video

តំណាង​ពលរដ្ឋ​នៅ​ខេត្តព្រៃវែង​រក​កិច្ច​អន្តរាគមន៍​ពី​លោ​កស ខេង ករណី មន្ត្រី​ក្រសួងមហាផ្ទៃ​ប្រមូល​ទិញ​ដី​មេទឹក​ជាង៣រយ​ហិ​កតា​

តំណាង​ពលរដ្ឋ​មក​ពី​ភូមិ​កំពង់ប្រាំង ឃុំ​កំពង់ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង​ដែល​អះអាង​ថា​ជា​តំណាង​ឱ្យ​ពលរដ្ឋ​ជាង៣០០នាក់ បាន​សុំ​កិច្ច​អន្តរាគមន៍​ពីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ជុំវិញ​ការ​ប្រមូល​ទិញ​ដី​តំបន់​អាង​ស្តុក​ទុក​របស់​អ្នកស្រុក​ធ្វើជា​កម្មសិទ្ធិ​ពីសំណាក់​មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់។ តំណាង​ពលរដ្ឋ​លោក មិន ឆាង អះអាង​ថា មាន​មន្ត្រី​នគរបាល​នៅ​ក្រសួងមហាផ្ទៃ​ម្នាក់​ឈ្មោះ ស៊ុម សុខ​មាន ហៅ​ថេ​ត តំណាង​ឲ្យ​ក្រុមហ៊ុន​មួយ បាន​ប្រមូល​ទិញ​ដី​តំបន់​មេទឹក​ឬកន្លែង​ស្តុក​ទឹក​របស់​អ្នកស្រុក...
video

IDEA Talk៖ តើអនាគត គណបក្សសង្គ្រោះជាតិអាចមានឥទ្ធិពលលើនយោបាយកម្ពុជាបានដែរទេ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ស្តីអំពី៖តើអនាគត គណបក្សសង្គ្រោះជាតិអាចមានឥទ្ធិពលលើនយោបាយកម្ពុជាបានដែរទេ?
video

ចិន​ទទូច​អោយ​អាស៊ាន​ងើបឡើង​ប្រឆាំង​អាមេរិក​

នៅទីបំផុត​មហាយក្ស​ចិន​មិនបាន​ប្រកាន់​ជំហរ​ដោយ​ឯកត្តោ​ភាគី​ដើម្បី​ច្បាម​យក​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដូច​ខ្លួន​អះអាង​កាលពី​ប៉ុន្មាន​ខែមុន​នេះ​ទេ។កាលពី​ថ្ងៃទី៦សីហា​រដ្ឋ​មន្រ្ដី​ការបរទេស​ចិន​វ៉ាង​យី​បាន​ទទូច​អោយ​សមាគម​ប្រជាជាតិ​អាស៊ាន​ជួប​ចរចា​នឹង​ភាគី​ចិន​ដើម្បី​បង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ​នេះ​អោយ​ចេញ​រូបរាង​ហើយ​យក​ទៅ​អនុវត្ត​រួមគ្នា។ តែ​នៅក្នុង​ថ្ងៃនេះ​សារព័ត៌មាន​រដ្ឋ​ចិន Global Timesបាន​ចុះផ្សាយ​ដោយធ្វើ​អត្ថា​ធិប្បាយ​នយោបាយ​របស់​ខ្លួន​គឺ​ជម្រុ​ញអោយ​អាស៊ាន​ទាំងមូល​ងើបឡើង​ប្រឆាំង​សហរដ្ឋអាមេរិក។ប៉ុន្ដែ​សំណួរ​សួរ​ថា​តើ​អាស៊ាន​យល់ព្រម​តាម​ចិន​ដែរ​ឬទេ។នៅក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង១០ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាងត្បូង​ហើយ​កំពុង​ចោទ​ថា​ចិន​បាន​ចូលកាន់​កាប់​ដែន​កោះ​របស់​ពួក​គេ​នោះ គឺ​មាន វៀតណាម ម៉ាឡេស៊ី ព្រុយ​ណេ និង ហ្វីលីពីន។ចំណែក​ឯប្រទេស​ឥណ្ឌូ​នេ​ស៊ី​វិញ បាន​ត្រូវ​ចិន​ទាញ​ដែន​ជម្លោះ​ទៅ​ហើយ​នៅពេល​នេះ។
video

សមត្ថកិច្ច​ចាប់ខ្លួន​អតីតមន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ ៤រូប​បន្ថែម​ទៀត ខណៈ​ឱសានុ​វាទ ដក EBA ២០​% ជិត​ចូល​មកដល់

សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ​បាន​ចាប់ខ្លួន​អតីត​សកម្មជន និង​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ ៤រូប​បន្ថែម​ទៀត ក្រោយពី​មានការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន។សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យVOD បាន​ស្រង់​សម្តី​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឱ្យ​ពួក​គេ​ទាំង៤នាក់​នោះ​ចុះផ្សាយ កាលពី​ថ្ងៃម្សិលមិញ​ថា សកម្មជន​បក្ស​ប្រឆាំង​ទាំង៤រូប​នោះ រួមមាន លោក អ៊ុ​ក សំ​អូន អ្នកស្រី ឈិន សុ វណ្ណា លោក...
video

អាជ្ញាធរ​ក្រុងភ្នំពេញ​ប្តេជ្ញា​លុបបំបាត់​កន្លែង​លក់​ហ្គាស​អនាធិបតេយ្យ​ឱ្យ​អស់

​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បាន​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​និង​មន្ទីរ​ជំនាញ​ត្រូវ​លុបបំបាត់​កន្លែង​លក់​ហ្គាស​អនាធិបតេយ្យ​ឱ្យ​អស់ នៅក្នុង​ក្រុងភ្នំពេញ ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ។ការ​ប្តេជ្ញា និង​ណែនាំ​នេះ ក្រោយពេល​មាន​គ្រោះ​អគ្គិ​សភ័យ​បង្កឡើង​ដោយ​កន្លែង​លក់​ហ្គា​សនៅ​ក្រុងភ្នំពេញ​បណ្តាល​ឱ្យ​ផ្ទះសម្បែង​ពលរដ្ឋ​ខ្លះ​រង​ការខូចខាត និង​បណ្តាល​ឱ្យ​ពលរដ្ឋ​មួយចំនួន​ស្លាប់​ទៀតផង។ ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP បាន​ស្រង់​សម្តី​លោ​កឃួង ស្រេង ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០៦ ខែសីហា ដោយ​លោក​បាន​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ជាមួយនឹង​អាជ្ញាធរ​ខណ្ឌ​ទំាង១៤...
video

គណៈកម្មការ​ទន្លេមេគង្គ ជំរុញ​ដល់​ប្រទេស​តាម​ដងទន្លេ​មេគង្គ​ទាំង ៦ ឱ្យ​ដោះស្រាយ​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុង​តំបន់​

គណៈកម្មការ​ទន្លេមេគង្គ ឬហៅ​កាត់​ថា MRC បាន​ជំរុញ​ដល់​ប្រទេស​តាម​ដងទន្លេ​មេគង្គ​ទាំង៦ រួមមាន​ចិន ភូមា ថៃ ឡាវ កម្ពុជា និង​វៀតណាម ឱ្យ​ដោះស្រាយ​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុង​តំបន់។ការ​ស្នើ​នេះ ស្រប​ពេល​អាងទន្លេ​មេគង្គ​ក្រោម​ប្រឈម នឹង​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុងរយៈពេល ២ឆ្នាំ​បន្តបន្ទាប់​គ្នា ជាពិសេស​ធ្វើ​ឱ្យ​បឹងទន្លេសាប​របស់​កម្ពុជា​ជួបប្រទះ​ស្ថានភាព​ស្ងួត​ខ្លាំង​ដែល​បង្ក​ឱ្យ​បរិមាណ​លំហូរ​ត្រឡប់​ចូល​បឹង​ធ្លាក់​ដល់កម្រិត​ទាប​បំផុត​ដែល​មិនធ្លាប់​មាន​ពីមុន​មក។ របាយការណ៍​របស់​គណៈកម្មការ​ទន្លេមេគង្គ​បានឱ្យ​ដឹង​ថា អំឡុង​ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ២០២០...
video

ឪពុក​កុមារី​ដែល​ត្រូវ​អតីតមន្ត្រី​នគរបាល​ចាប់រំលោភ​កាលពី១០ឆ្នាំមុន បន្ត​ទាមទារ​យុត្តិធម៌​

