ព្រះចៅអធិការ​​​វត្ត​​​​មួយអង្គ​​​ព្រះជន្ម​​​៧៥វស្សា វាយ​សម្លាប់​កូន​ប្រសាដោយសារ​​រឿង​ប្រាក់​លក់គោ​

អាជ្ញាធរ​​មូល​ដ្ឋាន​បាន​និយាយ​ថា ​នគរ​​បាល​​​​​​​​​​​ខេត្ត​​បាត់​​​ដំបង​​​ កំពុង​​ស្វែង​រក​​ចាប់​ខ្លួន​​​ព្រះ​​​សង្ឃ​​​​​មួយ​អង្គ​​ព្រះ​ជន្ម​​​៧៥​​វស្សា ​​​ដែល​ជា​​ចៅ​អធិ​​​ការ​​​​វត្ត​​មួយ​​ក្នុង​​ស្រុក​​​​រុក្ខ​​គិរី ​​​​​​​​​ដែល​ជាប់​សង្ស័យ​​​ក្នុង​​​​ករណី​ឃាត​កម្ម​​​​លើ​​កូន​ប្រ​សា​​​ប្រុស​​​​វ័យ​​​៣៥​​ឆ្នាំ​​របស់​​​ព្រះ​អង្គ ​​ ដែល​​​​​បាន​​​​​រង​ការ​​វាយ​​នឹង​​​​បន្ទះ​​ក្តារ​​​រហូត​​ដល់​ស្លាប់ ​​​​​​​​​កាល​​ពី​​ថ្ងៃ​ច័ន្ទ។

​​តាម​​​ការ​ចោទ​ប្រកាន់​ថាព្រះ​តេជ​គុណ​ ឈុតទៀង ​​​ព្រះ​ចៅ​អធិការ​​វត្ត​អន្លង់គោក ​​​​​ក្នុង​​​​​ឃុំ​​ព្រែកជីកបាន​វាយ​កូន​​ប្រ​សា​ប្រុស​​របស់​​​​ព្រះអង្គ​ឈ្មោះ​​ យិន ​​ចក់ ​​​​​​​​​​​ត្រង់​​​ក្បាល​​ក្នុង​​បរិវេណវត្ត​​នេះ​ បន្ទាប់​ពី​​​​ជម្លោះ​រឿង​ប្រាក់​​​​បាន​​​​កើត​​ឡើង​​​​រវាងព្រះ​សង្ឃនិងកូន​ប្រសា​​​​​។

លោក​​មេឃុំ ​​​ ឃុន ​ឃឿន  ​​​​បាន​ថ្លែងថា“​​​ព្រះ​សង្ឃជាប់​សង្ស័យអង្គនេះ ​​​ត្រូវការ​ប្រាក់​មួយ​ចំនួន​​ពី​​​ការ​លក់​គោ​​​មួយ​ក្បាល​របស់​​​​ជន​រង​គ្រោះ ​ប៉ុន្តែ​ជន​រង​គ្រោះ​​​បាន​ចាយ​វាយ​​​ប្រាក់​នេះ​អស់​​​បាត់ទៅ​ហើយហើយគ្មាន​​ប្រាក់​ឲ្យ​​​សង្ឃអង្គ​នេះ​​ទេ។ព្រះសង្ឃ​ជាប់​​សង្ស័យ​​ខឹងយ៉ាង​​ខ្លាំង​ ពីព្រោះ​វា​ជា​គោ​​របស់​​​ព្រះ​អង្គដែល​​បាន​​ឲ្យ​ទៅ​ជន​រង​គ្រោះ​ចិញ្ចឹម​”។

បុរស​​ជា​កូន​ប្រ​សា​ឈ្មោះយិនចក់បាន​ស្លាប់​​តាម​​​ផ្លូវ​ ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​​ពេទ្យ​​ ដោយ​សារ​​តែ​​​របួស​​ហូរ​​ឈាម​​​​ច្រើន​ពេក។លោកឃុនឃឿន ​បាន​មាន​ប្រ​សាសន៍​ទៀត​ថា ​​ព្រះ​​ចៅអធិការ​អង្គ​នេះ“ឆេវឆាវ​​​ណាស​​់”ហើយ​​ពុទ្ធ​​បរិស័ទ​​​ក្នុង​​សហគមន៍​​មិន​សូវ​​ចូល​​ចិត្ត​​ព្រះអង្គទេ។

លោក​​បាន​​​ថ្លែងថា “ ​​​សង្ឃជាប់​សង្ស័យ​​​​​​​​អង្គ​នេះជា​​​ព្រះសង្ឃ ​​​​មាន​​​ប្រ​ពន្ធ​​​​​​​​​​​ដល់​​ទៅ​​ពីរ​នាក់​ ​​និង​ជា​ញឹក​ញាប់​ទិញ​​របស់​ល្អៗ​​មួយ​​ចំនួន​​ដូច​​​ជាម៉ូតូ ​​​និងទូរទស្សន៍​​​ជា​ដើម ​ឲ្យ​គ្រួសារ​នេះគឺមិន​គិតកសាង​វត្ត​ឡើយ”៕

ប្រែស​ម្រួល​​ដោយតែមសុខុម

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.