Friday, October 23, 2020
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

2457 POSTS 0 COMMENTS
video

សាលាឧទ្ធរណ៍ប្រកាសច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់សកម្មជនចលនាមាតាធម្មជាតិ

សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃអង្គារ៍នេះ បានប្រកាសច្រានចោលបណ្ដឹងសារទុក្ខចំនួន២ដាច់ដោយឡែកពីគ្នារបស់សកម្មជនចលនាមាតាធម្មជាតិទាំង៥រូប រួមមាន លោក ហ៊ុន វណ្ណៈ អ្នកនាង ឈឿន ដារ៉ាវី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួង កែវរស្មី ។
video

លោក កឹម សុខា ប្រាប់ឱ្យខ្មែរនាំគ្នាធ្វើរឿងជាកុសល ដោយជម្រុះចោលរឿងជម្លោះ

ប្រធានគណបក្សសង្គ្រោះជាតិ ដែលមានសេរីភាពមិនទាន់ពេញលេញនៅឡើយនោះ គឺលោក កឹម សុខា បានអំពាវនាវឱ្យខ្មែររួមគ្នាធ្វើរាល់អំពើជាកុសល ហើយអ្វីដែលជាជម្លោះ ខ្មែរយើងគួរនាំគ្នាជម្រុះចោល ទើបមានកិត្តិយស ហើយជាតិយើងនឹងរឹងមាំ។ ការលើកឡើងនេះ នាឱកាសលោក និងសហការីលោក ចុះយកស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារ នៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី ២០ ខែតុលា។
video

តុលាការសម្រេចឃុំខ្លួនអតីតមន្ត្រីគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបង២នាក់ ពាក់ព័ន្ធករណីប្រមាថព្រះមហាក្សត្រ

តុលាការក្រុងភ្នំពេញ បានសម្រេចឃុំខ្លួនអតីតមន្ត្រីគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបងពីរនាក់ ពាក់ព័ន្ធសំណុំរឿងព្រមាថព្រះមហាក្សត្រ។ សារព័ត៌មានសិ្នតរដ្ឋាភិបាល Fresh News បានស្រង់សម្តីរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង ដោយបញ្ជាក់ថា ចៅក្រមស៊ើបសួរលោក កេត សុជាតិ នៅព្រឹកថ្ងៃទី២០ ខែតុលា នេះ បានចេញដីការបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះ គង់ ប៊ុនហ៊ាង...
video

តុលាការក្រុងភ្នំពេញ បង្គាប់ឱ្យលោក សម រង្ស៊ី និងអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង៨រូបទៀតចូលខ្លួនបំភ្លឺជុំវិញសំណុំរឿងប៉ុនប៉ងធ្វើរដ្ឋប្រហារ

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន៨រូបផ្សេងទៀត ឱ្យចូលខ្លួនបំភ្លឺនៅតុលាការក្នុងសំណុំរឿង«ឧបឃាត» ឬ «ប៉ុនប៉ងធ្វើរដ្ឋប្រហារ» នៅខែវិច្ឆិកាខាងមុខ។ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញព្រះរាជអាជ្ញារងលោក សេង ហៀង នៅថ្ងៃអង្គារបានចេញដីកាកោះហៅអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងសមាជិកជាន់ខ្ពស់របស់បក្សនេះ ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ចំនួន៨រូប...
video

កុមារីរងគ្រោះរស់នៅខេត្តព្រះសីហនុ ដែលត្រូវអតីតមន្ត្រីនគរបាល ចាប់រំលោភកាលពីជាង ១០ឆ្នាំមុន សំណូមពរឲ្យលោក ហ៊ុន សែន ជួយចាប់ជនល្មើសដាក់ពន្ធនាគារ និងផ្តល់សំណង៤០លានរៀល

ឪពុកកុមារីរងគ្រោះ លើករណីរំលោភផ្លូវភេទ ឈ្មោះ យ៉ុង ប៊ុនលី រស់នៅក្រុងព្រះសីហនុ បានលើកដៃសំពះសំណូមពរដល់ លោក ហ៊ុន សែន និងភរិយា ជួយអន្តរាគមន៍មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ តាមចាប់ជនល្មើសមកផ្តន្ទាទោស និងផ្តល់សំណងជំងឺចិត្តចំនួន ៤០លានរៀល ឲ្យស្របតាមសាលក្រមស្ថាពរ របស់តុលាការកំពូល។ លោក យ៉ុង...
video

IDEA TALK៖ តើអ្វីទៅដែលជាដំណោះស្រាយជាតិរយៈពេលខ្លី និងរយៈពេលវែងលើបញ្ហាទឹកជំនន់?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្តីអំពី៖ តើអ្វីទៅដែលជាដំណោះស្រាយជាតិរយៈពេលខ្លី និងរយៈពេលវែងលើបញ្ហាទឹកជំនន់?
video

