Saturday, November 28, 2020
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

71 POSTS 0 COMMENTS
video

IDEA TALK៖ តើដោយសារកត្តាអ្វីខ្លះ ដែលនាំឲ្យមានអំពើពុក រលួយក្នុងវិស័យធនធានធម្មជាតិ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីអំពី៖ តើដោយសារកត្តាអ្វីខ្លះ ដែលនាំឲ្យមានអំពើពុក រលួយក្នុងវិស័យធនធានធម្មជាតិ?
video

ល្បែងសង្រ្គាមជាមួយអ៊ីរ៉ង់របស់រដ្ឋការដូណាល់ត្រាំនៅមិនទាន់បិទបញ្ចប់

នៅសល់មិនដល់២ខែទៀតនោះទេ លោកដូណាល់ត្រាំនឹងចាកចេញពីសេតវិមាន ដោយសារតែ លោកបានបាត់បង់ឱកាស កាន់តំណែងប្រធានាធិបតីមួយអាណត្តិទៀត ព្រោះតែប្រកួតចាញ់ឆ្នោតនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី៣វិច្ឆិកា។  លោកត្រាំបានបង្ហើបថា លោកបានអោយ មន្ត្រីរបស់លោកទាំងអស់នៅគ្រប់ក្រសួងត្រូវរៀបចំដើម្បីចាកចេញនិងទុកដាក់ផ្ទេរការងារទៅអោយរដ្ឋមន្ត្រីថ្មីដែលនឹងមកជំនួស។ បើទោះជាបែបនេះក្ដី  រដ្ឋការរបស់លោកត្រាំនិងរូបលោកផ្ទាល់ នៅតែបន្តពង្រីកការដាក់ទណ្ឌកម្មថែមទៀតទៅលើប្រទេសណាដែលបានរងទណ្ឌកម្ម រយៈពេលជិត៤ឆ្នាំមកនេះ ជាពិសេស គឺប្រទេសអ៊ីរ៉ង់...
video

ពលរដ្ឋចោទថា រដ្ឋមន្ត្រីមួយចំនួនជាប់ឈ្មោះ នៅពីក្រោយការបំផ្លាញដីសួនច្បារមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដីសាធារណៈរបស់រដ្ឋ

សាធារណជន និងពលរដ្ឋភាគច្រើន រស់នៅខេត្តព្រះសីហនុ បង្ហាញការភ្ញាក់ផ្អើលនៅពេលឃើញសួនច្បារទល់មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានគេហ៊ុមព័ទ្ធរបងស័ង្កសីជុំជិត ដោយសង្ស័យថា សួនច្បារ ឬទីធ្លារ ដែលមានដាក់តាំងព្រះឆាយ៉ាល័ក្ខព្រះមហាក្សត្ស នរោត្តម សីហមុនី ខាងលើនេះ ត្រូវបានគេឃុបឃិតលក់ឲ្យឈ្មួញទៀតហើយ។ ក្រុមប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលបានចូលមកទស្សនាខេត្តទេសចរណ៍មួយនេះ មានការភ្ញាក់ផ្អើល និងរិះគន់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ មិនគួររិះរកគ្រប់មធ្យោបាយ...
video

សង្គមស៊ីវិល ថានីតិវិធីកោះហៅអតីតសកម្មជនបក្សប្រឆាំងធ្វើឡើងមិនបានត្រឹមត្រូវ

មន្ត្រីអង្គការសង្គមស៊ីវិលដែលតាមដានករណី សវនាការសំណុំរឿងរបស់អតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ មើលឃើញថានីតិវិធីកោះហៅពួកគេធ្វើឡើងមិនបានត្រឹមត្រូវនោះឡើយ។ មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ដែលតាមដានករណីសវនាការអតីតមន្ត្រីបក្សប្រឆាំងនៅថ្ងៃព្រហស្បតិ៍នេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេលចេញពីបន្ទប់សវនាការថា នីតិវិធីកោះហៅអតីតមន្ត្រីបក្សប្រឆាំងឱ្យចូលសវនាការនៅថ្ងៃនេះ ធ្វើឡើងមិនបានត្រឹមត្រូវនោះឡើយ។ លោកថា មិនត្រឹមត្រូវ ព្រោះអ្នកដែលត្រូវបានតុលាការកោះហៅខ្លះ...
video

លោក កឹម សុខា ថា ត្រូវតែបង្រួបបង្រួមខ្មែរ ប្រសើរជាងចងពៀរខ្មែរ

ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ដែលកំពុងរស់នៅក្នុងប្រទេសមិនទាន់ទទួលបានសេរីភាពពេញលេញនៅឡើយនោះ លើកឡើងថា ពលរដ្ឋខ្មែរ» គឺជាខ្មែរតែមួយ ត្រូវតែបង្រួបបង្រួមខ្មែរ ប្រសើរជាងចងពៀរខ្មែរ។ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញ លោក កឹម សុខា អះអាងថា ជនជាតិខ្មែរ ឬខ្មែរឥស្លាម ខ្មែរជនជាតិដើមភាគតិច ខ្មែរលើ ខ្មែរក្រោម...
video

