Saturday, April 17, 2021
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

735 POSTS 0 COMMENTS
video

IDEA TALK ៖ តើវិធានការរបស់អាមេរិកកំរិតណាទើបអាចមានប្រសិទ្ធិភាពលើរដ្ឋាភិបាលលោក ហ៊ុន សែន?

IDEA TALK ៖ តើវិធានការរបស់អាមេរិកកំរិតណាទើបអាចមានប្រសិទ្ធិភាពលើរដ្ឋាភិបាលលោក ហ៊ុន សែន?
video

ចិនបន្តព្រមានអាមេរិក និងតៃវ៉ាន់ករណីមន្ត្រីអាមេរិកធ្វើទស្សនកិច្ចនៅតៃវ៉ាន់

ចិន និងតៃវ៉ាន់ទោះជាមានសាច់ឈាមនឹងគ្នាក៏ដោយ  តែដែនដីពី២នេះមិនអាចរួមបញ្ចូលគ្នា រស់ក្រោមដំបូលតែបានទេ គឺរយៈពេល ៧១ឆ្នាំហើយ ចាប់តាំងពី រដ្ឋាភិបាលជាម្ចាស់គ្រប់គ្រងក្រុងប៉េកាំងបានចាញ់សង្រ្គាម ជាមួយនឹងពួកឧទ្ទាមកុម្មុយនិស្តម៉ៅសេទុង ក្នុងសង្រ្គាមស៊ីវិល បិទបញ្ចប់នៅឆ្នាំ១៩៤៩។ ពួកកុម្មុយនិស្តបានកាន់អំណាចជាង ៧ទសវត្សមកនេះ ដោយបានព្យាយាមទាញអោយកោះតៃវ៉ាន់ មកនៅជាមួយនឹងខ្លួនក្រោមគោលនយោបាយ ប្រទេសមួយប្រព័ន្ធ គឺដូច ក្រុងហុងកុង ប៉ុន្តែនៅគ្មាលទ្ធភាពឡើយ។
video

ពលរដ្ឋខេត្តព្រះសីហនុ រិះគន់លោក ចេង ស្រុង ដែលចេញប័ណ្ណកម្មសិទ្ធដីធ្លី ជូនលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ប្រើពេលឆាប់រហ័ស

ពលរដ្ឋខេត្តព្រះសីហនុ បង្ហាញការហួសចិត្ត ចំពោះការអនុវត្តការងារ របស់ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលបានចេញប្លង់ ឬប័ណ្ណកម្មសិទ្ធដីធ្លីជូន លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រែសណីយ៍ និងទូរគមនាគមន៍បច្ចុប្បន្ន យ៉ាងឆាប់រហ័ស និងមានទំហំផ្ទៃដី រហូតជិត ១២០ហិកតា...
video

បណ្តាញសាព័ត៌មានអន្តរជាតិចាត់ទុកកម្ពុជា ជាប្រទេសកំពុងអនុវត្តរបបកុម្មុនីស ហើយបន្តចាប់ខ្លួនក្រុមបក្សប្រឆាំងគ្មានទីបញ្ចប់

បណ្តាញផ្សាយព័ត៌មានមួយចំនួនអះអាងថា ការប្រើពាក្យ បដិបក្ខជន របស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ទៅលើមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង និងសកម្មជននយោបាយ ព្រមទាំងសកម្មជនការពារសិទ្ធិមនុស្ស ដែលនឹងត្រូវឡើងសវនាការនាពេលខាងមុខនេះ គឺជាការបញ្ជាក់ថា របបនយោបាយនៅកម្ពុជាសព្វថ្ងៃ ជារបបផ្តាច់ការ ឬជារបបកុម្មុយនីស្ត យ៉ាងជាក់ច្បាស់។ ទីភ្នាក់ងារសាព័ត៌មាន Associated Press បានចុះផ្សាយ កាលពីពាក់  កណ្តាលខែ...
video

លោក ហ៊ុន សែន កាត់ដីគម្របព្រៃឈើខេត្តព្រះសីហនុឲ្យទៅកូនស្រីបង្កើតរបស់ខ្លួនធ្វើជាកម្មសិទ្ធិក្នុងទំហំដីរាប់សិបហិកតា

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន សម្រេចកាត់ដីទំហំ រាប់សិប ហិកតា ចេញពីបរិវេណគម្របព្រៃឈើ ឲ្យទៅកូនស្រីបង្កើតរបស់ខ្លួន និងបក្សពួកដែលជាមន្ត្រីគ្រាក់ៗ ក្នុងក្រសួង និងស្ថាប័ន មួយចំនួនរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិដោយស្របច្បាប់ កាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។ លោក ហ៊ុន...
video

កម្ពុជាផ្តល់ម៉ាស់ចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនដល់ រដ្ឋាភិបាលមីយ៉ាន់ម៉ា

រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ជំនួយជាម៉ាស់ចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ១៩។ យោងតាមលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើជូនទីប្រឹក្សារដ្ឋសាធារណរដ្ឋសភាពមីយ៉ាន់ម៉ា គឺលោកស្រី អោង សានស៊ូជី ដែលបានសម្រេចផ្តល់នូវអំណោយជាម៉ាសចំនួន២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។
video

សហរដ្ឋអាមេរិកថា មច្ឆាជាតិនៅកម្ពុជាប្រឈមការនេសាទហួសកម្រិត និងការបាត់បង់ជម្រក

សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួននៅកម្ពុជា បានអះអាងថា ធនធានមច្ឆាជាតិ ឬត្រី នៅកម្ពុជាកំពុងប្រឈមនឹងការនេសាទលើសកម្រិត និងការបាត់បង់ជម្រក។ ទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី ២៤ខែវិច្ឆិកានេះ បានលើកឡើងថា ជាមួយដៃគូអភិរក្សរបស់អាមេរិក ឯកអគ្គរដ្ឋទូតប្រទេសមហាអំណាចលោកសេរីប្រចាំកម្ពុជា លោក Patrick Murphy  បានចូលរួមលែងពូជត្រី ដែលជិតផុតពូជចំនួន២ពាន់ក្បាល ដោយរួមទាំងត្រីគល់រាំង ដែលជាប្រភេទត្រីតំណាងអត្តសញ្ញាណឱ្យកម្ពុជាទៀតផង។
video

រដ្ឋអំណាចលោកហ៊ុន សែន បន្តពុះជ្រៀកបឹងតាមោកបន្ថែមទៀតទៅឱ្យឯកជន

រដ្ឋាភិបាលលោកហ៊ុន សែន បន្តពុះហែកផ្ទៃបឹងតាមោក ឬបឹងទំនប់កប់ស្រូវ ដែលជាបឹងធម្មជាតិសេសសល់ចុងក្រោយ ទំហំជាង៧ ហិកតារបន្ថែមទៀតឱ្យទៅពលរដ្ឋចំនួន២៣ គ្រួសារ ។ ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកាលពីខែសីហា ដែលទើបនឹងផ្សព្វផ្សាយថ្មីៗនេះ ឱ្យដឹងថា ផ្ទៃបឹងតាមោកទំហំជាង៧ម៉ឺន៤ពាន់ម៉ែត្រក្រឡា ឬស្មើនឹងជាង ៧ហិកតា ត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែន សម្រេចកាត់ជូនពលរដ្ឋ២៣គ្រួសារ តំណាងដោយឈ្មោះ ភឹន...
video

IDEA TALK ៖ តើពលការិនីខ្មែរក្នុងប្រទេសជប៉ុនកំពុងជួបឧបសគ្គផ្នែកការងារ និងឧបសគ្គសង្គមបែបណាខ្លះ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្តីអំពី៖ តើពលការិនីខ្មែរក្នុងប្រទេសជប៉ុនកំពុងជួបឧបសគ្គផ្នែកការងារ និងឧបសគ្គសង្គមបែបណាខ្លះ?
video

អាស៊ានត្រូវថ្លឹងអោយស្មើរវាងមហាអំណាចចិន និងអាមេរិក បើពុំនោះទេអាចនឹងគ្រោះថ្នាក់

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មាន១០ ប្រទេសកំពុងស្ថិតនៅក្នុងស្ថានភាពហាក់ងាកខ្លួនពុំរួចក្រោមសម្ពាធរបស់មហាអំណាចធំមួយគឺចិន។ អ្នកវិភាគនយោបាយជាច្រើនដែលត្រូវបានស្រង់មកចុះផ្សាយដោយគេហទំព័រ New York Times កាលពីថ្មីៗនេះ គឺអ្នកស្រាវជ្រាវកិច្ចការនយោបាយអាស៊ីទាំងនោះបាន បញ្ចេញទស្សនៈដោយស្រង់ទ្រឹស្ដីរបស់អ្នកវិភាគជើងចាស់ម្នាក់ដែលល្បីល្បាញអំពីតំបន់អាស៊ីអាគ្នេយ៍គឺអ្នកវិភាគ Sebastian Strangioនៃ សកលវិទ្យាល័យយ៉េលសហរដ្ឋអាមេរិកដែលអ្នកវិភាគរូបនេះបានផ្ដល់ទស្សនទានថា ប្រទេសទន់ខ្សោយនៅក្នុងតំបន់អាស៊ានមិនត្រូវហុចដៃឱ្យប្រទេសមហាអំណាចណាមួយចូលពាក់ព័ន្ធស៊ីជម្រៅខ្លាំងក្លាពេកនោះទេ ដែលនឹងនាំមកនូវផលវិបាកដល់តំបន់នេះ។ តាមអ្នកជំនាញរូបនេះ ចិន គឺជាមហាអំណាច...