ឪពុក​កុមារី​រងគ្រោះ លើ​ករណី​រំលោភ​ផ្លូវភេទ​ដែល​មាន​ជនជាប់ចោទ​ជា​អតីតមន្ត្រី​នគរបាល នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា កូនស្រី​របស់​គាត់ ដែល​ត្រូវ​ជនល្មើស​ឈ្មោះ កង សុផាត ចាប់រំលោភ​តាំងពី​មាន​អាយុ ១១ឆ្នាំ គិត​មក​ត្រឹម​ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅ​មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ​ទេ។ អាណាព្យាបាល​រូប​នេះ ស្នើ​ដល់​លោក ហ៊ុន សែន និង​ភរិយា ស្វែងរក​យុត្តិធម៌ ជាពិសេស​ជួយ​អន្តរាគមន៍​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​រឹបអូស​យក​ទ្រព្យសម្បត្តិ មានផ្ទះ...
video

អង្គការ​តម្លាភាព​អន្តរជាតិ​ថ្កោលទោស​ចំពោះ​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន​

អង្គ​កា​រត​ម្ល​ភាព​អន្តរជាតិ​ឬ Transperancy International បាន​ថ្កោលទោស រដ្ឋាភិបាល​លោក ហ៊ុន សែន ចំពោះ​ការ​ចាប់ខ្លួន​ប្រធាន​សហភាព​សហជីព​កម្ពុជា លោ​ករ៉ុង ឈុន ។លើកឡើង​នៅ​ធ្វីទ័រ​(Twitter​) អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ស្នើ​ឱ្យ រដ្ឋាភិបាល​ដោះលែង និង​ទម្លាក់​បទចោទប្រកាន់​ទៅលើ​លោក រ៉ុង ឈុន ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ នៅក្នុង​សង្គម​សន្តិភាព​ដែល​រដ្ឋាភិបាល​តែង​អះអាង។
video

បុគ្គ​លិក LE MERIDIEN ANGKOR នៅ​ខេត្តសៀមរាប តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព ចូល​ធ្វើការ​វិញ​

បុគ្គលិក​និយោជិត​បម្រើការ​ងារ​នៅ​សណ្ឋាគារ LE MERIDIEN ANGKOR ខេត្តសៀមរាប​ប្រមាណ៤០នាក់ នៅ​ព្រឹក​ថ្ងៃទី៦ ខែសីហា នេះ បាន​នាំគ្នា តវ៉ា​នៅមុខ​សណ្ឋាគារ ដើម្បី​ទាមទារ ឲ្យ​អ្នកគ្រប់គ្រង​សណ្ឋាគារ​ឡឺម៉េ​រី​ឌាន​អង្គរ​ទទួលយក​ថ្នាក់ដឹកនាំ សកម្មជន​សហជីព​ស្រ្តី បី​រូប​ដែល​ត្រូវ​បាន បញ្ឈប់​ពី​ការងារ​ដោយ​អយុត្តិធម៌។ ថ្នាក់ដឹកនាំ​សហជីព​ទាំងនោះ រួមមាន កញ្ញា​ឌឿម ឆៃ​យ៉ា ប្រធាន គណៈកម្មាធិការ​ស្រ្តី​របស់​សហ​ជីព​ឡឺម៉េ​រី​ឌាន​អង្គរ (LE...

ក្រោម​សំពាធ​របស់​កងទ័ព​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​នាំឲ្យ​ចិន​ចង់​វិល​មករ​កតុចរចា​វិញ​ដើម្បី​បង្កើ​បក្រម​ប្រតិបត្តិCOC

បើ​តាម​អ្នកសង្កេតការណ៍​នឹង​អ្នកវិភាគ តំបន់​សមុទ្រ​ចិន​ខាងត្បូង គឺ​ភាគតិច​ណាស់ ដែល​គិតថា​សង្រ្គាម​នឹង​មិន​អាច​ផ្ទុះឡើង​រវាង​ចិន និង​អាមេរិក ខណៈ​អា​វុធ​យុទ្ធ​ភ័​ណ្ឌ និង​កងទ័ព​របស់​អាមេរិក បាន​ដាក់​ពង្រាយ​រួចហើយ នៅ​តំបន់​នោះ។ចំណែក​ប្រទេស​ចិន ត្បិត​មិនទាន់​ឃើញ​បាញ់​នាវា​អាមេរិក ដូចដែល​ខ្លួន​ធ្លាប់​អួតអាង​យ៉ាងណាក៏ដោយ ប៉ុន្តែ​ប្រទេស​មហាយក្ស​នេះ ក៏បាន​បង្កើន​កម្លាំង​កងទ័ព និង​សព្វាវុធ​ទៅ​ដាក់​ពង្រាយ នៅ​លើ​កោះ​របស់​ខ្លួន​រួចហើយ​ដែរ នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។