មហាក្សត្រថៃសុំអោយរាស្ត្រស្រឡាញ់ជាតិ ខណៈ នាយករដ្ឋមន្រ្តីសុំចរចាជាមួយក្រុមបាតុករ

នៅទីបំផុត ព្រះមហាក្សត្រ Maha Vajiralongkorn បានសម្រេច ចេញសេចក្ដីថ្លែងការណ៍ខ្លីមួយអំពីស្ថានភាពបាតុកម្ម ដែលកំពុងអង្រួនក្រុងបាងកក យ៉ាងធ្លន់ធ្ងរ ក្នុងការរុញច្រានលោក នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាអោយធ្លាក់ពីតំណែង និងទាមទារអោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បី កាត់បន្ថ អំណាចព្រះមហាក្សត្រពាក់ព័ន្ធនឹងវិស័យកង ទ័ព។ ព្រះរាជសាររបស់ព្រះហាក្សត្រ ថៃដែលបានចុះផ្សាយ នៅលើគេហទំព័រសារព័ត៌មានថៃ The Nation...
video

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្នើព័ត៌មានបន្ថែមពីរដ្ឋាភិបាលជុំវិញការចាប់ខ្លួនលោក រ៉ុង ឈុន

ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋមន្រ្តីការបរទេសកម្ពុជា ដើម្បីស្នើសុំព័ត៌មានបន្ថែមអំពីមូលដ្ឋានពិត និងមូលដ្ឋានច្បាប់លើការចាប់ឃុំខ្លួនប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ។ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ ទំព័រហ្វេសប៊ុករបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានលើកឡើងពីការស្នើសុំព័ត៌មានបន្ថែមអំពីមូលដ្ឋានពិត និងមូលដ្ឋានច្បាប់ជុំវិញការចាប់ឃុំខ្លួន លោក រ៉ុង ឈុន។
video

អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ មួយរូបត្រូវបានជនមិនស្គាល់មុខមួយក្រុមយកដុំថ្មគប់ចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់

អតីតសកម្មជនគណបក្សសង្រ្គោះជាតិដែលលោកំពុងគេចខ្លួននៅក្រៅប្រទេសលោក ស៊ុម សីហា បានលើកឡើងគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃច័ន្ទនេះ ដោយហៅរដ្ឋាភិបាលលោកហ៊ុន សែន ថា ជារដ្ឋាភិបាលគ្មានសមត្ថភាពវែកមុខជនដៃដល់លើអំពើឃាតកម្ម ឬអំពើហិង្សាទាំងឡាយ ដែលកើតមានចំពោះ សកម្មជនអតីតគណបក្សសង្រ្គោះជាតិកន្លងមកនោះទេ។ លោកអះអាងថា នៅវេលាម៉ោងជាង៩យប់ថ្ងៃទី ១៨ ខែតុលានៅម្តុំផ្សារចាក់អង្រែលើ លេខាធិការគណៈកម្មការប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យរាជធានីភ្នំពេញ មកពីអតីតគណបក្សសង្រ្គោះជាតិ លោក...
video

បក្ស GDP ស្នើរឲ្យរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានបើកចិត្តទទួលយកកម្មវិធីចែកអំណោយជូនពលរដ្ឋរងគ្រោះពីទឹកជំនន់ ដោយមិនប្រកាន់បក្ខពួក

គណបក្សក្រៅរដ្ឋាភិបាល បានជុំរុញឲ្យរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់ទីកន្លែងបើកចិត្តឲ្យទូលាយទទួលស្វាគមន៍រាល់ជំនួយមនុស្សធម៌គ្រប់មជ្ឈដ្ឋានទាំងអស់ដោយមិនរើសអើងនិន្នាការនយោបាយណាមួយឡើយ ដើម្បីសង្គ្រោះពលរដ្ឋឲ្យបានទាន់ពេល និងរួចផុតពីគ្រោះអាសន្នដោយជំទឹកជំនន់នៅពេលនេះ។ ក្នុងសេចក្តីថ្លែងការណ៍របស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) កាលពីថ្ងៃទី១៨ ខែតុលា ម្សិលម៉ិញនេះ បានអំពាវនាវ ឲ្យអាជ្ញាធរមូលដ្ឋាន រួមទាំងរដ្ឋាភិបាលផងដែរ  ត្រូវទុកបញ្ហា ព្រមទាំងទស្សនៈនយោបាយដែលផ្ទុយគ្នាមួយឡែកសិន ដើម្បីសហការគ្នាជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់...