Monday, January 25, 2021
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

2581 POSTS 0 COMMENTS

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ឆ្លើយតបទៅនឹងលោក ហុន សែន ករណីកាត់ផ្ដាច់ជំនួយផ្នែកពន្ធដាដល់រដ្ឋាបាលកម្ពុជា

អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបញ្ជាក់ថារដ្ឋាភិបាល ក្រុងភ្នំពេញកន្លងមកបាន ស្នើសុំឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបន្តផ្តល់ជំនួយ ផ្នែកពន្ធដាជាច្រើនលើកច្រើនសារ ហើយសហរដ្ឋអាមេរិកបានដាក់ការស្នើសុំនេះស្ថិតក្នុងភាពពិចារណារហូតមកដល់ពេលបច្ចុប្បន្ន គឺក្រោយពេលរដ្ឋាភិបាលអាមេរិកបានផ្ដាច់ជំនួយនេះ តាំងពីឆ្នាំ២០១៦។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិអះអាងថាក្រសួង យុត្តិធម៌បានព្រមព្រៀងលើអ្វីដែលភាគីទាំងពីរបានជជែកកាលពីពេលមុន

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា កាលពីម្សិលម៉ិញដើម្បីពិភាក្សាអំពីការលើកកម្ពស់ដល់ការកែលំអប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

មេធាវីរដ្ឋាភិបាលលោក គី តិច ឡើងឋានៈស្មើរដ្ឋមន្រ្តី ក្រោយឈ្នះក្តីរម្លាយបក្សប្រឆាំង

មេធាវីការពារក្តី​ឲ្យ​រដ្ឋាភិបាលទីក្រុងភ្នំពេញ គឺ​លោក គី តិច ត្រូវបានដំឡើង ឋានៈស្មើនឹងរដ្ឋមន្រ្តីនៅតាមបណ្តាក្រសួងនានា ក្រោយពីមេធាវីមួយនេះខិតខំធ្វើកិច្ចការបានសំរេចក្នុងការជួយលោក ហ៊ុន សែន រម្លាយ​បក្ស​ប្រឆាំងបានសំរេចដូចក្តីប្រាថ្នា។ ​ព្រះរាជក្រឹត្យចុះថ្ងៃទី០៣ ខែមីនា ត្រូវបានចុះផ្សាយថា លោក គី តិច ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុម​មេធាវីរបស់លោក ហ៊ុន សែន ដែលមាន​ឋានៈស្មើរដ្ឋមន្រ្តីបន្ថែម​លើ​មុខងារបច្ចុប្បន្ន។

រដ្ឋាភិបាលកំពុងបង្កើតច្បាប់អនុញ្ញាតឲ្យមានអ្នកពរពោះជំនួស

ក្រសួងយុត្តិធម៌ កំពុងធ្វើសេចក្តីព្រាងច្បាប់ស្តីពីការពរពោះជំនួស ដែលអនុញ្ញាតឲ្យមានការជួលឱ្យស្ត្រីដែល មានកាយសម្បទា និងសុខភាពល្អ ដើម្បីបង្កើតកូនជំនួសឱ្យអ្នកដែលពុំមានលទ្ធភាពបង្កើតកូនដោយខ្លួនឯង។

មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃទាមទារឲ្យថ្នាក់ដឹកនាំរបស់គណបក្ស កែម ឡី ដែលមិនទាន់ចេញជារូបរាងនោះគោរពច្បាប់ស្តីពីគណបក្ស នយោបាយ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃច័ន្ទម្សិលម៉ិញបានផ្ញើលិខិតទៅលោក គុជ លី តំណាងស្ថាបនិកគណបក្ស កែម ឡី ឲ្យបំពេញលក្ខខណ្ឌនានា ដែលបានកំណត់ក្នុងបទប្បញ្ញត្តិមាត្រា១១ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ នៅក្នុងលិខិតរបស់លោក ស ខេង បញ្ជាក់ថា «ក្រសួងមហាផ្ទៃ បានទទួលរួចហើយ នូវលិខិតស្នើសុំបង្កើតគណបក្ស កែម ឡី។ ដើម្បីទទួលបានភាពត្រឹមត្រូវ...

តុលាការបានចេញដីកាសម្រេចពន្យារពេល ឃុំ ខ្លួន កឹម សុខា រយៈពេល ៦ខែ ទៀត ក្រោយបញ្ចប់ការសួរនាំនៅក្នុងពន្ធនាគារ

តុលាការនៃរបបដឹកនាំរបស់លោក ហ៊ុន សែន បានចេញដីកាបន្តឃុំខ្លួន កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ រយៈពេល៦ខែទៀត ក្រោយពេលបញ្ចប់ការសួរនាំពេញមួយថ្ងៃ នៅក្នុងពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ កាលពីម្សិលម៉ិញ។ ទោះជាយ៉ាងណាក៏ដោយ លោក សំ សុគង់ មេធាវី មួយ រូប ក្នុង ចំណោម ៥រូបរបស់លោក កឹម សុខា បានប្រាប់ក្រុមអ្នកសាព័ត៌មានថា ក្រុម...

