ដីគម្របព្រៃឈើឆ្នាំ២០០២ ភាគច្រើនមានឋានៈជារដ្ឋមន្ត្រី និងឧកញ៉ា

អ្នកឃ្លាំមើលសង្គម និងពលរដ្ឋបានសំណូមពរដល់ លោក ហ៊ុន សែន ជួយស៊ើបអង្កេតទៅលើសកម្មភាព របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដែលជាអ្នករៀបចំឯកសារដាក់ជូន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ចុះហត្ថលេខាកាត់ឆ្វៀលដីមានទំហំសរុប ៧៥,៣០ហិកតា ទៅឲ្យឈ្មោះ អ៊ុំ តុង, ជា...
video

ពលរដ្ឋខ្វះដីសង់ផ្ទះក្នុងខេត្តព្រះសីហនុចោទប្រកាន់លោក គួច ចំរើន អភិបាលខេត្តនេះថាបានកាត់ឆ្វៀលដី ក្នុងតំបន់ក្បាលឆាយឲ្យឈ្មោះ លី ហាក់ ដោយរំលោភយកដីរបស់ពលរដ្ឋ

ក្រុមអ្នកឃ្លាំមើលអំពីផែនការអភិវឌ្ឍសង្គម និងពលរដ្ឋភាគច្រើនរស់នៅខេត្តព្រះសីហនុ សម្តែងខឹងសម្បាជាខ្លាំងពេលទទួលបានព័ត៌មានថារដ្ឋាភិបាល បានសម្រេចចេញអនុក្រឹត្យ ឬធ្វើអនុប្រយោគកាត់ឆ្វៀលដីជាង ៣២ហិកតា មានទីតាំងនៅតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ទៅឲ្យឈ្មោះ លី ហាក់ ដែលគេស្គាល់ថា ជាឧកញ៉ាមានទ្រព្យម្នាក់ និងត្រូវជាបក្ខពួករបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បច្ចុប្បន្ន។
video

ឧបនាយករដ្ឋមន្ត្រី ស ខេង ទទួលស្គាល់ថា ព្រៃឈើ ដីធ្លី និងធនធានធម្មជាតិខ្មែរ នៅតែបន្តរងការបំផ្លិចបំផ្លាញគួរឱ្យព្រួយបារម្ភ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានអះអាងថា ព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និងតំបន់ការពារនានាមួយចំនួនទៀត នៅតែបន្តទទួលរងការកាប់បំផ្លាញ ការទន្ទ្រានកាន់កាប់ពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យព្រួយបារម្ភ។ ការអះអាងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធនៅសាលាខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
video

ពលរដ្ឋរស់នៅតាមសហគមន៍មានទំនាស់ដីធ្លីស្នើទៅ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សូមកុំចាត់ទុកពួកគាត់ជាសត្រូវ

ពលរដ្ឋរស់នៅតាមសហគមន៍មានទំនាស់ដីធ្លីជាច្រើន នៅខេត្តព្រះសីហនុ ផ្ញើសារព្រមាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបច្ចុប្បន្នថា សូមកុំចាត់ទុកពួកគាត់ ជាសត្រូវ និងចោទពួកគាត់ថា ជាជនអនាធិបតេយ្យចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ឬដីឯកជនមានម្ចាស់ កម្មសិទ្ធិ ដោយខុសច្បាប់តទៅទៀត។ ក្រុមអ្នកភូមិនិយាយថាដីធ្លីដែលពួកគាត់រស់នៅ និងអាស្រ័យផល មានអាយុកាលច្រើនឆ្នាំ និងស្របតាមច្បាប់ភូមិបាលត្រឹមត្រូវ។ ក្រុមពលរដ្ឋនៅតាមសហគមន៍មានទំនាស់ដីធ្លីភាគច្រើន បានរិះគន់ចំពោះសកម្មភាពដឹកនាំ របស់លោក...
video

ពលរដ្ឋរាប់សិបនាក់នាំគ្នាតវ៉ានៅមុខតុលាការខេត្តកោះកុង ទាមទារឱ្យទម្លាក់ការចោទប្រកាន់លើតំណាងរបស់ខ្លួន

ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនរបស់លោក ឧកញ៉ាហេង ហ៊ុយ រាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅខាងមុខសាលាដំបូងខេត្តកោះកុង  ខណៈពលរដ្ឋចំនួន៥នាក់ទៀត ត្រូវបានតុលាការខេត្តនេះកោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ។ គណនីហ្វេសប៊ុកលោក ញិល ភាព បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា នេះថា ពលរដ្ឋមានវិវាទដីធ្លី ជាមួយឩកញ្ញ៉ាហេង ហ៊ុយស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង...

MEDIA FEEDS

Popular

video

IDEA TALK៖ តើពិធីស្បថចូលកាន់ដំណែងប្រធានាធិបតីថ្មី Joel Biden ធ្វើឲ្យពិភពលោកមានការប្រែប្រួលបែបណខ្លះ?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ស្តីអំពី៖ តើពិធីស្បថចូលកាន់ដំណែងប្រធានាធិបតីថ្មីរបស់លោក ចូ បៃឌិន (Joel Biden) នឹងធ្វើឲ្យសភាពការណ៍អាមេរិក និងពិភពលោកមានការប្រែប្រួលបែបណខ្លះ?