ក្រុមបញ្ញវន្តនៅក្រៅប្រទេសទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទៅលើសកម្មជន និងសមាជិកអតីតបក្សប្រឆាំង

ចលនានិស្សិដើម្បីលទ្ធិប្រជាធិបតេយ្យជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និង តុលាការ ទម្លាក់បទចោទ និងផ្តល់សេរីភាពពេញលេញដល់សកម្មជនអតីតគណបក្សសង្គ្រោះជាតិទាំងអស់ទ្បើងវិញ ដើម្បីស្តារមុខមាត់         កម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសដើម្បីការផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ជាប្រយោជន៍ដល់សង្គមកម្ពុជា និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ។ អនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជា ធិបតេយ្យ (SMD) លោក អ៊ាប សេង បានចាត់ទុកថា...
video

អ្នកវិភាគយល់ស្របនឹងសម្តីលោក ហ៊ុន សែន ថាកុំធ្វើនយោបាយកម្ចាត់ ត្រកូលហ៊ុន តែត្រូវនាំគ្នាផ្លាស់ប្តូរអំណាចត្រកូលហ៊ុន

អ្នកវិភាគនយោបាយនៅក្រៅប្រទេស ព្រមានថា បើធ្វើនយោបាយកម្ចាត់ ឬប្រហារគ្រួសារត្រកូលហ៊ុន គឺពិតជាមិនអាចឈ្នះលោក ហ៊ុន សែន បានទេ ដោយសារពុំមានអ្នកនយោបាយណាម្នាក់មានសមត្ថភាព ខាងល្បែងទុច្ចរិត ល្បិចកល ប្រើហិង្សា លួចវាយប្រហារ ដូចលោក ហ៊ុន សែន ធ្លាប់បានធ្វើយ៉ាងស្ទាត់ជំនាញរហូតអាចដឹកនាំរដ្ឋាភិបាលដោយឯកបក្សបាននោះ។ អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម...
video

តើលោក ហ៊ុន សែន ជាមេដឹកនាំប្រទេសកម្ពុជា ឬមួយគ្រួសារ របស់លោកជាម្ចាស់ទឹកដីនេះ?

យើងលើករឿងក្រុមហ៊ុនអាជីវកម្មមកលាតត្រដាងឲ្យពលរដ្ឋខ្មែរម្ចាស់ប្រទេសស្តាប់ មកពី ក្រុមហ៊ុនជាច្រើនបើកធ្វើអាជីវកម្ម ឬ ប្រកបមុខរបររកស៊ីនៅស្រុកខ្មែរ មិនប្រព្រឹត្តទៅតាម ច្បាប់ជាធរមាន មិនប្រព្រឹត្តតាមក្រម សីលធម៌ ដែលឈានទៅក្នុងការរំលោភ បំពានលើជីវិតមនុស្សរស់នៅក្នុងសង្គមដូចគ្នា មានការបំផ្លាញធនធានធម្មជាតិ ការប្រវ័ញ្ចន៍ទាញប្រយោជន៍ពីអ្នកដទៃដោយ ចេតនា។ អង្គការឃ្លាំមើលឧក្រិដ្ឋកម្មអន្តរជាតិលើអាជីវ កម្ម Global Witness ឆ្នាំ២០១៦ ផ្សាយថា៖ លោក ហ៊ុន សែន គ្រប់គ្រងប្រទេសកម្ពុជា...
video

IDEA TALK៖តើការវិវឌ្ឍន៍នៃថ្នាំវ៉ាក់ស័ងបង្ការជម្ងឺកូវិដ−១៩ នៅសហរដ្ឋអាមេរិក ឈានដល់ដំណាក់កាលណាដែរ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីអំពី៖តើការវិវឌ្ឍន៍នៃថ្នាំវ៉ាក់ស័ងបង្ការជម្ងឺកូវិដ−១៩ នៅសហរដ្ឋអាមេរិក ឈានដល់ដំណាក់កាលណាដែរ?
video

ក្រុងបាងកកបន្តរងការអង្រួនដោយបាតុករ២ក្រុមប្រឆាំងគ្នា

រាជធានីបាងកកមើលទៅពុំអាចរកសុខសន្តិភាពបានឡើយ រាជធានីរបស់រាជាណាចនេះរងការអង្រួនដោយបាតុករ ប្រឆាំងរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា គឺមានរយៈជិត៤ខែមកហើយ។ ឥឡូវនេះ បាតុកម្ម មិនត្រឹមតែធ្វើឡើងដោយក្រុមប្រឆាំងនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចានោះទេ គឺក្រុមគាំទ្ររបបរាជានិយម ដែលមានអត្តសញ្ញាណ ពាក់អាវលឿង ក៏បានធ្វើការប្រមូលផ្ដុំគ្នាផងដែរ។ កាសែតបាងកក ប៉ុស្តិ៍ បានចុះផ្សាយបន្តផ្ទាល់អំពីទិដ្ឋភាពនៃប្រមូលផ្ដុំគ្នា របស់ក្រុមប្រឆាំង...