ខុទ្ទកាល័យរបស់លោក ហ៊ុន សែន បានបដិសេធ មិនទទួលយកញ្ញត្តិនៃក្រុមគ្រួសារ និងពលរដ្ឋតំបន់បឹងកក់ដែលទា មទារឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី

មន្រ្តីខុទ្ទកាល័យរបស់លោក ហ៊ុន សែន បញ្ជាក់មូលហេតុដែលពួកគេមិនអាចទទួលយកញ្ញត្តិទាមទារឲ្យដោះលែងអ្នកស្រីទេព វន្នី ដោយសារញត្តិនោះ ថាបានភ្ជាប់សាលក្រមសា្ថពររបស់តុលាការកំពូលនោះឡើយ។ ក្រុមគ្រួសាររបស់អ្នកស្រី ទេព វន្នី បានប្រាប់ក្រុមអ្នកសាព័ត៌មានថាគោលបំណងនៃការដាក់ញត្តិនោះ គឺស្នើសុំឲ្យ លោក ហុន សែនអន្ដរាគមន៍ឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី ក្នុងទិវាសិទ្ធិនារី អន្ដរជាតិ ៨ មីនា ខាងមុខនេះ។ តុលាការកំពូល...

តំណាងរាស្រ្តអូស្រ្តាលីពីខាងបក្សប្រឆាំងលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរ ចូលរួមប្រឆាំងវត្តមានរបស់លោក ហ៊ុន សែន នៅថ្ងៃទី១៧ ខាងមុខ

តំណាងរាស្រ្តពីខាងគណបក្សពលកររបស់ប្រទេសអូស្រ្តាលី លោក ហុង លីម កាលពីថ្ងៃច័ន្ទបានបន្តអំពាវនាវឲ្យពលរដ្ឋខ្មែរក្នុងប្រទេស អូស្រ្តាលីនាំគ្នាចូលរួមមហាបាតុកម្មប្រឆាំងវត្តមាន របស់ លោក ហ៊ុន សែន ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អូស្រ្តាលី នៅថ្ងៃទី១៧ ខែមីនា ខាងមុខ។ ការអំពាវនាវសាជាថ្មីរបស់លោក ហុង លីម ធ្វើឡើងក្រោយពីលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន កាលពីថ្ងៃអាទិត្យ...

លោក ហ៊ុន សែន ប្រកាស មិនចរចា ជាមួយមេដឹកនាំបក្សប្រឆាំង

លោក ហ៊ុន សែន បានប្រកាសជាថ្មីទៀតថាលោកនឹងមិនចរចាជាដាច់ខាតជាមួយ ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិនោះទេ ដោយសារលោកចង់នៅបន្តកាន់ អំណាច ១០ ឆ្នាំ ទៅមុខទៀត។ ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុង វត្ត ឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ។ លោក ហ៊ុន សែន ចាត់ទុកក្រុមមេដឹកនាំបក្ស...
video

រដ្ឋាភិបាលក្រុងភ្នំពេញនឹងចាត់វិធានការតឹងរឹងលើជនបរទេសខុសច្បាប់

រដ្ឋាភិបាលកម្ពុជាព្រមានថាខ្លួននឹងពង្រឹងច្បាប់អន្តោប្រវេសន៍ប្រឆាំងនឹងជនបរទេសដែលកំពុងធ្វើការងារខុសច្បាប់នៅកម្ពុជា ចាប់ពីខែមេសាខាងមុខនេះតទៅ។ របាយការណ៍របស់នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃឲ្យដឹងថា យ៉ាងហោចណាស់មានជនបរទេសប្រមាណ១សែននាក់កំពុងធ្វើការងារខុសច្បាប់នៅកម្ពុជា ។ ចាប់ពីខែមេសាខាងមុខនេះតទៅ ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងឡាយនឹងអាចត្រូវពិន័យជាប្រាក់អាចជាប់ពន្ធនាគារ និងអាចចាប់បញ្ជូនចេញពីកម្ពុជា។ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារនិងក្រសួងមហាផ្ទៃឲ្យដឹងថា ជនបរទេសណាដែលធ្វើការងារដោយគ្មានច្បាប់អនុញ្ញាតនឹងត្រូវពិន័យជាប្រាក់មួយរយដុល្លារក្នុងមួយឆ្នាំ។ ប្រសិនបើជនណាមិនបង់ប្រាក់ពិន័យពួកគេអាចជាប់ពន្ធនាគាររយៈពេល៣ខែ និងអាចត្រូវបង្ខំបណ្តេញចេញ។ ជនបរទេសមួយចំនួនដែលធ្វើការងារមិនស្របច្បាប់ភាគច្រើនមាននៅតាមសហគ្រាស និងនៅតាមបនល្បែងធំៗ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេងធ្លាប់អះអាងថា ជនបរទេសដែលធ្វើការមិនស្របច្បាប់នៅកម្ពុជា អាចបណ្តាលឲ្យរដ្ឋខ្មែរបាត់ប្រាក់ចំណូលប្រមាណ២៣លានដុល្លារក្នុងមួយឆ្នាំៗ។ ជាងនេះទៀត លោក ស ខេង អំពាវនាវឲ្យនិយោជក...